+Skip
~ Hospital
<<មកទីនេះធ្វើអី?? ក្រែងមន្ទីរពេទ្យដែលលោកព្យាបាលមិនមែនជាទីនេះឯណា >>Taehyung ងាកមុខសួរទៅរាងក្រាស់ទាំងងឿងឆ្ងល់ នេះសុខៗបែរជានាំមកមន្ទីរពេទ្យ មុននេះស្មានតែជូនគេដើរលេងហើយ ឥឡូវក្ដីស្រម៉ៃតាំងពីចេញមកក៏រលាយដូចអំបិលត្រូវថ្ងៃ
<<ខ្ញុំចង់នាំឯងទៅជួបម៉ាក់ខ្ញុំ>> Jungkook និយាយបណ្ដើរដោះខ្សែក្រវ៉ាត់ឡានបណ្ដើរ
<<ម៉ាក់លោកនៅទីនេះ??>>Taehyung ដោះខ្សែក្រវ៉ាត់ចេញបើកទ្វារទៅតាមរាងក្រាស់
<<ហ្អឹម!!.....ចង់នាំអនាគតកូនប្រសារមកជួបម៉ាក់ក្មេក>>Jungkook និយាយញ៉ោះរាងតូច ថែមទាំងលោមុខទៅជិតគេទៀតផង
<<មនុស្សឆ្កួត>> Taehyung ទះស្មារាងក្រាស់មួយដោយការអៀនប្រៀន មកនិយាយអីបែបហ្នឹងទេ ប្រកាច់យ៎!! អៀនណាស់
បន្ទាប់ពីនិយាយគ្នាតិចតួចហើយ រាងក្រាស់ក៏នាំដំណើររាងតូចចូលទៅខាងក្នុងដើម្បីជួបម៉ាក់របស់នាយ។
ខានជួបគាត់យូរដែរហើយ ចិត្តនឹករលឹកគឺពិតជាធំខ្លាំងណាស់ មិនអាចរង់ចាំបាននោះទេ។ ហើយថ្ងៃនេះផងដែរ នាយមិនមែនមកជួបមុខអ្នកម្ដាយជាទីស្រឡាញ់តែមួយមុខនោះទេ នាយក៏មានដំណឹងល្អមកនិយាយផងដែរ។ គឺថា.....នាយមកពិភាក្សាជាមួយគ្រូពេទ្យ រៀបចំថ្ងៃវះកាត់ឲ្យម៉ាក់របស់នាយតែម្ដង ព្រោះថានាយមានលុយគ្រប់គ្រាន់អាចនឹងឲ្យគាត់វះកាត់បានហើយ។
ដើរបណ្ដើរញញឹមបណ្ដើរជាមួយមនុស្សដែលនាយស្រឡាញ់ មិនយូរប៉ុន្មានក៏មកដល់បន្ទប់ដែលម្ដាយនាយស្នាក់នៅ។
<<បន្ទប់នេះមែនទេ??>>Taehyung
<<ត្រូវហើយ ចូលទៅ>>jungkook ងាកមកនិយាយជាមួយរាងតូច រួចក៏ងាកទៅបើកទ្វារចូលក្នុង
គ្រាន់តែបើកភ្លាម ស្នាមញញឹមលើផ្ទៃមុខរាងក្រាស់ក៏ធ្លាក់ចុះភ្លាម ភាពងឿងឆ្ងល់ក៏កើតមានឡើងក្នុងចិត្ត។
<<ហេតុអ្វីមិនមានមនុស្ស??>>Taehyung ឈរនៅក្បែរនោះក៏ឆ្ងល់មិនស្ទើរដែរ ក្រែងថានេះជាបន្ទប់ម៉ាក់នាយ ចុះហេតុអ្វីក៏មិនមានមនុស្សទៅវិញ?? ហើយការរៀបចំក៏បានស្អាតបាតដូចជាគ្មានអ្នកជម្ងឺស្នាក់នៅបន្ទប់នេះទៅទៀត
YOU ARE READING
🖤🍃Second Dad🍃🖤
Romanceស្នេហារវាងប៉ាចុងបន្លំខ្លួន និងកូនចុង🖤 ត្បិតថាស្នេហាមួយនេះកើតចេញ និងធ្វើដំណើរជាមួយភាពទុក្ខសោក ប៉ុន្តែជាងពាក់កណ្ដាលជីវិតចុងក្រោយ របស់គូស្នេហ៍មួយគូនេះ ជាពេលវេលាដ៏មានតម្លៃ ស្រស់ស្អាត និងមានសុភមង្គលជាទីបំផុត💜 #Taekook #BL #Khmer #Top_Kook #Btt_Tae W...