Episode 46:លោកគិតថាខ្ញុំអាចស្រឡាញ់លោកវិញទេ មនុស្សថោកទាប??

1.8K 104 1
                                    

~សណ្ឋាគារ

ព្រះអាទិត្យរះ ចាំងចូលតាមចន្លោះបង្អួចតូចៗ បង្ហាញឲ្យឃើញមនុស្សពីរនាក់កំពុងឱបគ្នាយ៉ាងស្អិតរមួត។

រាងក្រាស់ភ្ញាក់មុន ប៉ុន្តែនាយមិនបានចេញទៅណានោះទេ នាយនៅសម្លឹងមើលរាងតូចជាប់ភ្នែកមិនឲ្យឃ្លាតបន្តិចឡើយ។ នឹកឃើញកាលយប់ម៉ិញនេះ នាយពិតជាមិនអាចបំភ្លេចបាននោះទេ ពេលវាលាដែលនាយនិងរាងតូចមានសេចក្ដីសុខជាមួយគ្នា សម្លេងថ្ងួចថ្ងូរយ៉ាងគ្រលួច លាន់ឮនៅក្បែរត្រចផកនាយនៅឡើយ បំភ្លេចមិនបាន គឺបំភ្លេចមិនបានទេ។

<<ហ្អឹម............>>រាងតូចគ្រហឹមក្នុងបំពង់ក ជិតនឹងដឹងខ្លួន គេរើខ្លួនតិចៗបម្រាស់ចេញពីក្នុងដើមទ្រូងរាងក្រាស់ដើម្បីដកដង្ហើមបានស្រួលបន្តិច

<<ភ្ញាក់ហើយ??>> J-hope សួររាងតូចតិចៗ ផ្ទៃមុខក៏ឱនទៅរកអ្នកម្ខាងទៀតកៀកគ្នា

Jisung ចាប់ផ្ដើមភ្ញាក់ខ្លួនតិចៗ ស្មារតីក៏ចាប់ផ្ដើមមានវិញ ប៉ុន្តែក្បាលវិញគឺនៅឈឺខ្លាំងណាស់ មិនដឹងយប់ម៉ិញមានរឿងអ្វីខ្លះទេ។

<<លោក......?? ហេតុអីលោកមកនៅទីនេះបាន?? នេះជាស្អី?? មានរឿងអី??>> Jisung រហ័សប្រត្តិកម្មយ៉ាងលឿននឹងហេតុការណ៍ដែលនៅចំពោះមុខ

រាងក្រាស់និងគេនៅលើគ្រែជាមួយគ្នា ហើយគ្មានសម្លៀកបំពាក់ទៀត យប់ម៉ិញមានអ្វីកើតឡើងគឺគេចាំមិនបាននោះទេ ភ្ញាក់ឡើងក៏មានរឿងបែបនេះទៅហើយ ជាស្អីទៅនេះ??

<<ស្ដាប់ខ្ញុំសិន>> j-hope ចូលខ្លួនទៅចាប់រាងតូច ព្រោះទឹកមុខគេកំពង់មិនស្រួលខ្លាំងណាស់

<<យប់ម៉េញលោកដាក់ថ្នាំខ្ញុំ??>> Jisung ស្រពិចស្រពិលក្នុងចិត្ត ដឹងត្រឹមតែយប់ម៉ិញពួកគេផឹកស្រា ប៉ុន្តែគេចាំច្បាស់ថាមិនបានផឹកច្រើននោះទេ ហេតុអ្វីក៏អាចបណ្ដោយខ្លួនបានថ្នាក់នេះគ្មានផ្លូវទេ មានតែមួយគត់គឺនាយម្នាក់នេះដាក់ថ្នាំគេ

<<Jisung ស្ដាប់ខ្ញុំសិន ខ្ញុំធ្វើព្រោះខ្ញុំស្រឡាញ់ឯង ឯងលើកលែងឲ្យខ្ញុំទៅណា៎ យើងទាក់ទងគ្នាទៅ>> J-hope អង្វរករាងតូច នៅថែមទាំងសុំគេទាក់ទងគ្នាទៀត

🖤🍃Second Dad🍃🖤Onde histórias criam vida. Descubra agora