Episode 62: ខ្ញុំស្រឡាញ់ឯងណា៎Taehyung

2.2K 143 19
                                    


ខ្យល់បក់វិចៗគួចស្លឹកឈើដែលជ្រុះហោះហើរពេញផ្ទៃដី ដែលមានសុទ្ធតែផ្នូរសម្រាប់អ្នកស្លាប់ ហើយនៅម្ដុំនោះក៏មានមនុស្សពីរនាក់កំពុងឈរឱបថើបគ្នាកណ្ដាលវាលផងដែរ។ 

អណ្ដាតក្ដៅសើចលូកគ្រលាស់ពេញក្រអូមមាត់គ្នាពេញទំហឹង មិនឲ្យចាញ់រៀងខ្លួន ដៃរាងតូចដែលទប់កញ្ចឹងករាងក្រាស់ក៏ប្ដូរមកឱបចង្កេះនាយវិញ ថែមទាំងខ្ញាំតិចៗទៀតផង។ 

<<អ្ហឹស.....>> សម្លេងដកដង្ហើមបន្លឺឡើងក្រោយពីប្រឡែងអណ្ដាតជាមួយគ្នាយ៉ាងចាស់ដៃ

ជុងហ្គុកមិនទាន់ដកមុខទៅណាឆ្ងាយពីរាងតូច នាយដាក់ថ្ងាសនិងច្រមុះលើផ្ទៃមុខរាងតូចឲ្យប៉ះគ្នាខ្យល់ដង្ហើមក្ដៅគគុកដែលដកញាប់ឃឃឹសសាយភាយមកប៉ះចុងច្រមុះទាំងសងខាង។ ដៃដែលដាក់លើគ្នាក៏មិនទាន់ដកចេញទៅណា រាងកាយទាំងពីរគឺនៅស្អិតរមួតជាប់គ្នាតែម្ដង។

<<ខ្ញុំស្រឡាញ់ឯងណា៎Taehyung>> jungkook និយាយខ្សោយៗល្មមស្ដាប់លើតែពីរនាក់ កែវភ្នែកសម្លឹងចំគ្នាទៅវិញទៅមក អាចឲ្យអ្នកម្លោះតូចដឹងថានាយនិយាយចេញពីចិត្តមិនបានកុហក   

វិនាទីបន្ទាប់ រាងតូចទម្លាក់បបូរមាត់ពីលើបបូរមាត់រាងក្រាស់និងចាប់ផ្ដើមស៊កអណ្ដាតចូលក្នុងក្រអូមមាត់នាយយ៉ាងប្រហ៊ើន។ ការថើបដ៏ថ្នាក់ថ្នមបង្ហាញក្ដីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក   អារម្មណ៍កក់ក្ដៅនិងអារម្មណ៍ឈឺចាប់មានលាយគ្នាបង្កប់នៅក្នុងការថើបមួយនេះ។

បន្ទាប់ពីផ្ដោះផ្ដងជិតអស់ខ្យល់ដករៀងខ្លួនហើយ ទើបរាងតូចដកបបូរមាត់ចេញវិញ។

<<ទម្លាក់ចោលទៅJung....ធ្វើជាJeon Jungkookដែលមានសេរីភាព គ្មានគំនុំគំកួនក្នុងខ្លួន លោកធ្វើបានទេ??>> ស្របនឹងសម្ដី ម្រាមដៃស្រឡូនលើកអង្អែលថ្ពាល់នាយក្រាស់ថ្នមៗ ហាក់លួងលោមនាយពីការឈឺចាប់កន្លងមក  នាយរស់នៅជាមួយភាពគ្មានសេរីភាពរយ:ពេលជាងពីរឆ្នាំទៅហើយ ហេតុអ្វីសុខចិត្តបណ្ដោយឲ្យខ្លួនឯងធ្លាក់ចូលក្នុងការគ្មានសេរីភាពដែលបិតបាំងដោយគំនុំទៅវិញ? ត្បិតថារឿងដែលjunghanបងប្រុសរបស់គេធ្វើកន្លងមកវាពិតជាលើសលុបទៅកាន់នាយ ប៉ុន្តែបើនៅតែចងគំនុំគំកួនគ្នាបែបនេះសួរថាពេលណារឿងមួយនេះបញ្ចប់? ឬចាំសងសឹកគ្នារហូតដល់ជាតិក្រោយទៀត?

🖤🍃Second Dad🍃🖤Where stories live. Discover now