+Morning 🌞គ្រួសារKimភ្ញាក់ពីគេងលឿនដូចគ្នា សម្រាប់រៀបចំខ្លួនទៅធ្វើការរៀងខ្លួន។ Vann ក្រោកមករៀបចំចម្អិនអាហារពេលព្រឹក Taehyungរៀបចំខ្លួនទៅសាលារៀន Jungkookនិងលោកស្រីkimរៀបចំខ្លួនទៅក្រុមហ៊ុន។
បន្ទាប់ពីរួចរាល់អស់ហើយ ពួកគេទាំងបីក៏មកញ៉ាំអាហារពេលព្រឹកជាមួយគ្នា ប៉ុន្តែដូចតែរាល់ថ្ងៃទៅហើយ Taehyungគេមិនដែលញ៉ាំអាហាររួមតុជាមួយលោកស្រីគីមនិងរាងក្រាស់ទេ។ ដូច្នេះអាហារពេលព្រឹកមួយពេលនេះមានតែមនុស្សពីរនាក់ញ៉ាំជាមួយគ្នា។
+Skip
~Kim's group
ង៉ឺត.......សម្លេងហ្វ្រាំងឡានបន្លឺឡើង
លោកស្រីគីមនិងjungkookចុះមកជាមួយគ្នា និងដើរចូលក្រុមហ៊ុនជាមួយគ្នា។
~in office
<<ថ្ងៃនេះខ្ញុំឃើញបងដូចមុនសូវស្រួលខ្លួនទេ បងកើតអីមែនទេ??>>Jungkook បំបែកបរិយាកាសដែលស្ងប់ស្ងាត់ ដោយសម្លេងរបស់នាយ
<<បងគ្មានអីទេ គ្រាន់តែមានអារម្មណ៍មិនល្អនឹងការងារបន្តិច>>mrs.kim
<<មានបញ្ហាអីមែនទេ??>>jungkook
<<គឺ បងឆ្ងល់នឹងរឿងមួយ >> mrs.kim
<<រឿងអី??>> Jungkook
<<ហេតុអ្វីគម្រោងដែលក្រុមហ៊ុន ALAKOZI Group ដូចជាស្រដៀងនឹងខាងយើងដល់ហើយ បងកាន់តែមានអារម្មណ៍មិនល្អសោះហើយនេះ>>Mrs.kim រៀបរាប់ដោយមានអារម្មណ៍មិនល្អ
គម្រោងដែលAlexបង្ហើបបន្តិចប្រាប់អ្នកកាសែតថ្ងៃមុននេះ គឺស្រដៀងនឹងគម្រោងដែលគាត់រៀបចំស្ទើរតែ30%ទៅហើយ ចុះទម្រាំតែបង្ហាញទាំងអស់មកទៀតវាអាចនឹងដូចអ្វីដែលគាត់កំពុងបារម្ភទេ??
កិច្ចការលើកនេះគឺសំខាន់ណាស់ បើខាងណាបានដៃគូសហការមួយរូបនោះ ច្បាស់ជាល្អខ្លាំងបំផុតហើយ។
លោកស្រីkimចំណាយពេលវេលា ចំណាយកម្លាំងញើសឈាមក្នុងគម្រោងមួយនេះមិនតិចកម្លាំងទេ។
ក្រុមហ៊ុនលោកស្រីគីម និងក្រុមហ៊ុនAlex ជាក្រុមហ៊ុនផលិតយានយន្ត។ ទាំងពីរក្រុមហ៊ុននេះជាដៃគូប្រកួតប្រជែងគ្នា យ៉ាងប្រកៀកប្រកិត ប៉ុន្តែក្រុមហ៊ុនខាងលោកស្រីគីមតែងតែឈានមុខមុនមួយជំហ៊ាន។
YOU ARE READING
🖤🍃Second Dad🍃🖤
Romanceស្នេហារវាងប៉ាចុងបន្លំខ្លួន និងកូនចុង🖤 ត្បិតថាស្នេហាមួយនេះកើតចេញ និងធ្វើដំណើរជាមួយភាពទុក្ខសោក ប៉ុន្តែជាងពាក់កណ្ដាលជីវិតចុងក្រោយ របស់គូស្នេហ៍មួយគូនេះ ជាពេលវេលាដ៏មានតម្លៃ ស្រស់ស្អាត និងមានសុភមង្គលជាទីបំផុត💜 #Taekook #BL #Khmer #Top_Kook #Btt_Tae W...