Episode 05:ម៉េចមិនខ្លាំងទៀតទៅ??

3.4K 208 0
                                    

+skip

+Morning 🌞

Taehyung ក្រោកពីព្រលឹមស្លៀកពាក់រៀបចំខ្លួន ទៅរៀនយ៉ាងរៀបរយ បំណងមិនចង់ជួបមុខអ្នកនៅក្នុងផ្ទះ។ ប៉ុន្តែព្រហ្មលិខិតហាក់មិនឲ្យរាងតូចដូចបំណងសោះ ខំប្រយ៉ាប់ប្រយ៉ាលយ៉ាងណា ក៏នៅតែគេចមិនផុតដដែល។ 

<<ទៅរៀនហើយហ្អីកូន??>>Mrs.kim ដែលលើកម្ហូបចេញពីចង្រ្កានបាយ ក៏ទាក់ដំណើរជាមួយកូនប្រុសរបស់គាត់

ព្រឹកនេះលោកស្រីKimតាំងចិត្ត ងើបធ្វើម្ហូបតាំងពីព្រលឹម បំណងធ្វើជាពិសេសសម្រាប់Taehyung កូនគាត់ផ្ទាល់តែម្ដង។ ព្រោះខានធ្វើឲ្យគេញ៉ាំ រាប់ឆ្នាំហើយ ធម្មតាTaehyungចូលចិត្តញ៉ាំម្ហូបម៉ាក់គេធ្វើណាស់ ដូច្នេះសង្ឃឹមលើកនេះគេអាចនឹងពេញចិត្តដូចកាលនៅក្មេងទៅចុះ។

<<..............>>Taehyung មិនមាត់ គេនៅបន្តដើរទៅមុខ ហួសតុបាយបាត់ទៅហើយ

<<ញ៉ាំអាហារពេលព្រឹកសិនទៅកូន ម៉ាក់ងើបធ្វើវាដោយផ្ទាល់ដៃណា៎ គីមឈី ដែលកូនចូលចិត្តនោះអី>>Mrs.kim លើកម្ហូបមកដាក់លើតុ ស្រដីឃាត់កូនប្រុសដែលដើរហួសអម្បាញ់ម៉ិញ

<<មិនឃ្លានទេ>>Taehyung និយាយហីៗ បម្រុងនឹងដើរបន្តទៀត តែក៏មានសម្លេងមួយមកកាត់

<<ម៉ាក់កូនខំងើបចោលប៉ា មកធ្វើអាហារឲ្យកូនតាំងពីក្បាលព្រលឹម នេះកូនមិនអាណិតចិត្តគាត់ខ្លះទេហ្អី??>>Jungkook លេចមុខមកពីខាងណាក៏មិនដឹង និយាយទៅកាន់រាងតូច មើលទៅដូចជាព្យាយាមធ្វើឲ្យត្រូវរូវគ្នា តែធាតុពិតនាយកំពុងឌឺរាងតូចច្បាស់ណាស់

<<អរគុណបំណងល្អ តែថ្ងៃក្រោយមិនបាច់ធ្វើក៏បានដែរ ខ្លាចរំខានដំណេកអ្នកទាំងពីរ>>Taehyung

<<មិនរំខានទេ ព្រោះពួកយើងមានពេលវេលាគ្រប់គ្រាន់បបូរណ៍ ហូរហៀរមិនចេះខ្វះទេ កូនកុំបារម្ភអី>>Jungkook ដើរទៅឈរជិតអ្នកមាននាមជាប្រពន្ធ

<<យ៉ាងណាក៏ខ្ញុំមិនមែនជាមនុស្ស ចូលចិត្តរំខានសេចក្ដីសុខអ្នកដទៃស្រាប់ហើយ ទើបមិនចង់រំខាន>>Taehyung តបទៅវិញ ក្នុងន័យបញ្ឈិតបញ្ឈៀង

ចុះមានទៅខ្លាចស្អី!! មាត់មានដូចគ្នា គិតថាKim Taehyungម្នាក់នេះ ព្រមចាញ់សម្ដីផ្ចាច់ផ្ចាលនឹងមែនទេ?? No គិតខុសហើយ មនុស្សដូចគេនេះ បើមិនដាក់ទៅវិញឲ្យតបលែងរួចទេ មិនមែនជាKIM TAEHYUNGទេ។ (ខ្លាំងណាស់ ចាំមើលបានយូរប៉ុណ្ណា😒)

🖤🍃Second Dad🍃🖤Tempat cerita menjadi hidup. Temukan sekarang