Episode 39: កុំឲ្យខ្ញុំលង់ស្រឡាញ់លោកខ្លាំងជាងនេះអី!!....

1.9K 110 0
                                    


+Skip

+Jisung's park

Yoongiមកផ្ទះសង្សារបស់នាយ បន្ទាប់ពីមុននេះAlexរំឮកពីគេ។ គិតទៅប៉ុន្មានថ្ងៃហើយដែលពួកគេមិនបានជួបគ្នា Jisungក៏រវល់ឯនាយក៏រវល់ តកតែពេលឲ្យគ្នាមិនបានសោះឡើយ។

<<Jisungនៅផ្ទះទេ??>> Yoongi ចុះពីឡានមកសួរអ៊ុំស្រីមេផ្ទះដែលដើរមកទទួលនាយ

<<គាត់មិនទាន់មកទេ លោករកគាត់មានការអីដែរ??>>អ៊ុំ

<<អត់អីទេ ចុះគេមកវិញពេលណា??>> Yoongi

<<មិនទៀងទេ ជួនកាលអ្នកប្រុសតូចគាត់មកគេងនៅផ្ទះ ជួនកាលគាត់មិនមកទេ>>អ៊ុំ

<<ហេតុអី??ចុះគេគេងឯណា??>> Yoongi

<<ការងារមមាញឹកពេក ទើបពេលខ្លះគាត់គេងនៅសណ្ឋាគារ>>អ៊ុំ

<<អរ!!មិនអីទេ ខ្ញុំលាសិនហើយ>> Yoongi ឱនគោរពអ្នកមានវ័យចំណាស់ជាងខ្លួនបន្តិច ទើបឡើងឡានវិញ

Jisungមានការងាររវល់ច្រើន ទើបពេលខ្លះគេមិនបានមកគេងនៅផ្ទះ។ យប់នេះក៏មិនទាន់ឃើញគេមកទៀត ក៏ប្រហែលជាត្រូវគេងនៅសណ្ឋាគារមួយថ្ងៃទៀតហើយ។

~on the street

<<អ្នកណានោះ??ដូចប្រហែលៗ>> j-hope ដែលបើកឡានតាមដងផ្លូវ មកគេងនៅសណ្ឋាគារ ក៏ប្រទះភ្នែកនឹងមនុស្សម្នាក់នៅឈរក្បែរឡាន

J-hopeបន្ថយល្បឿនឡានបន្តិច ចូលអែបគៀនឲ្យកាន់តែកៀក ទើបឃើញច្បាស់ថាជាមនុស្សដែលនាយធ្លាប់ស្គាល់ពិតមែន។

អ្នកដែលឈររេរានៅក្បែរឡានតែម្នាក់ឯង ក៏រហ័សងាកមកចាប់អារម្មណ៍ឡានដែលបើកមករកគេ។ នេះតាមផ្លូវស្ងាត់ណាស់ មិនសូវមានឡានធ្វើដំណើរដូចរាល់ដងសោះ (មកពីកូរ៉ូវីដ😑)  បែរជាឡានមួយគ្រឿងនេះបើកមករកគេ មិនឲ្យភ័យមិនបានទេនេះ។

<<*អ្នកណា??*>> អ្នកដែលកំពុងភិតភ័យក្នុងចិត្ត ខិតខ្លួនទៅពួនបាំងឡាន ខណ:ដែលឡានមួយទៀតក៏ចូលកាន់តែកៀកមករកខ្លួន

<<Min Ho-seok??>> រាងតូចបន្លឺឡើងទាំងអារម្មណ៍ធូរស្រាល ពេលដែលបានឃើញមុខអ្នកម្ខាងទៀត ជាមនុស្សដែលគេស្គាល់

🖤🍃Second Dad🍃🖤Where stories live. Discover now