Episode 13:ខ្ញុំនឹងនាំបងចេញពីទីនេះ

3K 156 17
                                    

+Morning 🌞

ព្រះអាទិត្យបញ្ចេញរស្មី ចាំងបំភ្លឺលោកគ្រប់ទិសទី។

Jungkook ដើរទៅបើកវាំងននចេញ អនុញ្ញាតឲ្យកម្ដៅថ្ងៃចាំងមកដល់ខាងក្នុង ដោយមានកន្សែងមួយសម្រាប់បិតបាំងល្វែងក្រោមរបស់ខ្លួន។

បើករួច នាយក៏មកអង្គុយលើគ្រែក្បែររាងតូចវិញ។

<<ហ្អឹម.........>> Taehyung គ្រហឹមបន្តិច ដោយសារតែពន្លឺថ្ងៃចាំងមកត្រូវរាងកាយ និងមុខរបស់គេ

<<ភ្ញាក់ហើយហ្អេស៎??>>  Jungkook ឱនមកសួររាងតូច

<<អ្ហឹម.....ហ្អឹម....ចេញទៅ>> Taehyung ត្រឡប់ខ្លួនចុះឡើងៗ នៅឆ្លៀតដេញរាងក្រាស់ចេញទៀត

<<មិនភ្លេចសោះ អាពាក្យដេញនឹង>> Jungkook និយាយបែបហួសចិត្តនឹងរាងតូច នេះនាយគួរឲ្យស្អប់មិនចង់ជួបមុខដល់ថ្នាក់នឹងផង??

<<ឲ្យខ្ញុំគេងឲ្យស្រួលបន្តិចបានទេ??>> Taehyung និយាយតិចៗ បែបមនុស្សអស់កម្លាំង

<<ក៏បាន>> jungkook ដោយមិនចង់រំខានដំណេករាងតូច ទើបនាយសម្រេចចិត្តចេញទៅក្រៅ

គ្រាន់តែចង់នៅមើល ព្រោះក្នុងផ្ទះគ្មានអ្នកណានៅក្រៅពីពួកគេ ទើបរាងក្រាស់សុខចិត្តអង្គុយចាំរហូតរាងតូចដឹងខ្លួន ក្រែងល៎គេត្រូវការនេះត្រូវការនោះ។

Jungkook ចូលមកងូតទឹក ផ្លាស់សម្លៀកបំពាក់ក្នុងបន្ទប់របស់ខ្លួន។ រួចរាល់ហើយទើបនាយចុះមកខាងក្រោម

ថ្ងៃនេះជាថ្ងៃអាទិត្យ មិនធ្វើការទេ រាងក្រាស់ចុះមកខាងក្រោម ដាំបបរមួយកូនឆ្នាំង ទុកឲ្យរាងតូច។

នាយចម្អិនវាយ៉ាងយកចិត្តទុកដាក់ នៅមានស៊ុបមួយឆ្នាំងតូចទៀត បើរាងតូចមិនញ៉ាំបបរ គឺនៅមានស៊ុបមួយទៀតដែរ។

ចំណាយអស់1ម៉ោង បបរ និងស៊ុប ក៏ធ្វើហើយរួចរាល់។ jungkook រៀបចំដាក់លើថាស យ៉ាងស្អាត រួចយកមកខាងលើ។

~Taehyung's room

Jungkook បើកទ្វារចូលមកដោយខ្លួនឯង នាយដាក់ថាសនៅលើតុរួចហើយ ទើបងាកមកមើលរាងតូច ឃើញថាគេនៅតែគេងនៅឡើយ។

<<*ឯងប្រហែលជាឈឺណាស់ហើយ*>>jungkook គិតនៅក្នុងចិត្តរួច ក៏ប្រយ៉ាប់ដើរទៅយកថ្នាំមកលាបឲ្យរាងតូច

🖤🍃Second Dad🍃🖤Nơi câu chuyện tồn tại. Hãy khám phá bây giờ