~ខាងក្រៅ<<ឃ្លានទេ?>> ជុងហ្គុក
<<ដែលអូសមកនេះគ្រាន់តែសួរប៉ុណ្ណឹងទេ?>> ថេហ្យុង លើកចិញ្ចើមម្ខាងសួរនាយកម្លោះ
<<បើឃ្លាននឹងអាលបានចេញទៅញ៉ាំបាយជាមួយគ្នានោះអី>> ជុងហ្គុក ញើចញឹមៗដាក់រាងតូច ស្នាមញញឹមនាយពិតជាស្រស់ស្អាតនិងទាក់ទាញខ្លាំងណាស់ ដល់ថ្នាក់រាងតូចត្រូវភាំងដោយសារតែនាយសើចដាក់គេទៅហើយ
<<ត្រូវហើយ ឃ្លានណាស់ មិនទាន់បានញ៉ាំអីផង>> ថេហ្យុង ស្ទាបពោះធ្វើមុខស្អុយប៉ែតែបែបគួរឲ្យស្រឡាញ់ គួរឲ្យខ្នាញ់ គួរឲ្យចង់ធាក់
<<តោះ ប៉ុន្តែចាំបន្តិច>> ជុងហ្គុក ឱនទៅលិតទឹកមាត់ដែលកកជាប់គែមមាត់រាងតូចបន្តិចទើបដកមាត់ចេះមកវិញ ឯរាងតូចឯណេះគឺគាំងស្ញេញតែម្ដង នេះនៅមន្ទីរពេទ្យមិនមែននៅផ្ទះទេ កណ្ដាលវាលបែបនេះទៀត អ៊ើយ!.....អ៊ីនោះគាត់មើលមុខណ្នក៎ ខ្មាស់គាត់ណាស់
<<មនុស្សឆ្កួត មកធ្វើស្អីបែបនេះ?>> ថេហ្យុង ក្រពុលមុខចង់យំបន្តិចអីបន្តិច មិនប្រាប់ក៏ដឹងថាអៀនដែរ មិននិយាយតែមាត់ប៉ុន្តែដៃតូចៗស្រឡូនៗលើកវាយទ្រូងរាងក្រាស់ផាច់ៗ
<<ឬចង់ទៅទាំងប្រឡាក់ទឹកមាត់បែបនេះ? មិនខ្មាស់គេទេ?>> ជុងហ្គុក
<<ប្រាប់មក ខ្ញុំជូតចេញហើយ មិនបាច់....អ្ហេ!....ដាក់ខ្ញុំចុះ>> ថេហ្យុង ត្រូវភ្ញាក់ម្ដងទៀតដោយសារនាយក្រាស់ចាប់លើកគេបីដាក់ក្នុងរង្វង់ដៃ និងដើរចេញទៅក្រៅតែម្ដង ព្រះ!.....មនុស្សនាយមិនចេះខ្មាស់គេទេឬ?
បន្ទាប់ពីនាំមកខាងក្រៅហើយ នាយក៏ដាក់រាងតូចចូលទៅក្នុងឡាន ឯនាយក៏ឡើងតាមក្រោយ។ ដែលចង់នាំមកញ៉ាំខាងក្រៅបែបនេះព្រោះនាយខ្លាចគេមិនអាចញ៉ាំអាហារបងស្រីនាយបាន ខ្លាចថាមិនត្រូវចិត្តអីបែបហ្នឹងទៅ ព្រោះមនុស្សទើបសម្រាលកូនគេតមច្រើនមុខណាស់។
នៅតាមផ្លូវ ជុងហ្គុកតែនាំរាងតូចនិយាយពីនេះពីនោះ យូរៗទៅលែងមានអារម្មណ៍ថានាយចាប់គេមកដើម្បីធ្វើអ្វីហើយ កត្តាសំខាន់ពេលនេះគឺពួកគេនៅក្បែរគ្នាដោយភាពរីករាយទៅវិញ។ (តែកំភ្លេចថាអ្នកផ្ទះថេហ្យុង ដើររកសឹងក្រឡាប់មួយចំហៀងប្រទេសទៅហើយ🌚)
VOUS LISEZ
🖤🍃Second Dad🍃🖤
Roman d'amourស្នេហារវាងប៉ាចុងបន្លំខ្លួន និងកូនចុង🖤 ត្បិតថាស្នេហាមួយនេះកើតចេញ និងធ្វើដំណើរជាមួយភាពទុក្ខសោក ប៉ុន្តែជាងពាក់កណ្ដាលជីវិតចុងក្រោយ របស់គូស្នេហ៍មួយគូនេះ ជាពេលវេលាដ៏មានតម្លៃ ស្រស់ស្អាត និងមានសុភមង្គលជាទីបំផុត💜 #Taekook #BL #Khmer #Top_Kook #Btt_Tae W...