~ hospitalTaehyung និង Vannនៅមើលអ្នកជម្ងឺពេញមួយយប់ ព្រឹកឡើងរាងតូចក៏ឲ្យវ៉ាន់ទៅផ្ទះរៀបចំអាហារខ្លះ និងសម្លៀកបំពាក់ខ្លះៗ។
ជើងស្រឡូនៗដូចមនុស្សស្រី ធ្វើដំណើរសម្ដៅទៅគ្រែអ្នកជម្ងឺ គេដាក់គូទអង្គុយនៅកៅអីក្បែរនោះ មុននឹងលើកម្រាមដៃវែងដូចបន្លាក្រូច ទៅរកផ្ទៃមុខអ្នកជាម្ដាយរបស់ខ្លួន។
<<ម៉ាក់!!ឆាប់ដឹងខ្លួនឡើងមក កុំគេងយូរពេក កូនឯការណាស់ ពេលនេះគ្រួសារយើងបានជួបជុំគ្នាវិញហើយ ម៉ាក់ត្រូវតែឆាប់ដឹងខ្លួន >> Taehyung និយាយដោយទឹកមុខក្រៀមក្រំជាទីបំផុត រឿងគ្រួសារគេដូចជាមានបញ្ហាមិនចេះចប់សោះឡើយ ទាំងបែកបាក់ ទាំងបាត់បង់ ពេលណាទើបគ្រួសារមួយនេះមានសុភមង្គលទៅ??
<<បងប្រុស!! បងក៏ត្រូវតែឆាប់ដឹងខ្លួនដែរ>>Taehyung សម្លឹងមើលទៅគ្រែមួយទៀតដែលនៅជិតនោះ លទ្ធផលDNAចេញមកអាចបញ្ជាក់ថាAlexពិតជាបងប្រុសរបស់គេមែន
ចាប់ពីពេលនេះទៅAlex Alakuziមិនមែនជាឈ្មោះរបស់នាយទៀតទេ ឈ្មោះរបស់នាយគឺ KIM JUNGHAN ជាកូនប្រុសច្បងត្រកូលKim ត្រូវជាបងប្រុសតែម្នាក់គត់របស់KIM TAEHYUNG .
តុក.....តុក.......សម្លេងគោះទ្វារបន្លឺឡើងដល់អ្នកខាងក្នុង។ រាងតូចក្រោកចេញពីកៅអីទៅបើកទ្វារឲ្យអ្នកខាងក្រៅ។
<<គ្រូពេទ្យ>>Taehyung ឱនគោរពគ្រូពេទ្យបន្តិច រួចងាកខ្លួនឲ្យគាត់ចូលទៅពិនិត្យអាការ:ម៉ាក់និងបងប្រុសរបស់គេ
កន្លងផុតទៅប្រហែល5នាទី គ្រូពេទ្យក៏ពិនិត្យរួចរាល់។
<<ពួកគាត់យ៉ាងម៉េចហើយគ្រូពេទ្យ?>> Taehyung
<<អាការ:ប្រសើរឡើងច្រើនហើយ>>គ្រូពេទ្យ
<<បាទ>>Taehyung ញញឹមដាក់គ្រូពេទ្យ រួចជូនដំណើរគាត់វិញ
+2h later
កន្លងផុតទៅពីរម៉ោងក្រោយ Vannក៏ត្រឡប់មកវិញជាមួយនឹងសម្ភារ:សំពីងសំពោងពេញដៃ។ Taehyung ដើរទៅបើកទ្វារឲ្យគាត់ក្រោយពេលដែលគាត់បានគោះទ្វារ ហើយក៏ជួយយូរឥវ៉ាន់មករៀបចំទុកជាមួយគ្នា។
<<អ៊ូយ!!....មីង ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លេត>> Taehyung រៀបចំសុខៗ ក៏ស្រាប់តែមានអារម្មណ៍មិនស្រួលក្នុងពោះ សង្ស័យតែមកពីអាហារពេលព្រឹកដែលគេបានញ៉ាំមុននេះហើយមើលទៅ
VOUS LISEZ
🖤🍃Second Dad🍃🖤
Roman d'amourស្នេហារវាងប៉ាចុងបន្លំខ្លួន និងកូនចុង🖤 ត្បិតថាស្នេហាមួយនេះកើតចេញ និងធ្វើដំណើរជាមួយភាពទុក្ខសោក ប៉ុន្តែជាងពាក់កណ្ដាលជីវិតចុងក្រោយ របស់គូស្នេហ៍មួយគូនេះ ជាពេលវេលាដ៏មានតម្លៃ ស្រស់ស្អាត និងមានសុភមង្គលជាទីបំផុត💜 #Taekook #BL #Khmer #Top_Kook #Btt_Tae W...