Episode 27:

2K 122 0
                                    


+Morning 🌞

រាងកាយគ្មានកម្លាំង ដេកស្ដូកស្ដឹងក្នុងបន្ទប់ងងឹតគ្មានពន្លឺ ត្របកភ្នែកចាប់ផ្ដើមបើកឡើង។

<<ខ្ញុំមិនទាន់ស្លាប់ទេ??>> jimin ពោលសួរខ្លួនឯងតិចៗ ដៃស្រឡូនៗលើកស្ទាបរាងកាយខ្លួនឯង ដើម្បីបញ្ជាក់ថាគេពិតជានៅមានជីវិតពិតមែន គេមិនទាន់ស្លាប់ទេ

<<យប់ម៉េញ?? យប់ម៉េញខ្ញុំគេងនៅទីនេះតែម្នាក់ឯង??......បានន័យថា....ហ៊ើយ!!អរគុណព្រះជាម្ចាស់>> jimin អង្អែលសព្វរាងកាយរបស់ខ្លួន ឃើញថានៅសភាពដើម មិនបានខូចខាតអ្វីទេ ដូច្នេះមានន័យថាយប់ម៉េញ គ្មានអ្នកណាមករកគេឡើយ យប់ម៉េញគេក៏មិនបានត្រូវអ្នកណាបង្ខំឬចាប់ អ្វីដែរ ចាត់ទុកថានេះជាសំណាងដ៏ធំរបស់គេ អាចរួចខ្លួនបានមួយពេល

ក្រាក.................សម្លេងបើកទ្វារដោយដៃស្រឡូនស្រឡៅដូចបន្លាក្រូច បើកថ្នមៗមិនឲ្យឮសម្លេងខ្លាំង

Jimin សម្លឹងមើលទៅអ្នកម្ខាងទៀតដោយទឹកមុខស្លេស្លឺដូចមនុស្សមិនយល់សាច់ការ លាយឡំនឹងអារម្មណ៍ភ័យខ្លាច។

<<នាងជាអ្នកណា??>> Jimin

<<រឿងនេះខ្ញុំត្រូវសួរឯងទើបត្រូវ ឯងជាអ្នកណា?? មកទីនេះបានយ៉ាងម៉េច??>> សម្លេងស្រួយស្រឹប បន្លឺសួរសំណួរទៅកាន់រាងតូច

<<ខ្ញុំមកទីនេះបានយ៉ាងម៉េចហ្អេស?? ត្រូវហើយ...ខ្ញុំ...ខ្ញុំត្រូវគេយកមកលក់...ខ្ញុំមិនដឹងថាទីនេះជាកន្លែងណាទេ....>>jimin រៀបរាប់ទាំងទឹកភ្នែកស្រក់មកបណ្ដេញគ្នា

<<Alex យកឯងមកមែនទេ??>> Alza

<<គេជាអ្នកណា??>>jimin

<<គេជាម្ចាស់ផ្ទះនៅទីនេះ>>Alza

<<ខ្ញុំអាចចេញពីទីនេះបានទេ?? បងស្រី ជួយខ្ញុំផងបានទេ?? ខ្ញុំមិនចង់នៅទីនេះទេ ខ្ញុំនឹកម៉ាក់ខ្ញុំណាស់ បងស្រីជួយខ្ញុំផងទៅណា៎>> jimin

<<ឯងឈ្មោះអី??>> Alza

<<Park Jimin បងស្រីជួយខ្ញុំផងទៅណា៎>> jimin

<<បងមិនដឹងថាត្រូវជួយឯងយ៉ាងម៉េចទេ ប៉ុន្តែឯងប្រយ័ត្នខ្លួនផង បើមានឱកាសបងនឹងជួយឯង សំណាងល្អបងទៅហើយ បងគ្មានពេលច្រើនទេ>>Alza

🖤🍃Second Dad🍃🖤Tempat cerita menjadi hidup. Temukan sekarang