Episode 67:បោះចោលហើយ!

1.7K 147 18
                                    

+មួយសប្តាហ៍កន្លងផុតទៅ

រយ:ពេលមួយសប្តាហ៍មកនេះ Taehyungតែងតែព្យាយាមនិយាយបញ្ចុះបញ្ចូលរាងក្រាស់ឥតនឿយណាយ គេពន្យល់បង្ហាញនាយតាមបែបត្រជាក់បំផុតដោយប្រើមនោសញ្ចេតនាផ្អែមល្ហែម។

ពួកគេទាំងបីរួមទាំងទារកមួយទៀត ស្នាក់នៅប៊ូសានជិតពីរសប្ដាហ៍ហើយ រាងក្រាស់មានបំណងស្នាក់នៅទីនេះជាមួយបងស្រីរបស់នាយក្នុងផ្ទះចាស់របស់នាយ។ ឯរាងតូច បើទោះបីជាពេលនេះគេស្នាក់នៅជាមួយគ្នា ក៏ប៉ុន្តែគង់មានថ្ងៃមួយគេត្រូវចេញទៅដដែល។

ពេលល្ងាចឈានចូលមកដល់ ខ្យល់ត្រជាក់ចាប់ផ្ដើមបក់ល្វិចៗរង្គើស្លឹកឈើ  Taehyungកំពុងចម្អិនម្ហូបសម្រាប់អាហារពេលល្ងាច ដោយមានAlizaជួយនេះជួយនោះបន្តិចបន្តួច ឯរាងក្រាស់ចេញក្រៅមិនទាន់មកវិញនៅឡើយទេ។ ការងារនាយដូចជាអាថ៌កំបាំងខ្លាំងណាស់ ទាំងរាងតូចនិងបងស្រីនាយក៏មិនបានដឹងថានាយធ្វើអ្វីដែរ ដឹងត្រឹមតែព្រឹកចេញព្រលប់ចូលផ្ទះ។

ង៉ឺត.........សម្លេងហ្រ្វាំងឡានបន្លឺឡើង ផ្ដល់ដំណឹងឲ្យអ្នកខាងក្នុងដឹង មិនយូរប៉ុន្មានក៏មានមនុស្សមកបើកទ្វារ។

<<លោកមកវិញហើយឬ? ថ្ងៃនេះលឿនម្ល៉េះ?>> Taehyung ដើរចូលទៅរករាងក្រាស់ដើម្បីទទួលនាយ ប្រៀបដូចជាប្រពន្ធមកទទួលប្ដីចូលផ្ទះអ៊ីចឹង

<<នឹកឯងពេក>>jungkook និយាយលេងបន្លំមែន អារម្មណ៍របស់នាយហាក់បង្ហើបតម្រុយអំពីការឃ្លាតឆ្ងាយពីក្មេងប្រុសម្នាក់នេះ

<<ចំមែន>> Taehyung ងាកសម្លក់មុខរាងក្រាស់តាមបែបមនុស្សអៀនប្រៀន

<<ថ្ងៃនេះបានម្ហូបអី្វហ្នឹង?>> Jungkook ដើរដឹកដៃរាងតូចចូលទៅខាងក្នុង ចំហាយខ្លិនឈ្ងុយជះចូលពេញច្រមុះតែម្ដង

<<អាហារបែបលោកខាងលិច>> Taehyung

<<Wow ឯងជាអ្នកធ្វើឬ?>> Jungkook

<<ក៏មានបងស្រីជួយដែរ>>Taehyung

<<Taehyung ធ្វើម្ហូបឆ្ងាញ់ណាស់ បើអ្នកណាបានជាគូអនាគតច្បាស់ជាសំណាងមិនខានទេ>> Aliza លើកថាសម្ហូបមកដាក់លើតុ ឆ្លៀតបាញ់ពាក្យសម្ដីដល់កម្លោះពីរនាក់នេះទៀត

🖤🍃Second Dad🍃🖤Donde viven las historias. Descúbrelo ahora