Episode 06:ស្មោគរោគ គម្រក់ជាទីបំផុត

3.4K 205 0
                                    

ឈូ!ឈូ!...............សម្លេងទឹងលាន់ឮចេញពីបន្ទប់ទឹកក្នុងបន្ទប់រាងតូច

Taehyung យកច្រាសមកដុះធ្មេញ គេដុះខ្វោកៗ រួចក៏ខ្ពល់ទឹកចេញ។ បន្ទាប់មកក៏ដុះម្ដងទៀត ដុះខ្ពល់ៗ មិនដឹងជាប៉ុន្មានដងហើយនោះទេ។

រាងតូចដុះឡើងមានឈាមហូរចេញពីអញ្ចាញធ្មេញរបស់ខ្លួនទៅហើយ នៅមិនទាន់ឈប់ទៀត។ នេះគិតចង់ ដុះឲ្យជ្រុះធ្មេញអស់ទើបឈប់មែនទេហ្នឹង??

<<អ្ហាយ!........>>Taehyung ក្រវាត់ច្រាសដុះធ្មេញចោលទៅម្ខាង

រាងតូចសម្រូតខ្លួនអង្គុយចុះផ្ទាល់ឥតការ៉ូ ស្រែកយំមួយទំហឹង។ ហេតុអ្វីនៅសុខៗ រឿងក្លាយជាបែបនេះ?? ខ្វះប្រុសណាស់ហ្អេស៎?? បានមកយកមនុស្សរោគចិត្តបែបនឹង?? ក្រែងមកនៅក្នុងនាមជា"ប៉ា" ហេតុអីមកធ្វើបែបនេះដាក់គេបាន?? ចុះបើម៉ាក់គេដឹង តើគាត់នឹងប្រតិកម្មយ៉ាងម៉េចទៅ??

កន្លងផុតទៅ ជិតមួយម៉ោង ទើបរាងតូចចេញពីបន្ទប់វិញ។ គេរៀបចំខ្លួនសាជាថ្មី ខោអាវក៏ផ្លាស់មួយឈុតទៀត ទឹកក៏ងូតម្ដងទៀតដែរ។ ថ្ងៃនេះត្រូវទៅរៀន គេមិនចង់ស្ពាយអារម្មណ៍មិនល្អទៅជាមួយទេ។

~ខាងក្រោម

Wae......!! ផែនដីមួយនេះមានតែមនុស្សពីរនាក់ទេ?? ហេតុអ្វីឲ្យតែមិនជួបគឺតែងតែជួបបែបនេះ?? ណ្ហើយ!!....ចាត់ទុកថាទេវតាគ្មានភ្នែកទៅចុះ។(ម៉ាទោសៗ😫)

<<រឿងថ្ងៃនេះ ហាមប្រាប់អ្នកផ្សេងដាច់ខាត>> Jungkook ឈរនិយាយនៅជ្រុងម្ខាង

<<រឿងស្អី?? ខ្ញុំមិនដឹងទេ ភ្លេចបាត់ហើយ>>Taehyung ធ្វើមុខស្លេស្លឺ ហាក់បីមិនដឹងពិតមែន តាមដែលការពិត គេនៅចាំច្បាស់នៅឡើយ

<<រឿងក្នុងបន្ទប់ឯងអប្បាញ់ម៉ិញនេះ>>Jungkook ទ្រាំនិយាយជាមួយរាងតូចវិញ នេះនាយស្ទើរតែទ្រាំនឹងអាចរិកឌឺដងរបស់រាងតូចមិនបានទៅហើយ ឌឺម្ដងៗ ចង់តែហក់ទៅកាច់ ក ឲ្យបាក់ទេ គួរឲ្យខ្នាញ់

<<វាយ៉ាងម៉េច?? ខ្ញុំមិនយល់ទេ មានរឿងអី??>> Taehyung លើកចិញ្ចើមបន្តិច មុននឹងឈានជើងបម្រុងនឹងដើរចេញ

<<មកណេះ ចាំយើងរំឮកឡើងវិញ>> jungkook រហ័សស្ទុះទៅចាប់ដៃរាងតូច ទាញទៅកន្លៀតជញ្ជាំង ប្រាប់ហើយ ថានាយទ្រាំនឹងសម្ដីរាងតូចមិនបានយូរទេ ឆាប់ប្រត្តិកម្មណាស់ បើនៅតែបានសម្ដីបែបនេះទៀត មិនអាចសន្មត់បានទេ ថានឹងមានរឿងអ្វីកើតឡើងរវាងអ្នកទាំងពីរ

🖤🍃Second Dad🍃🖤Where stories live. Discover now