Episode 56:

1.9K 122 12
                                    

+ជាយក្រុង

សម្លេងឆុកឆាក់ៗ លាន់ឮចេញពីផ្ទះបាយ ក្លិនឈ្ងុយប្រសើរហោះកាត់ច្រមុះបណ្ដាលឲ្យអ្នកកម្លោះដែលកំពុងគេងមិនទាន់ក្រោកនោះ រហ័សងើបអង្គុយក្រេស។ ទឹកមុខមមីមមើ ត្របកភ្នែកបើកប៉ឹមៗ ដៃស្រវ៉ាទាញភួយចេញ និងដើរទៅតាមក្លិនដ៏ឈ្ងុយឈ្ងុបនោះ។

<<បងស្រី>> jungkook ឈរនៅពីមុខទ្វារផ្ទះបាយ សម្លឹងមុខបងស្រីនាយភ្លឹសៗ នាយខានស្រស់ក្លិនម្ហូបស្នាដៃបងស្រីនាយយូរណាស់ហើយ នឹករស់ជាតិដ៏ឆ្ងាញ់មួយនោះសម្បើមណាស់

<<ភ្ញាក់ហើយ?? ទៅលុបមុខលុបមាត់សិនទៅ ហើយមកញ៉ាំអាហារពេលព្រឹកជាមួយគ្នា>> Aliza

<<បាទ>>jungkook និយាយរួច ក៏ដើរទៅតាមអ្វីដែលបងស្រីនាយប្រាប់អម្បាញ់ម៉ិញ

បន្ទាប់ពីជុំគ្នាហើយ ទាំងពីរនាក់បងប្អូនក៏ញ៉ាំអាហារពេលព្រឹកជាមួយគ្នា។ jungkook ដើរតួនាទីជាប្អូនល្អ នាយញ៉ាំរួចក៏ប្រមូលចានមកលាងទាំងអស់ បងស្រីនាយមិនមែនមានតែម្នាក់ឯងទេ ក្នុងផ្ទៃក៏មានឈាមជ័រប្រុសម្នាក់នោះដែរ ដូច្នេះនាយត្រូវតែមើលថែនាងឲ្យដិតដល់បំផុត យ៉ាងណាកូនក្នុងផ្ទៃក៏ត្រូវជាក្មួយរបស់នាយ។

<<ខ្ញុំទៅផ្សារទិញរបស់ខ្លះសិន>> jungkook រៀបចំខ្លួនរួចជាស្រេចសម្រាប់ទៅផ្សារតូចមួយដែលនៅម្ដុំនោះ ម្សិលម៉ិញនាយក៏ទិញមកដែរ តែនាយភ្លេចទៅហើយថាស្រ្តីមានផ្ទៃពោះត្រូវញ៉ាំរបស់រើសណាស់ ហើយក៏ជារបស់ពៅដែរ ដូច្នេះទើបនាយត្រូវទៅទិញសម្រាប់បងស្រីនាយម្ដងទៀត

<<ប្រយ័ត្នប្រយ៉ែងតាមផ្លូវ>> Aliza ញញឹមដាក់ប្អុនប្រុសបន្តិច ទើបរាងក្រាស់ចេញឡានទៅទិញតែម្ដង

+Mart

បន្ទាប់ពីជិះជុំវិញនេះប្រហែល10នាទី រាងក្រាស់ក៏ឃើញmartតូចមួយ នាយក៏ឈប់ឡានហើយរហ័សដើរចូល។រាងក្រាស់ចូលមើលកន្លែងចំណីអាហារ មើលថាអ្វីខ្លះដែលនាយគួរតែទិញ។

<<មីងVannត្រូវទិញរបស់នេះឬអត់??>> សម្លេងនណារម្នាក់ បន្លឺឡើងក្បែរត្រច្រៀករាងក្រាស់ នាយចាំសម្លេងក្មេងប្រុសម្នាក់នេះច្បាស់ណាស់ ច្បាស់ដូចថ្ងៃចាំងថាជាសម្លេងអ្នកណា តែអ្វីដែលនាយគិតមិនឃើញនោះគឺ ហេតុអ្វីគេនៅទីនេះ??

