+Skip
+Morning 🌞
ព្រឹកព្រលឹមស្រាងៗ រាងតូចងើបចេញពីបន្ទប់ទទួលភ្ញៀវ ឡើងទៅបន្ទប់ខ្លួនឯងវិញ។ យប់ម៉ិញគេគេងក្នុងបន្ទប់ទទួលភ្ញៀវពេញមួយយប់ទៅហើយ។
Taehyung ងូតទឹកស្លៀកពាក់ យ៉ាងរៀបរយ តាំងស្មារតីឡើង មុននឹងឈានជើងចេញពីបន្ទប់របស់ខ្លួន។
គេដឹងច្បាស់ថា ប្រាកដជាជួបមនុស្សដែលមិនចង់ជួបទៀតហើយ មនុស្សនៅផ្ទះជាមួយគ្នា ទោះយ៉ាងណាក៏គេចមិនរួចដែរ។ ដូច្នេះ Taehyungនឹងតាំងស្មារតីឲ្យបាន ហ៊ានប្រឈមមុខនឹង Jungkook គេច្បាស់ជាអាចធ្វើដូចជាគ្មានរឿងអ្វីកើតឡើងរវាងរាងក្រាស់នឹងគេបាន។
~ខាងក្រោម
នៅតុបាយ មានមនុស្សអង្គុយចាំរាងតូចរួចជាស្រេច។ លោកស្រីKimនិងJungkook អង្គុយចាំញ៉ាំអាហារពេលព្រឹក ជាមួយរាងតូច។
<<ញ៉ាំអាហារពេលព្រឹកសិនមកកូនTae>>Mrs.kim និយាយទៅកាន់កូនរបស់គាត់
<<..........>>Taehyung មិនមាត់ បម្រុងនឹងដើរហួសមិនខ្វល់ទៅហើយ តែក៏មានសម្លេងបង្អាក់ដំណើរ
<<ម៉ាក់មានរឿងចង់និយាយជាមួយកូន>>Mrs.kim
Taehyung ក៏ឈប់ដំណើរ ងាកទៅរកម្ដាយរបស់គេ។
<<មកអង្គុយសិនមក>>Mrs.kim ក្រោកឡើងទាញកៅអីឲ្យរាងតូចដោយផ្ទាល់ដៃរបស់គាត់ ឯVannដែលឈរក្បែរនោះវិញ ក៏ចង់មកជួយដែរ តែមិនហ៊ានព្រោះម៉ែកូនពីរនាក់នេះមិនសូវត្រូវគ្នាផង ដូច្នេះគួរតែទុកឱកាសឲ្យស្និតស្នាលនឹងគ្នាបន្តិច
<<ម៉ាក់មានការអី??>>Taehyung បោះពាក្យសម្ដីគម្រោះគម្រើយ ដាក់ម្ដាយរបស់ខ្លួន រួចដើរទៅអង្គុយកៅអីដែលលោកស្រីគីម ទាញឲ្យអម្បាញ់ម៉ិញ
<<ស្អែកម៉ាក់ត្រូវបរទេសមួយរយ: ម៉ាក់ទៅតែម្នាក់ឯងទេ Jungkookមិនទៅទេ បើមិនថាអីទេ ម៉ាក់ចង់ឲ្យកូនទៅធ្វើការក្រុមហ៊ុន ជំនួសម៉ាក់ប៉ុន្មាន........>>Mrs.kim និយាយរៀបរាប់រឿងដែលគាត់ មានការត្រូវទៅក្រៅប្រទេសមិនទាន់ចប់ស្រួលបួលផង រាងតូចក៏និយាយឡើងកាត់ភ្លាម
<<ខ្ញុំមិនទំនេរទេ>>Taehyung ធ្វើហីហាក់មិនចាប់អារម្មណ៍នឹងសម្ដីអ្នកជាម្ដាយ ក្នុងចិត្តគេគិតច្បាស់ថាមិនទៅ រួចជាស្រេចទៅហើយ ទោះស្ដាប់ដល់ចប់ក៏គ្មានប្រយោជន៍ដែរ
YOU ARE READING
🖤🍃Second Dad🍃🖤
Romanceស្នេហារវាងប៉ាចុងបន្លំខ្លួន និងកូនចុង🖤 ត្បិតថាស្នេហាមួយនេះកើតចេញ និងធ្វើដំណើរជាមួយភាពទុក្ខសោក ប៉ុន្តែជាងពាក់កណ្ដាលជីវិតចុងក្រោយ របស់គូស្នេហ៍មួយគូនេះ ជាពេលវេលាដ៏មានតម្លៃ ស្រស់ស្អាត និងមានសុភមង្គលជាទីបំផុត💜 #Taekook #BL #Khmer #Top_Kook #Btt_Tae W...