+SkipTaehyung សង្ងំខ្លួនយំក្នុងបន្ទប់គេងយ៉ាងយូរ មិនព្រមចេញមកខាងក្រៅ លោកស្រីKimក៏ទៅតាម តែគេមិនព្រមបើកទ្វារ។
<<Taehyung.......ហា៎ ស្ដាប់ម៉ាក់សិនកូន រឿងវាវែងឆ្ងាយណាស់>>Mrs.kim និយាយលួងលោមកូនប្រុសរបស់គាត់នៅមុខទ្វារបន្ទប់ គាត់ចំណាយពេលនិយាយលួងរាងតូចឲ្យបើកទ្វារច្រើនម៉ោងហើយ តែគ្មានប្រយោជន៍សោះ រាងតូចនៅតែមិនព្រមបើកដដែល
<<...............>>Taehyung មិនតបតអ្វីទាំងអស់ គិតតែយំមួយមុខគត់ មិនមែនគេស្ដាប់មិនឮពាក្យលួងលោមរបស់ម្ដាយទេ គេស្ដាប់ឮគ្រប់ម៉ាត់ឬាំងអស់ គ្រាន់តែមិនបើកទ្វារឲ្យ
ទទួលយកមិនបានពិតមែន នេះគេនៅមិនទាន់កាត់ចិត្តបានទាំងស្រុង រឿងលោកKim jongheeស្លាប់ផង ពេលខ្លះគេក៏ដេកយំដោយសារតែការនឹករលឹក ហើយចុះនេះជាស្អីទៀតហើយ?? ម៉ាក់គេការប្ដីថ្មី?? ទេ ទេ ទទួលយកមិនបានទេ ទោះវាយគេដល់ស្លាប់ក៏គេមិនអាចទទួលយករឿងមួយនេះបានដែរ។
JEON JUNGKOOK ម្នាក់នឹង មានសិទ្ធិអ្វីមកធ្វើជាប៉ាគេ??សំអាងអ្វីមកដើរតួជាប្ដីរបស់ម៉ាក់គេ?? មកពីដើមពោធិ៍ណា ទៅដើមពោធិ៍នឹងវិញទៅ ព្រោះថាកូនប្រុសត្រកូលKim ឈ្មោះKIM TAEHYUNGម្នាក់នេះ មិនទទួលស្គាល់ទេ។
<<ខ្ញុំគិតថាបងទៅសម្រាកសិនទៅ>>jungkook ដែលឈរស្ដាប់នៅខាងក្រោយខ្នងលោកស្រីKimយ៉ាងយូរដែរ ក៏ចូលមកនិយាយ
<<ទៅមុនទៅ បងមិនទាន់ទៅទេ>>Mrs.kim
<<បើបងនៅ ខ្ញុំក៏នៅដែរ>>jungkook
ពាក្យសម្ដីសន្ទនាគ្នា ផ្អែមល្ហែមឲ្យរលួយ ឮដល់ត្រចៀកអ្នកនៅខាងក្នុង។ កាន់តែធ្វើឲ្យគេ កើតក្ដីមិនពេញចិត្តលើសដើម មកផ្អែមល្ហែមស្អីទីនេះ?? មានគិតក្បាលអ្នកនៅខាងក្នុងដែរទេ??ថាគេបែបនេះដោយសារតែអ្វី?? មិនដោយសារតែរឿងម៉ាក់គេជាមួយរាងក្រាស់ទាក់ទងគ្នាទេ?? ហើយចុះមកនិយាយគ្នាស្អី??? នេះចង់ឲ្យគេក្អួតឈាមមកទាំងដុំៗមែនទេ??
<<ចេញទៅ........>>Taehyung ស្រែកពីខាងក្នុងមក ទាំងកំហឹងដែលនៅក្នុងខ្លួន បើឲ្យស្ដាប់ពីរនាក់នោះសន្ទនាគ្នាទៀត មិនយូរទេច្បាស់ជាហូរឈាមតាមត្រចៀកជាមិនខាន
YOU ARE READING
🖤🍃Second Dad🍃🖤
Romanceស្នេហារវាងប៉ាចុងបន្លំខ្លួន និងកូនចុង🖤 ត្បិតថាស្នេហាមួយនេះកើតចេញ និងធ្វើដំណើរជាមួយភាពទុក្ខសោក ប៉ុន្តែជាងពាក់កណ្ដាលជីវិតចុងក្រោយ របស់គូស្នេហ៍មួយគូនេះ ជាពេលវេលាដ៏មានតម្លៃ ស្រស់ស្អាត និងមានសុភមង្គលជាទីបំផុត💜 #Taekook #BL #Khmer #Top_Kook #Btt_Tae W...