<<ទឹកដោះគោចេក?? អ្នកប្រុសចូលចិត្តវាពីពេលណា?? ម្ដេចខ្ញុំមិនដឹង>> Vann សួរដោយការងឿងឆ្ងល់ តាំងពីតូចដល់ធំមិនដែលឃើញរាងតូចទារទិញទឹកដោះគោរស់ជាតិចេកម្ដងណាទេ

<<អរ!អត់ទេ មើលអ្វីផ្សេងវិញទៅ>> Taehyung ងាកមកសើចញឹមៗដាក់មីងរបស់គេ នេះគេភ្លេចខ្លួនឲ្យឈឹង ព្រោះកាលនៅមន្ទីរពេទ្យជាមួយJungkookនោះ jungkookឲ្យគេទិញទឹកដោះគោចេកទុកក្នុងទូរទឹកកកមិនឲ្យអត់ទេ ព្រោះនាយចូលចិត្ត អត់ញ៉ាំបាយក៏បានដែរឲ្យតែមានទឹកដោះគោចេកនាយរស់ហើយ (ពន្លើសទេបងប្អូន😂)

<<ហេតុអ្វីពួកគេនៅទីនេះ??>> Jungkook ឈរមើលសកម្មភាពពីនាក់មីងក្មួយនេះមួយសម្ទុះហើយ នាយនៅតែគិតមិនយល់ ថាហេតុអ្វីពួកគេមកនៅទីនេះបាន?? លោកស្រីគីមមានផ្ទះនៅទីនេះដែរ?? តែនាយមិនដែលដឹងនោះទេ

បើបានជាជួបគ្នានៅទីនេះទៅហើយ ក៏មិនបាច់ឲ្យនាយតាមរកដែរ ចាត់ទុកថាទេវតានៅខាងនាយទៅចុះ ឱកាសដែលនាយសងសឹកមានហើយ នាយនឹងឲ្យប្រុសម្នាក់ដែលធ្វើឲ្យនាយនិងបងស្រីនាយឈឺចាប់ មកទទួលអារម្មណ៍មួយនេះវិញ ថាវាឈឺប៉ុណ្ណា??

បន្ទាប់ពីទិញរួច Vann និងTaehyungក៏ចេញមកជាមួយគ្នា ឯរាងក្រាស់នៅដើរតាមលបៗពីក្រោយ រង់ចាំឱកាសល្អ។

<<អ្ហឺអ្នកប្រុស! អ្នកប្រុសនៅចាំមីងទីនេះមួយភ្លេតណា មីងទៅបន្ទប់ទឹកមួយភ្លេត>>Vann ដើរសុខៗ ក៏មានអារម្មណ៍ថា(រាន់បត់ជើងតូច😀) ទើបនាងសុំអនុញ្ញាត្តចេញទៅវឹង ព្រោះនៅយូរមិនបានទេ ទម្រាំតែជិះដល់ផ្ទះក៏ចំណាយពេលយូរដែរ

<<បាទ!មីងទៅចុះ ខ្ញុំចាំទីនេះ>>Taehyung

ជាឱកាសល្អដែលរាងក្រាស់រង់ចាំបានមកដល់ ជំហ៊ានជើងបោះមកមុខយឺតៗសម្ដៅមករាងតូចែលនៅចំពោះមុខ។

Taehyung មានអារម្មណ៍ថាដូចជាមានអ្នកណានៅខាងក្រោយ ទើបគេរហ័សងាកទៅមើល តែលទ្ធផលគឺទទួលបានមួយដៃចំកញ្ចឹងកបង្ករឲ្យគេសេសឺ មុននឹងសន្លប់បាត់ស្មារតីឈឹង។

បានតែប៉ិនទេណា៎ អរគុណដែលនៅចាំរឿងមួយនេះ ស្អែកចាំខ្ញុំបន្តឲ្យច្រើនៗវិញ🤟☺️

To be continued........

Ta_Bear🐻🌸

🖤🍃Second Dad🍃🖤Opowieści tętniące życiem. Odkryj je teraz