+Skip
Jungkook ទៅយកលោកស្រីKimរួច ទើបនាំគាត់ទៅក្រុមហ៊ុន ឯឥវ៉ាន់គឺឲ្យកូនចៅមកយក។
~Taehyung's scene
រាងតូច ញ៉ាំអាហារពេលព្រឹកដែលVannរៀបចំឲ្យរួចរាល់។ គេចេញមកដើរលេងនៅខាងក្រៅ ធម្មតាមនុស្សគេមិនសូវចេះនៅផ្ទះនោះទេ គឺអប្សុកណាស់។
~Out side
Taehyung មកអង្គុយនោះលើបង់មួយក្បែរថ្នល់ជាតិដែលមានមនុស្សធ្វើដំណើរឆ្លងកាត់យ៉ាងមមារញឹក។
<<ហេតុអ្វីជីវិតខ្ញុំជួបរឿងបែបនេះ??>> Taehyung ពោលសួរខ្លួនឯងតិចៗ
ទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះមកទាំងមិនដឹងខ្លួន រាងតូចលើកដៃជូតទឹកភ្នែកមួយដំណក់នោះចេញ ព្យាយាមញញឹមផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯង។
<<មិនអីទេ រឹងមាំឡើង Kim Taehyungឯងមិនអាចទន់ខ្សោយបានទេ>> Taehyung ញញឹមបន្លប់ចិត្តសោកសៅក្នុងចិត្ត
ជើងស្រឡូនៗ កម្រើកឡើងដើរទៅមុចមួយជំហ៊ាន។ រាងតូចដើរតាមផ្លូវមើលមនុស្សម្នាជាច្រើនកំពុងធ្វើដំណើរ។
Taehyung ចេះតែដើរទៅមុខមួយជំហ៊ានៗ អស់រយះពេលយូរគួរសម រហូតមកដល់ផ្លូវបំបែកមួយ។ នៅម្ដុំនេះមិនសូវមានមនុស្សដូចកន្លែងដែលគេអង្គុយមុននោះទេ ទីនេះគឺស្ងាតជ្រាបតែម្ដង ។
រាងតូចរេរាក្នុងចិត្ត មុននឹងចាប់ផ្ដើមប្រែទឹកមុខទៅជាងឿងឆ្ងល់មួយរំពេច។
<<ផ្លូវមួយណាទៅ??>> Taehyung សួរខ្លួនឯង ទាំងចិត្តកំពុងតែសម្រេចយកផ្លូវមួយដែលគេត្រូវដើរ
<<"Google maps" ត្រូវហើយ គួរតែឆែកgoogle ប៉ុន្តែឯណាទូរស័ព្ទ??>> Taehyung រាវរកទូរស័ព្ទក្នុងហោប៉ៅ តែរាវខុយៗ មិនប៉ះស្រមោលបន្តិចសោះ កុំប្រាប់ណាថាគេមិនបានយកទូរស័ព្ទមកតាមខ្លួន!!....
<<ទូរស័ព្ទនៅផ្ទះ!!....>> Taehyung ទះថ្ងាសខ្លួនឯងមួយដៃ បែបដាក់ទោសខ្លួនឯងដែលធ្វេសប្រហែសបែបនេះ
<<ធ្វើយ៉ាងម៉េចទៅ??>> Taehyung ឈររេរាទីនោះមួយសម្ទុះតូច ទើបសម្រេចចិត្តជ្រើសរើសផ្លូវមួយ
Taehyung ដើរទៅមុខកាន់តែឆ្ងាយទៅៗ ផ្លូវក៏ស្ងាត់ ម៉ូតូមួយក៏គ្មានឃើញស្រមោលទៀត។ នេះផ្លូវខ្មោចទេដឹង??
ESTÁS LEYENDO
🖤🍃Second Dad🍃🖤
Romanceស្នេហារវាងប៉ាចុងបន្លំខ្លួន និងកូនចុង🖤 ត្បិតថាស្នេហាមួយនេះកើតចេញ និងធ្វើដំណើរជាមួយភាពទុក្ខសោក ប៉ុន្តែជាងពាក់កណ្ដាលជីវិតចុងក្រោយ របស់គូស្នេហ៍មួយគូនេះ ជាពេលវេលាដ៏មានតម្លៃ ស្រស់ស្អាត និងមានសុភមង្គលជាទីបំផុត💜 #Taekook #BL #Khmer #Top_Kook #Btt_Tae W...