+Skipតុក....តុក .........សម្លេងគោះទ្វារបន្លឺឡើងនៅខាងក្រៅ បណ្ដាលឲ្យអ្នកខាងក្នុងដែលអង្គុយចាំយ៉ាងអន្ទះសារស្ទុះរត់មកបើកទ្វារមើលភ្លាម។
<<អ្នកប្រុសតូច>>Vann ទាញទ្វារបើកអនុញ្ញាត្តឲ្យរាងតូចចូលមកខាងក្នុង គាត់រង់ចាំគេសឹងស្ទះខ្យល់ស្លាប់ទៅហើយ ថាទៅតែមួយភ្លេតទេតែនេះចូលម៉ោងទៅហើយ ទើបតែឃើញមក គាត់បារម្ភណាស់ដឹងទេ!!......
<<អ្នកប្រុសតូចទៅណាយូរម្ល៉េះ??>> សម្ដីសួរនាំបែបបារម្ភសួរទៅកាន់រាងតូច ហាក់ឲ្យគេរកចម្លើយឆ្លើយមិនបាន
គេហាក់ភ្លឹកៗ អារម្មណ៍ដូចមិននៅក្នុងខ្លួនទឹកមុខស្រងូតស្រង៉ាត់ ស្លេកស្លាំង នេះមិនដឹងទៅជួបនឹងអ្វីមកទេ ធ្វើឲ្យអ្នកជាមីងកាន់តែបារម្ភថែមមួយកម្រិតទៀតហើយ។
<<អ្នកប្រុសតូចកើតអី?>> ដោយសាររាងតូចមិនទាន់ឆ្លើយនឹងសំណួរមុនរបស់គាត់ ទើបគាត់សួរថែមទៀត នេះបើនៅតែមិននិយាយទៀត គាត់សន្ទះទ្រូងស្លាប់មិនខានទេ ចង់ដឹងណាស់ថាក្មួយសំណព្វចិត្តគាត់កើតអ្វីអ្នកណាទៅធ្វើអ្វីមក បានជាភ្លឹកៗគ្មានព្រលឹងក្នុងខ្លួនបែបនេះ
<<ខ្ញុំអត់អីទេមីង>> Taehyung និយាយបែបនេះព្រោះចង់ឲ្យវ៉ាន់ធូរចិត្តលែងបារម្ភពីគេ តែទោះជាយ៉ាងណាក៏គាត់មិនជឿដែរ គាត់ចិញ្ចឹមគេមកតាំងពីតូច នៅជាមួយគេរហូតមកដល់ពេលនេះ គាត់ស្គាល់ចរិកគេច្បាស់ណាស់ អាចថាស្គាល់ច្បាស់ជាងម្ដាយបង្កើតរបស់គេទៅទៀត
<<អ្នកប្រុសពិបាកចិត្តរឿងJungkookមែនទេ??>> Vann លើកមួយសំណួរនេះឡើង ឲ្យរាងតូចគាំងស្ញេញលែងនិយាយស្ដី ទឹកភ្នែកចាប់ផ្ដើមបញ្ជ្រៀតគ្នាស្រក់មកដោយមិនដឹងខ្លួន
គាត់និយាយចំចំណុចពេក រហូតអាចឲ្យបេះដូងគេគាំងស្ញេញលែងដំណើរការ។ លើលោកនេះគ្មានអ្នកណាដែលដឹងចិត្តគេ យល់ចិត្តគេ ជាងមីងវ៉ាន់របស់គេទេ។
<<មីង.....ហ្អឹក......ខ្ញុំ.....ឈឺណាស់មីងVann>> Taehyung ស្រវ៉ាឱបអ្នកជាមីង ផ្ដេកក្បាលលើដើមទ្រូងនៃភាពកក់ក្ដៅរបស់គាត់ ចង់ប្រាប់ថាគេឈឺណាស់ ឈឺត្រង់ទ្រូងខាងឆ្វេង វាចាប់ខ្ទកៗ ដូចត្រូវកាំបិតពុះជ្រាកជាពីរយ៉ាងអញ្ជឹង
YOU ARE READING
🖤🍃Second Dad🍃🖤
Romanceស្នេហារវាងប៉ាចុងបន្លំខ្លួន និងកូនចុង🖤 ត្បិតថាស្នេហាមួយនេះកើតចេញ និងធ្វើដំណើរជាមួយភាពទុក្ខសោក ប៉ុន្តែជាងពាក់កណ្ដាលជីវិតចុងក្រោយ របស់គូស្នេហ៍មួយគូនេះ ជាពេលវេលាដ៏មានតម្លៃ ស្រស់ស្អាត និងមានសុភមង្គលជាទីបំផុត💜 #Taekook #BL #Khmer #Top_Kook #Btt_Tae W...