57: ខ្ញុំទន់ខ្សោយចំពោះមុខលោកតែម្នាក់ទេ!!.......

2.1K 146 24
                                    


+ត្រឡប់ទៅខាងក្រោយវិញ

បន្ទាប់ពីវាយរាងតូចឲ្យសន្លប់  នាយកម្លោះjungkookក៏លើកគេដាក់ឡាន បើកចេញទៅយ៉ាងលឿន ជានិស្ស័យច្បាស់ណាស់មិនបាច់ឲ្យតាមរកនាំតែហត់ ពេលនេះគេបង្ហាញខ្លួនទៅហើយ បណ្ដោយឲ្យឱកាសកន្លងហួសមិនបានទេ។

ដោយសារផ្លូវរលាក់ទើបធ្វើឲ្យមានការរំខាន់ដល់រាងតូចដែលដេកស្ដូកស្ដឹងនៅរបាំងខាងក្រោយ។ នាយតូចចាប់បើកត្របកភ្នែកម្ដងបន្តិចៗរហូតអាចបង្ហាញឲ្យឃើញថាគេកំពុងនៅក្នុងឡានដែលធ្វើដំណើរតាមផ្លូវ។ ចាំច្បាស់ណាស់ថាមាននរណាម្នាក់មកវាយគេពីក្រោយ បន្ទាប់មកគេក៏បាត់ស្មារតីឈឹង មិនទាន់ដឹងនោះទេថាម្នាក់នោះជាអ្នកណា ជាពួកចាប់ចំរិតទេដឹង?

រាងតូចមានអារម្មណ៍ថាស្ពឹកៗដៃទាំងគូរដូចជាមានអ្វីជាប់នឹងដៃរបស់គេ ទើបគេរហ័សឱនមើលភ្លាម ជាក់ស្ដែងគេកំពុងតែជាប់ចំណង ជើងរបស់គេក៏ជាប់ដែរ។ នាយតូចក្រឡេកទៅមើលខាងមុខ ឃើញថាបុរសម្នាក់កំពុងបញ្ជារចង្កូតឡានយ៉ាងរំភើយ។

<<ឯងជាអ្នកណា?ហេតុអ្វីចាប់យើង? ជាពួកចាប់ចំរិតមនុស្សមែនទេ? យើងគ្មានលុយឲ្យឯងទេ ដោះលែងយើងទៅ>> ស្របនឹងសម្ដី រាងតូចព្យាយាមរើបម្រាស់ពីខ្សែទាំងនោះ ដោយសារតឹងពេកទើបគេមិនអាចស្រាយចំណងបាន

<<បិតមាត់ ហើយគេងវិញទៅ>> នាយកម្លោះបញ្ចេញសម្លេងបែបរឹងកំព្រឹស ប៉ុន្តែក៏អាចឲ្យអ្នកម្ខាងទៀតដឹងថាជាអ្នកណា គេម្ដេចនឹងអាចភ្លេចសម្លេងប្រុសម្នាក់នេះបានទៅ?

<<លោ....លោក? ជាលោកពិតមែន?? លោកចង់យកខ្ញុំទៅណា? ដោះលែងខ្ញុំទៅ>> Taehyung មិនស្ងៀមឡើយ គេនៅតែព្យាយាមរើបម្រាស់ពីចំណងជាប់នឹងដៃជើងទាំងគូ យកគេទៅណាក៏មិនដឹង បែរជាមកឲ្យគេនៅស្ងៀមៗម្ដេចនឹងកើត

<<យកទៅព្រលះស្បែក ឲ្យសត្វព្រៃស៊ី>>jungkook និយាយតែប៉ុននេះក៏អាចឲ្យអ្នកម្ខាងទៀតភ័យបះសក់បានដែរ

<<អត់ទេ.....ហ្អឹក...ហ្អឹក....ម៉ាក់ជួយខ្ញុំផង>>Taehyung ស្រែកយំទធាក់ដៃទធាក់ជើង គេមិនចង់ស្លាប់ទាំងវ័យក្មេងសម្រស់នៅស្រស់ស្អាតបែបនេះទេលោកអ៊ើយ

🖤🍃Second Dad🍃🖤Onde histórias criam vida. Descubra agora