Episode 34:យើងស្មោគរោគ ឯក៏ស្មោគរោគដូចគ្នា

2.1K 115 0
                                    

+Skip

~Yoongi's house

ង៉ឺត.............សម្លេងហ្រ្វាំងឡានលាន់ឮរំពងស្ទើរតែពេញមួយភូមិគ្រឹះទាំងមូល បន្ទាប់មកក៏លេចរូបរាងបុរសសង្ហាម្នាក់ចេញពីក្នុងឡាន។

កម្លោះសង្ហាមាននាមជាប្អូនប្រុសម្ចាស់ភូមិគ្រឹះនេះ បោះជំហ៊ានដើរចូលមកខាងក្នុងដោយដំណើរសមសួន ជាមួយនឹងរូបរាងដ៏ល្អឥតខ្ចោះរបស់នាយ។

<<សួស្តី!!លោកប្រុសតូច>> អ្នកយាមម្នាក់ចូលមកទទួលនាយដោយក្ដីគោរព

<<បងប្រុសនៅទេ??>> Ho-seok

<<គាត់អត់នៅទេលោក>>

<<គាត់ទៅណា??>> Ho-seok

<<ខ្ញុំក៏មិនដឹងដែរ>>

<<ទៅយូរឬនៅ??>> Ho-seok

<<ទើបតែចេញទៅមុននេះ លោកប្រុសមានការអីជាមួយគាត់មែនទេ??>>

<<គ្មានការអីធំដុំទេ>> Ho-seok និយាយរួចក៏ដើរចូលមកអង្គុយក្នុងបន្ទប់ទទួលភ្ញៀវ

តាមពិតនាយគ្រាន់តែចង់មកនិយាយរឿងខ្លះទាក់ទងនឹងការងាររបស់នាយប៉ុណ្ណោះ ចៃដន្យចំពេលដែលYoongiមិននៅទៀត។

<<លោកប្រុសអញ្ជើញពិសារទឹក>> អ៊ុំស្រីចំណាស់ម្នាក់ ជាអ្នកធ្វើអាហារនៅទីនេះ លើកទឹកមួយកែវមកឲ្យរាងក្រាស់ដែលអង្គុយលើសាឡុង

<<អរគុណ!!អ៊ុំ>> Ho-seok ទទួលយកដោយភ្ជាប់ជាមួយស្នាមញញឹមរាក់ទាក់

<<អ្នកប្រុសតូច មករកអ្នកប្រុសធំមែនទេ??>> ស្រ្តីចំណាស់ សួរទៅកាន់អ្នកម្ខាងទៀត

<<បាទ!! ប៉ុន្តែអ្នកយាមថាគាត់មិននៅទេ ខ្ញុំចាំគាត់បន្តិចក៏បានដែរ>> Ho-seok

<<ចាស៎!! អញ្ជើញតាមសម្រួលអ្នកប្រុស>>

<<និយាយចឹងអ៊ុំ បន្ទប់បងប្រុសនៅឯណា??>> Ho-seok

<<នៅខាងលើឯណោះអ្នកប្រុស>>

<<ខ្ញុំចូលទៅបានទេ??>> Ho-seok

<<ប៉ុន្តែអ្នកប្រុសធំប្រាប់ថាមិនឲ្យអ្នកណាចូលបន្ទប់គាត់ដោយគ្មានការអនុញ្ញាត្តពីគាត់នោះទេ>>

🖤🍃Second Dad🍃🖤Hikayelerin yaşadığı yer. Şimdi keşfedin