Episode 66: ខ្ញុំដឹង! (2/2)

1.6K 145 24
                                    

~Busan
+ថ្ងៃថ្មី

ប្រអប់ជើងតូចៗទាំងគូយោលទៅវិញទៅមក ក្រោមដើមឈើនៅក្បែរផ្ទះតូចរបស់នាយកម្លោះ។ ពេលព្រឹកព្រលឹមដែលអាចស្រូបយកកម្ដៅព្រះអាទិត្យដើម្បីឲ្យរាងកាយបានស្រស់ស្រាយជាមួយអារម្មណ៍បរិសុទ្ធដែលមិនមានគំនិតអ្វីក្នុងខួរក្បាល។ រាងតូចបិតភ្នែកបញ្ឈប់ខួរក្បាលកុំឲ្យគិតមួយដង្ហើមដើម្បីបណ្ដែតខ្លួនទទួលយកកម្ដៅព្រះអាទិត្យនាពេលព្រឹក។

ស្របពេលដែលអង្គុយបណ្ដែតអារម្មណ៍សុខៗ ស្រាប់តែមានបាតដៃមួយគូលូកមកឱបចង្កេះរបស់គេពីក្រោយធ្វើឲ្យអ្នកខាងណេះភ្ញាក់ព្រឺត ប៉ុន្តែក៏លេចស្នាមញញឹមឡើងមកវិញក្រោយដឹងថាម្នាក់ក្រោយនេះជាអ្នកណាតាមរយ:ខ្លិនរបស់នាយ។

<<ភ្ញាក់ហើយឬ?>> Taehyung ដាក់ដៃពីលើដៃនាយកម្លោះក្ដោបជាប់ហាក់ផ្ដល់កម្ដៅភាពកក់ក្ដៅទៅកាន់នាយ

<<ភ្ញាក់ហើយ>> នាយកម្លោះ ប្រថាប់ចង្កាលើស្មារាងតូច ដោយសារតែរាងតូចអង្គុយលើកៅអីឈើគ្មានខ្នងបាំងពីក្រោយ ទើបនាយត្រូវបន្ទន់ជង្គង់បន្តិចចំកោងខ្នងឱបរាងតូចពីក្រោយ

<<អាហារពេលព្រឹកខ្ញុំរៀបចំរួចហើយ>> Taehyung ងាកមុខមកជិតរាងក្រាស់ បង្ហាញស្នាមញញឹមទៅកាន់នាយ

<<ទៅញ៉ាំជាមួយគ្នាទៅ>> jungkook ថើបថ្ពាល់រាងតូចបន្តិចទើបបបួលគេទៅញ៉ាំជាមួយគ្នា

<<តោះ>> Taehyung ក្រោកឡើងអនុញ្ញាត្តឲ្យរាងក្រាស់ដើរកៀកចង្កេះគេចូលទៅក្នុង ក្រោមក្រសែភ្នែកមួយគូដែលកំពុងសម្លឹងមកយ៉ាងស្ងៀមស្ងាត់

នឹកពាក្យដែលនាងសន្យាគ្នាជាមួយរាងតូច ថានឹងឲ្យគេកែប្រែចិត្តគំនិតគំនុំសងសឹកស្អីនោះរបស់នាយ នាងទុកចិត្តលើរាងតូចហើយ សង្ឃឹមថាគេអាចធ្វើឲ្យប្អូនប្រុសនាងម្នាក់នេះកែប្រែគំនិតនោះទៅចុះ។ សម្រាប់នាង មិនចង់បានការសងសឹកអ្វីទាំងអស់ នាងគ្រាន់តែសុំឲ្យជីវិតតទៅមុខរបស់នាងមានសេចក្ដីសុខទៅចុះ។ នាងមានកូន ក៏នាងអាចចិញ្ចឹមគេបាន នាងស្ដាយក្រោយដែលមានគំនិតចង់សម្លាប់កូនខ្លួនឯងដោយសារតែជាប់ឈាមប្រុសថោកទាបម្នាក់នោះ ប៉ុន្តែគិតឡើងវិញ ទារកម្នាក់ដែលមិនដឹងអ្វីទាល់តែសោះ គេក៏ចង់បានជីវិតរស់រានដែរ នាងដូចជាអត្មានិយមជ្រុលពេកហើយបើនាងសម្រេចចិត្តសម្លាប់ទារកម្នាក់នេះ។ ត្រឹមកូនមួយនាងអាចចិញ្ចឹមរស់ ទោះជាគ្មានឪពុកក្មេងក៏ដោយ។

🖤🍃Second Dad🍃🖤Tempat cerita menjadi hidup. Temukan sekarang