Episode 29:សង្ឃឹមថ្ងៃណាមួយឯងនឹងយល់ពីយើង!!......

2.1K 114 0
                                    

+Morning 🌞

ព្រះអាទិត្យចាំងរះបំភ្លឺផែនដី ពន្លឺចាំងឆ្វាច រះចូលតាមចន្លោះប្រហោងបង្អួចតូចៗ ចូលមកខាងក្នុងបន្ទប់ដែលមានមនុស្សពីរនាក់កំពុងគេងឱបគ្នាយ៉ាងស្អិតរមួត។

TaehyungនិងJungkookគេងជាមួយគ្នា បន្ទាប់ពីភាពតានតឹងកាលពីយប់ម៉េញក៏មិនតិចដែរ។

Jungkookឱបរាងតូចជាប់ពេញមួយយប់ ទឹកភ្នែកកាលពីយប់ម៉េញក៏ស្រក់មិនចេះតិចដែរ។

<<ហ្អឹម......>> សម្លេងគ្រហឹមដើមកបន្តិច បញ្ជាក់ថាមានម្នាក់កំពុងដឹងខ្លួន

ត្របកភ្នែកចាប់ផ្ដើមកម្រើកបើកឡើង មនុស្សដំបូងដែលបង្ហាញចំពោះមុខគឺជាក្មេងប្រុសដែលមានមុខមាត់ស្រស់ស្អាត សរលោងម៉ដ្ឋខៃ ផ្ទៃមុខទម្រង់មុខគឺស្អាតឥតខ្ចោះ។ ម្នាក់នេះហើយ ជាម្នាក់ដែលខ្លួនសារភាពថា"ស្រឡាញ់"ទៅកាន់គេកាលពីយប់ម៉េញ។

ក្មេងប្រុសម្នាក់នេះជាអ្នកឆក់យកបេះដូងរបស់នាយឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយមិនដឹងខ្លួន មិនដឹងថាក្មេងម្នាក់នេះចងចិត្តនាយឲ្យជាប់ស្នេហ៍តាំងពីពេលណា!!..... ដឹងត្រឹមតែថាពេលនេះនាយពិតជាស្រឡាញ់ក្មេងម្នាក់នេះមែនទែនហើយ

<<យើងស្រឡាញ់ឯងTaehyung សង្ឃឹមថ្ងៃណាមួយឯងនឹងយល់>> jungkook បង្ហើរសម្លេងស្រាលៗ និយាយទៅកាន់អ្នកដែលកំពុងគេងលង់លក់យ៉ាងស្កប់ស្កល់ក្នុងរង្វង់ដៃរបស់ខ្លួន

រាងក្រាស់នៅគេងសម្លឹងមុខរាងតូច មិនទាន់ក្រោកទៅណានោះទេ មួយសម្ទុះក្រោយមករាងតូចក៏ចាប់ផ្ដើមកម្រើកដឹងខ្លួន។

<<ថ្ងៃនេះមិនរៀនទេ គេងសិនទៅ>> jungkook និយាយទៅកាន់រាងតូច បន្ទាប់ពីគេទើបតែបើកភ្នែកប្រឹមៗ មិនទាន់ទាំងបើកអស់ស្រួលបួលផង

Taehyungមិនមាត់តបត គេមើលមុខរាងក្រាស់បន្តិច ទើបច្រាននាយចេញពីខ្លួនបន្តិច រួចងើបដើរចេញពីនាយ។

<<ទៅណា??>> Jungkook ស្រែកសួរកាត់ដំណើរអ្នកដែលបម្រុងនឹងដើរទៅមាត់ទ្វារ

Taehyungនៅតែមិនតប តែងាកបន្តិចក៏មិនងាកផង មុខវិញមិនបាច់មើល ដូចគេយកទៅចងបាញ់។

🖤🍃Second Dad🍃🖤Nơi câu chuyện tồn tại. Hãy khám phá bây giờ