Episode 68: យប់នេះ.........!🔞 (2/2)

1.8K 119 0
                                    


បន្ទាប់ញ៉ាំរួចហើយទើបថេហ្យុងនិងជុងហ្គុកចូលគេងវិញជាមួយគ្នា បន្ទប់នាយនិងបន្ទប់បងស្រីនាយនៅជាប់គ្នា ផ្ទះមិនធំប៉ុន្មានទេ ដូច្នេះមួយបន្ទប់ៗក៏រៀងចង្អៀតបន្តិចដែរ។

ថេហ្យុងរៀបចំកម្រាលពូកឲ្យមានរបៀបរៀបរយមុននឹងឡើងគេងបែរខ្នងដាក់អ្នកម្ខាងទៀត។ ជុងហ្គុកមិនមាត់ព្រោះតាមទម្លាប់ពួកគេគេងបែបនេះទៅហើយ នាយក៏ដាក់ខ្លួនគេងក្បែររាងតូចរួចដាក់ដៃឱបក្រសោបចង្កេះគេ។

"ស្អែកខ្ញុំជូនទៅផ្ទះ" ជុងហ្គុក និយាយបណ្ដើរសន្សឹមដៃលូកចូលក្នុងអាវសាច់ក្រណាត់រាងតូចបណ្ដើរ

"អត់កុហកទេ?" ថេហ្យុង

"អត់កុហកទេ តែយប់នេះ......ខ្ញុំសុំបានទេ?" ជុងហ្គុក ចាប់បង្វិលរាងតូចឲ្យងាកមុខមកចំខ្លួន ដែលរង់ចាំមកគេងជាមួយគ្នានេះព្រោះចង់អ្ហឺនែក៎!......ហ្នឹងឯង

"ងងុយហើយ" ថេហ្យុង ធ្វើជាខ្ទប់មាត់ស្ងាបបិតភ្នែកដូចងងុយណាស់អ៊ីចឹង

"គេងទៅ ទុកឲ្យខ្ញុំចាត់ការម្នាក់ឯងក៏បាន" ជុងហ្គុក និយាយរួចឡើងទ្រោបពីលើអ្នកម្ខាងទៀតភ្លាម

"ឆ្កួតទេហ្អី? បើលោកធ្វើឲ្យខ្ញុំគេងយ៉ាងម៉េច?" ថេហ្យុង ក្ដាប់មាត់ខឹងចិត្តនឹងនាយដែលមានគំនិតចេញមកគួរឲ្យខ្នាញ់

"អ៊ីចឹងធ្វើជាមួយគ្នាទៅ" ជុងហ្គុក ញញឹមក្បាលខូច មុននឹងឱនមកជ្រប់មុខជាមួយកញ្ជឹងករបស់ថេហ្យុង

ឯអ្នកខាងក្រោមក៏មិនមាត់មិនប្រកែក ផ្ទុយទៅវិញគេបែរជាញញឹមហាក់យល់ព្រមទៅវិញ។ ដៃតូចៗទាំងគូឱបនាយនិងអង្អែលតិចៗ ពុទ្ធោអ្ហើយ! មុននេះនៅរារេនៅឡើយឥឡូវក៏មកបន្ថែមអារម្មណ៍ឲ្យទ្វេរដង គួរតែចាត់ការឲ្យចាស់ដៃម្ដងទើបសម។

"អ្ហឺស!...." រាងតូច ធ្លោយសម្លេងថ្ងូរចេញមកខណ:ដែលនាយក្រាស់បឺតជញ្ជក់ខាំសាច់របស់គេឲ្យចេញជាស្នាម

"យល់ព្រមហើយណា៎" ជុងហ្គុក សួរបញ្ជាក់រាងតូចម្ដងទៀតដើម្បីកុំឲ្យយល់ថាជាការបង្ខំ យ៉ាងណាក៏នាយមិនចង់បង្ខំមនុស្សដែលនាយស្រឡាញ់ដែរ

"និយាយច្រើនណាស់" ថេហ្យុង អៀនមុខឡើងក្រហមទៅហើយ កាយវិការគេប៉ុន្នេះហើយនាយនៅគិតមិនយល់ទៀតចាំបាច់តែសួរបញ្ជាក់ ដឹងទេថាចិត្តនេះវាពូកែអៀន

🖤🍃Second Dad🍃🖤Where stories live. Discover now