Episode 11: ចាត់ទុកថា បរិច្ចាគឲ្យឆ្កែទៅចុះ🔞

3.6K 162 0
                                    


Skip

~Taehyung's house

ទោះVann និយាយឃាត់យ៉ាងណា ក៏រាងតូចមាន្នះចង់មកក្រុមហ៊ុនឲ្យទាល់តែបាន។ ក្រុមហ៊ុនរបស់ម៉ាក់គេ មិនអាចអវត្តមានគេបានទេ យ៉ាងណាក៏ត្រូវតែមកអើតបន្តិចដែរ។

Taehyung ដើរចូលមកក្រុមហ៊ុន បុគ្គលិកគ្រប់គ្នា ឱនគោរពតាមឋាន:។

<<សួស្តីលោកKim>> បុគ្គលិកម្នាក់ ឱនគោរពជាមួយនឹងពាក្យស្វាគមន៍

<<បាទ>> Taehyung ញញឹមតបវិញ រួចសម្ដៅទៅបន្ទប់ធ្វើការរបស់ខ្លួន

~Office

Taehyung ឈរសម្រួលអារម្មណ៍ ដកដង្ហើមវែងៗ មុននឹងលើកដៃគោះទ្វារ។

តុក....តុក.......

<<អ្នកណា??>>jungkook ដែលនៅខាងក្នុង ក៏ស្រែកសួរតាមទម្លាប់

<<..........>>Taehyung មិនតប គេហូតកាតមកឆូត បើកខ្លួនឯង

ក្រាក...............

<<អ្នកណាអនុញ្ញាតឲ្យ........?? Taehyung??>> jungkook បម្រុងនឹងហាមាត់ស្ដីឲ្យទៅហើយ តែនាយទប់វិញទាន់ ក្រោយបានឃើញវត្តមានរាងតូច

Taehyung ខ្ជិលតបតច្រើន គេដើរទៅអង្គុយកន្លែងជាCEO របស់ខ្លួន ប៉ុន្តែក៏ត្រូវរាងក្រាស់ចាប់ដៃជាប់។

<<មកធ្វើអី??>>Jungkook ដើរមកចាប់ដៃរាងតូច បង្វែរមុខមករកនាយ

<<ការងារខ្ញុំ>>Taehyung ងាកមុខចេញ មិនសម្លឹងមើលអ្នកម្ខាងទៀត

<<មិនស្រួលខ្លួនផង មិនបាច់មកក៏បាន>> Jungkook និយាយសម្លេងស្រទន់ជាងមុនបន្តិច

<<ខ្ញុំមិនបានកើតអី លែងទៅ ខ្ញុំត្រូវធ្វើការ>> Taehyungរលាស់ដៃមួយទំហឹង រហូតរបេះបានសម្រេច រួចគេដើរទៅអង្គុយកៅអីធ្វើការ

<<យើងគ្រាន់តែ បារម្ភក៏មិនបានដែរ??>>Jungkook ឈរជ្រែងចង្កេះសម្លឹងមើលរាងតូចពីក្រោយខ្នង

<<ខ្ញុំមិនត្រូវការ>> Taehyung

<<កុំចចេស>> jungkook ប្ដូរទឹកមុខមកជាមាំទាំ សម្ដីក៏រឹងកំព្រឹសថែមទៀត

<<យ៉ាងម៉េច?? គិតថាលោកជាស្អី?? លោកជាម្ចាស់ជីវិតខ្ញុំ?? បានជាខ្ញុំត្រូវស្ដាប់លោក?? ត្រូវចាំថា លោកជាអ្នកដទៃ នៅក្នុងគ្រួសាររបស់ខ្ញុំ>> Taehyung ក្រោកឈរ តទល់សម្ដីជាមួយរាងក្រាស់

🖤🍃Second Dad🍃🖤Onde histórias criam vida. Descubra agora