Episode 32:ឆាប់ក្រោកឡើង ខ្ញុំនៅរង់ចាំលោក!!....

2K 114 5
                                    

Taehyungមិនព្រមចាកចេញពីរាងក្រាស់ទៅណានោះឡើយ គេនៅតែនិយាយដាស់ស្មារតីចុងក្រោយឲ្យនាយដឹងខ្លួនមកវិញ។

<<លោកពិតជាដាច់ចិត្តទៅចោលពួកយើងមែនហ្អេស??.....ខ្ញុំសុំអង្វរលោក.....ហ្អឹក...ហ្អឺ....ខ្ញុំនឹងមិនលើកលែងទោសឲ្យខ្លួនឯងទេ....Jeon Jungkook....បើកភ្នែកឡើងមកនិយាយជាមួយខ្ញុំមក.......កុំឲ្យខ្ញុំនិយាយតែម្នាក់ឯងអី......>> Taehyung យំសស្រាក់សស្រើតអង្វរកអ្នកដែលលង់លក់មិនឈប់

ទឹកភ្នែករាប់សិបដំណក់ស្រក់ចុះមកតក់ៗ សើមក្រណាត់ពេទ្យបាត់ទៅហើយ។

<<Jeon Jungkook....បើកភ្នែកឡើង.....និយាយជាមួយខ្ញុំភ្លាម.......ខ្ញុំសន្យា....ខ្ញុំនឹងជឿសម្ដីលោកគ្រប់ម៉ាត់ទាំងអស់........សុំឲ្យតែលោកដឹងខ្លួនមកវិញបានហើយ....>> Taehyung ឱនផ្ដេកក្បាលកើយលើដើមទ្រូងរាងក្រាស់ ដៃទាំងគូក៏ក្រសោបឱបអ្នកខាងក្រោមជាប់

មិនយូរប៉ុន្មានម្រាមដៃរបស់រាងក្រាស់កម្រើកឡើងបន្តិច បញ្ជាក់ថានាយពិតជាបានស្ដាប់ឮនូវអ្វីដែលរាងតូចនិយាយម៉េញនេះ។ ទីបំផុតនាយក៏មិនអាចចាកចេញទៅដោយបែបនេះ អារម្មណ៍នាយនៅអាឡោះអាឡៃច្រើនណាស់ នាយមិនអាចចោលវាដោយបែបនេះបានទេ។

សម្លេងស្រែកយំខ្សឹកខ្សួលរបស់រាងតូច ពិតអាចដាស់កម្ទេចព្រលឹងតូចៗដែលនៅសេះសល់នោះឲ្យដឹងខ្លួនមកវិញបានពិតមែន។

Taehyungបើកភ្នែកធំៗសម្លឹងមើលទៅដៃរាងក្រាស់ដោយការភ្ញាក់ផ្អើល និងរំភើបសប្បាយចិត្តលាយគ្នា ស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខសរលោងដាមដោយទឹកភ្នែករបស់គេ។

<<គ្រូពេទ្យ.....គ្រូពេទ្យ....អ្នកជំងឺដឹងខ្លួនហើយ......>> Taehyung ឆ្លេឆ្លាស្រែកជំទាលពីខាងក្នុងមក ឲ្យក្រុមគ្រូពេទ្យដែលនៅខាងក្រៅនាំគ្នាឆោឡោតាមគេ

ក្រុមគ្រូពេទ្យដែលសង្រ្គោះរាងក្រាស់ម៉េញនេះក៏ត្រឡប់មកម្ដងទៀត។ ពិតជាអស្ចារ្យមែន វាជារឿងដែលកម្រនឹងកើតឡើងក្នុងចំណោម100នាក់ ពិតជាមានតែ1នាក់ទេ ដែលអាចកើតឡើង។

<<ដឹងខ្លួន??....ឆាប់ឡើង....ត្រៀមសង្រ្គោះជាបន្ទាន់.....>>doctor ស្រវ៉េស្រវ៉ា ប្រដាប់ប្រដាសង្រ្គោះរាងក្រាស់ម្ដងទៀត

🖤🍃Second Dad🍃🖤Onde histórias criam vida. Descubra agora