Episode 60: ឯងមិនអាចស្ដាយក្រោយទេMIN YOONGI

1.9K 133 17
                                    


<<ចាប់ពីពេលនេះឯងមានសេរីភាពហើយ>>yoongi បន្លឺឡើងក្រោយខ្នងរាងតូច ឲ្យគេរហ័សងាកមកប្រសព្វមុខជាមួយនាយភ្លាម

<<មានន័យថាម៉េច?>>jimin

<<ឯងអាចធ្វើអ្វីដែលខ្លួនឯងចង់ធ្វើបាន ខ្ញុំជូនឯងមកជួបម៉ាក់ឯងរួចហើយ តាមពិតវាមិនមែនជាពេលនេះទេ តែ......ណ្ហើយ!..រស់នៅឲ្យសប្បាយរីករាយចុះ ខ្ញុំព្រមដោះលែងឯង មើលថែអ្នកម៉ាក់ឯងឲ្យល្អ គាត់ក៏នឹកឯងខ្លាំងដែរ ខ្ញុំក៏ជាក្មេងកំព្រាររស់នៅដោយគ្មានឪពុកម្ដាយនៅក្បែរមិនងាយស្រួលទេ សង្ឃឹមថាពួកយើងនឹងមិនជួបគ្នាទៀតចុះ លាហើយPark Jimin អ្នកមីង អូ!មែនហើយសុំទោសដែលខ្ញុំមិនបានបង្រៀនឯងបាញ់កាំភ្លើងបន្តទៀត >>yoongi

ត្រូវហើយ "រស់គ្មានឪពុកម្ដាយនៅក្បែរ"មិនងាយស្រួលទេ ព្រោះនាយក៏ជាក្មេងកំព្រាឪពុកម្ដាយដែរ នាយដឹងនិងយល់អារម្មណ៍នៃភាពឯការមួយនេះច្បាស់ណាស់។ បើគិតៗទៅ នាយដូចជាយកប្រៀបលើរាងតូចច្រើនលើសហើយ នាយគួរតែលែងគេឲ្យមានសេរីភាពយូរហើយ មិនគួរទុកក្បែរខ្លួនរហូតមកនោះទេ។

<<លោកព្រមដោះលែងខ្ញុំមែនឬ??>> សម្ដីរាងតូចសួរបញ្ជាក់ព្រោះខ្លាចថានឹងស្ដាប់ច្រឡំ ប៉ុន្តែអត់ទេ គេមិនបានស្ដាប់ច្រឡំអ្វីទេ ពាក្យដែលគេស្ដាប់បានសុទ្ធតែជាពាក្យត្រឹមត្រូវ

<<មើលថែម្ដាយឯងឲ្យល្អ>> រាងក្រាស់ពោលមួយប្រយោគចុងក្រោយមុននឹងបែរខ្នងដើរចេញទៅ 

ដោយសារមួយរយ:មុនម្ដាយjiminឈឺធ្ងន់ ទើបរាងក្រាស់ជួយព្យាបាលនិងរកកន្លែងឲ្យគាត់ស្នាក់នៅយ៉ាងល្អ។ មិនគួរឲ្យជឿទេ ប៉ុន្តែនេះជាការពិត yoongiជាក្មេងកំព្រា រាល់ដងដែលនាយជួបជាមួយម្ដាយរាងតូចនាយតែងតែមានអារម្មណ៍កក់ក្ដៅ អារម្មណ៍កក់ក្ដៅដូចដែលនាយបាននៅក្បែរម្ដាយរបស់នាយអ៊ីចឹង។ តើខុសទេ បើសិនជាជួយស្រ្តីចំណាស់ម្នាក់ឲ្យរួចផុតពីសេចក្ដីស្លាប់ ព្រោះតែគាត់បានផ្ដល់អារម្មណ៍កក់ក្ដៅឲ្យនាយដោយប្រយោល?  បើអាចនាយក៏ចង់បានម្ដាយឪពុកនាយមកវិញដែរ តែមនុស្សស្លាប់ហើយម៉េចនឹងអាចរស់ឡើងវិញទៅ?  ប្រសិនបើបានស្រ្តីចំណាស់ដែលនៅក្បែរនាយពេលនេះមកធ្វើជាម្ដាយរបស់នាយ មិនដឹងជាល្អប៉ុណ្ណាទេ!!........

🖤🍃Second Dad🍃🖤Wo Geschichten leben. Entdecke jetzt