នាយកម្លោះជុងហ្គុក ដឹកដៃរាងតូចទៅកាន់ផ្នូរមួយដែលនៅក្បែរគែមផ្លូវដោយមានផ្កាពណ៌សមួយទងក្នុងដៃ។ អក្សរឆ្លាក់នៅលើផ្ទាំងថ្មម៉ាបពណ៌ខ្មៅ បញ្ជាក់ឲ្យដឹងថាជាផ្នូររបស់លោកJEON ។ រាងតូចងាកសម្លឹងមើលមុខរាងក្រាស់ដែលកំពុសស្លុងអារម្មណ៍ កែវភ្នែកតម្រង់ត្រង់ផ្នូរអ្នកជាឪពុកមិនដាក់ភ្នែក។ ថេហ្យុងក៏បាត់បង់ប៉ារបស់គេដែរ គេស្គាល់រស់ជាតិនេះថាឈឺចាប់ប៉ុណ្ណា ពីមុនជុងហ្គុកពិតជាអាក្រក់នៅក្នុតភ្នែកគេ ប៉ុន្តែពេលនេះ បើឲ្យគេគិតថានាយជាមនុស្សអាក្រក់ គេគិតមិនចេញទេ គេរកហេតុផលគិតថានាយជាមនុស្សអាក្រក់មិនឃើញទេ។ ព្រោះអ្វីដែលនាយធ្វើសុទ្ធតែមានហេតុផល ត្បិតថារឿងខ្លះនាយធ្វើដោយគំនិតអាត្មានិយម ប៉ុន្តែនាយពិតជាមិនមនុស្សអាក្រក់ពិតមែន។
<<គាត់ជាប៉ាខ្ញុំ>> បន្ទាប់ពីស្ងប់ស្ងាត់អស់មួយសម្ទុះ សម្លេងខ្សោយៗក៏បន្លឺឡើងពីមាត់រាងក្រាស់
នាយប្រលែងដៃពីរាងតូចវិញ លុតជង្គង់មុខផ្នូរទម្លាក់ផ្កាកុលាបសថ្នមៗ ឃើញដូច្នេះនាយកម្លោះតូចក៏ទម្លាក់ខ្លួនលុតជង្គង់នៅក្បែររាងក្រាស់ មុននឹងឱនគោរពកៅសិបដឺក្រេ ។ ជុងហ្គុកងាកមកមើលរាងតូចទាំងចម្លែកក្នុងចិត្ត ប៉ុន្តែក៏មិនចង់សួរនាំច្រើន។ នាយសម្លឹងមើលកាយវិការទន់ភ្លន់របស់រាងតូចដោយក្រសែភ្នែកស្រទន់បំផុត ក្រសែភ្នែកសម្រាប់សម្លឹងមើលមនុស្សដែលខ្លួនឯងស្រឡាញ់។
មនុស្សដូចនាយ មិនងាយស្រឡាញ់ មិនងាយកាត់ចិត្ត រឹតតែមិនងាយស្អប់ ជាពិសេសមនុស្សដែលនាយធ្លាប់ស្រឡាញ់។ ទទួលស្គាល់ថានាយពិតជាបាននិយាយថាពួកគេឥឡូវជាសត្រូវនឹងគ្នា ប៉ុន្តែក្នុងចិត្តនាយមិនដែលចាត់ទុកថេហ្យុងជាអ្នកដទៃនោះឡើយ គេនៅតែជាកូនក្មេងគួរឲ្យស្រឡាញ់សម្រាប់នាយ បើតទៅនាយនិងថេហ្យុងត្រូវរស់នៅបែកគ្នា នាយក៏មិនអាចស្វែងរកអ្នកណាមកជំនួសបេះដូងនាយបានឡើយ ព្រោះ"ថេហ្យុង"ជាមនុស្សតែម្នាក់ ហើយក៏រហូតទៅ ដែលនាយឆ្លាក់ឈ្មោះកឹបសោរជាប់ក្នុងបេះដូង។
ថេហ្យុងងាកមុខមកមើលជុងហ្គុកវិញ ទាំងដឹងខ្លួនថានាយសម្លឹងគេមករហូត កែវភ្នែកទាំងគូសម្លឹងគ្នា ដោយស្ងប់ស្ងាត់។ ត្រឹមសម្លឹងគ្នាដោយកែវភ្នែកស្រទន់រៀងខ្លួន រួមជាមួយបរិយាកាសស្ងប់ស្ងាត់អាចឲ្យអ្នកទាំងពីស្ដាប់ឮសម្លេងបេះដូងកំពុងលោតរៀងខ្លួន ហេតុអ្វីគ្រាន់តែស្រឡាញ់គ្នាពិបាកយ៉ាងនេះ? ហេតុអ្វីឧបសគ្គមានមិនចេះចប់? ហេតុអ្វីមានរឿង មានបញ្ហារហូត?? ហេតុអ្វីៗ ???
YOU ARE READING
🖤🍃Second Dad🍃🖤
Romanceស្នេហារវាងប៉ាចុងបន្លំខ្លួន និងកូនចុង🖤 ត្បិតថាស្នេហាមួយនេះកើតចេញ និងធ្វើដំណើរជាមួយភាពទុក្ខសោក ប៉ុន្តែជាងពាក់កណ្ដាលជីវិតចុងក្រោយ របស់គូស្នេហ៍មួយគូនេះ ជាពេលវេលាដ៏មានតម្លៃ ស្រស់ស្អាត និងមានសុភមង្គលជាទីបំផុត💜 #Taekook #BL #Khmer #Top_Kook #Btt_Tae W...