Episode 36: អ្វីៗនឹងប្រសើរឡើង!!.....

2.1K 128 0
                                    

+1week later

ពេលវេលាចេះតែរំកិលទៅមុខ អការជម្ងឺJungkookកាន់តែប្រសើឡើងបន្តិចម្ដងៗជាលំដាប់។

ថ្ងៃនេះក៏មិនខុសពីរាល់ថ្ងៃ Taehyungស្នាក់នៅមន្ទីរពេទ្យមិនលួសមួយថ្ងៃ។ ការងារគេពេលនេះគឺអង្គុយក្បែររាងក្រាស់ និយាយលេងជាមួយនាយ និងមើលថែរនាយ តែប៉ិននឹង ឯការសិក្សារបស់គេវិញគឺទុកចោលមួយឡែកសិន។

<<T.....T.....Tae.........>> សម្លេងខ្សាវៗ ស្ដាប់សឹងមិនសូវឮ និយាយឡើងចេញពីមាត់អ្នកជម្ងឺដែលគេងស្ដូកស្ដឹងនៅលើគ្រែ

Taehyungរហ័សងាកមកមើលរាងក្រាស់យ៉ាងលឿន អ្វីដែលគេឃើញពេលនេះស្ទើរតែឲ្យគេគាំងភ្លាមៗទៅហើយ។

Jungkookកំពុងតែហៅឈ្មោះគេ?? នាយអាចនិយាយបានហើយមែនទេ?? អូ!!ព្រះអ៊ើយ គ្មានអ្វីសប្បាយចិត្តជាងពេលនេះទៀតទេ

<<Jungkook.......>>Taehyung រហ័សរត់ទៅក្បែររាងក្រាស់ ឱនមកមើលនាយ ម៉ិញនេះគេឮនាយហៅឈ្មោះគេច្បាស់ណាស់ 

<<លោកដឹងខ្លួនហើយហ្អេស??>> Taehyung និយាយទាំងទឹកភ្នែកនៃភាពរំភើប

ដៃរបស់គេលើកទៅកាន់ដៃរាងក្រាស់ជាប់ ភ្នែកទាំងគូក៏កំពុងតែសម្លឹងមកនាយមិនដាក់។

ទីបំផុតភ្នែកដែលបិតអស់រយ:ពេលជាយូរ ពេលនេះវាកំពុងកម្រើកឡើងយឺតៗ។ jungkookកំពុងតែព្យាយាមបើកភ្នែករបស់នាយ បើកមកមើលមនុស្សដែលនៅក្បែរខ្លួននាយមិនលួសមួយថ្ងៃ មនុស្សដែលនិយាយជាមួយនាយមិនចេះធុញ មនុស្សដែលចាំមើលថែនាយមិនដែលត្អូញត្អែរ ក៏ជាមនុស្សតែមួយដែលនាយសារភាពស្នេហ៍ទៅកាន់គេ ជាលើកដំបូងក្នុងឆាកជីវិត។

<<Tae.....hyung.......>> Jungkook ហើបមាត់និយាយឈ្មោះរាងតូច ឯភ្នែកទាំងគូក៏បើកឡើងពេញ អាចឲ្យនាយសម្លឹងមុខអ្នកម្ខាងទៀតយ៉ាងច្បាស់

<<ហ្អឹក...ហ្អឹក....ខ្ញុំស្មានតែលោក លែងនិយាយរកខ្ញុំហើយ.......>> Taehyung មិនដឹងថាត្រូវធ្វើអ្វីសម ពេលនេះខួរក្បាលរបស់គេគិតអ្វីមិនចេញ ក្រៅពីស្ទុះទៅឱបអ្នកជំងឺតែមួយមុខ

Jungkookបានត្រឹមបង្ហូរទឹកភ្នែក ក្នុងចិត្តនាយចង់លើកដៃទៅឱបតបជាមួយរាងតូចខ្លាំងណាស់ ប៉ុន្តែនាយមិនអាចធ្វើបាន។ អ្វីក៏នាយមិនអាចធ្វើបាន សូម្បីតែហើបមាត់និយាយពាក្យទាំងអស់ក្នុងចិត្តនាយ ជាមួយមនុស្សដែលនាយស្រឡាញ់ក៏មិនបាន។ អណ្ដាតរបស់នាយបែរជាគ្រលាស់លែងកើត ទម្រាំតែនិយាយពាក្យមួយម៉ាត់ៗបាន នាយស្ទើរតែស្ទះទ្រូងស្លាប់ទៅហើយ។

🖤🍃Second Dad🍃🖤Where stories live. Discover now