Episode 59:មិនខ្លាចថ្ងៃណាមួយខ្ញុំលួចសម្លាប់លោកទេឬ??

1.9K 128 42
                                    


ង៉ឺត.................សម្លេងហ្រ្វាំងឡានបន្លឺឡើងដោយមនុស្សម្នាក់ ក្រោយពីឈប់ឡាននាយងាកមកមើលក្មេងប្រុសជំទង់ដែលនៅក្បែរដៃរបស់នាយ មុននឹងបន្លឺប្រយោគ

<<ចុះទៅ>>នាយក្រាស់ ដោះខ្សែក្រវាត់ខ្លួនឯងចេញ មុននឹងចុះពីលើឡាន តាមដោយរាងតូចចេញពីទ្វារម្ខាងទៀតមកឈរក្បែរនាយ

<<លោកនាំខ្ញុំមកទីនេះធ្វើអី?ទីនេះជាកន្លែងណា?>> Jimin ងាកមើលឆ្វេងស្ដាំ ឃើញថាគេមិនដែលស្គាល់កន្លែងនេះនោះទេ ដែលរឹតតែប្លែកគឺរាងក្រាស់មិនដែលនាំគេចេញក្រៅមកកន្លែងបែបនេះទៀត

<<ចូលទៅ>> yoongi ចាប់ដៃរាងតូចអូសចូលទៅខាងក្នុង ដោយមិនឲ្យអ្នកម្ខាងទៀតសួរនាំច្រើនជាងនេះទៀត

<<លែងដៃខ្ញុំដើរខ្លួឯង>>jimin ព្យាយាមបេះដៃរាងក្រាស់ចេញ ហើយក៏បានផលពិតមែន នាយប្រលែងដៃគេចេញរួចដើរចូលទៅខាងក្នុងទាំងអស់គ្នា

<<មកខាងនេះ>>yoongi ហៅរាងតូចមកវិញព្រោះគេបត់ខុសផ្លូវ តាមត្រូវគឺបត់មកខាងឆ្វេងទេ តែនេះគេបម្រុងដើរទៅខាងស្ដាំទើបនាយហៅមកវិញ

<<មិនចេះមើលមែន>>yoongi គ្រវីក្បាលនឹងរាងតូច

<<ឆឹស!>>jimin ពោលឡើងតិចៗហាក់មិនឲ្យអ្នកម្ខាងទៀតឮ តែក៏មិនបានផលព្រោះរាងក្រាស់មិនបានត្រចៀកធ្ងន់ នាយងាកមកសម្លក់មុខរាងតូច ទើបគេបែរមុខទៅមើលអ្វីផ្សេងដូចគ្មានរឿងអ្វីកើតឡើង តែក្នុងចិត្តខ្លាចតែនាយម្នាក់នេះខឹងនឹងខ្លួនទេ

<<ដល់ហើយ>> yoongi ឈប់មុខបន្ទប់មួយ ខាងក្នុងឮសូរសម្លេងបាញ់កាំភ្លើងផូងផាំងៗ មិនប្រាប់ក៏ដឹងថាខាងមុខនេះជាបន្ទប់ហាត់បាញ់កាំភ្លើងដែរ

<<នេះជាកន្លែងអី?>> Jimin ងាកសួររាងក្រាស់តែមិនបានចម្លើយ បែរជាត្រូវនាយចាប់អូសដៃចូលទៅខាងក្នុងទៅវិញ មកដល់ខាងក្នុងមនុស្សប្រមាណ9-10នាក់ឱនគោរពរាងក្រាស់ក្នុងនាមជាកូនចៅ ការពិតណាស់ទីនេះគឺជាឃ្លាំងហ្វឹកហាត់អាវុធរបស់yoongiតែម្ដង

<<លោកយកខ្ញុំមកបាញ់ចោលមែនទេ?>> Jimin ក្ដាប់ម្រាមដៃដែលរាងក្រាស់ចាប់គេជាប់ និងសម្លឹងមុខនាយដោយគួរឲ្យអាណិត តែសុំទោសផង នាយមុនដែលចុះញ៉មជាមួយទឹកមុខអាណិតអាសូរនេះទេ

🖤🍃Second Dad🍃🖤Where stories live. Discover now