~on the street
<<លោកស្រី មានការអ្វីនៅCanadaមែនទេ??>> Vann ងាកមកសួរអ្នកក្បែរខ្លួនដែលអង្គុយធ្មឹងៗ គ្មានព្រលឹងក្នុងខ្លួន
<<យើងចង់ទៅជួបមនុស្សម្នាក់>> Mrs.kim
<<អ្នកណាគេទៅ??>>Vann
<<ឯងប្រហែលមិនស្គាល់គេទេ>> Mrs.kim
<<ហេតុអីមិនឲ្យអ្នកណាទៅជាមួយ?? លោកស្រីទៅទីនោះតែម្នាក់ឯង ខ្ញុំបារម្ភណាស់>>Vann
<<ខ្ញុំមិនអីទេ ឯងមិនបាច់បារម្ភពីខ្ញុំទេ ជួយមើលថែTaehyungនិងJungkookឲ្យខ្ញុំផង>> Mrs.kim
<<រឿងនេះលោកស្រីមិនបាច់បារម្ភទេ>>Vann
<<នៅមានរឿងមួយទៀតដែលខ្ញុំចង់និយាយជាមួយឯង>>Mrs.kim
<<រឿងអីទៅ??>>Vann
<<ឯងអាចនិយាយប្រាប់ខ្ញុំតាមត្រង់បានទេ??>>Mrs.kim ចោទសំណូមពរទៅកាន់អ្នកខាងណោះ ឲ្យគាត់មានចិត្តភិតភ័យភ្លាមៗ សង្ឃឹមថាមិនមែនជារឿងនោះទៅចុះ
<<លោកស្រីមានរឿងអីនិយាយមក>>Vann ឆ្លើយដោយស្ទាក់ស្ទើរ គាត់មិនស្រួលក្នុងចិត្តប៉ុន្មាននោះទេ បើសិនជារឿងនោះមែនមិនដឹងជាត្រូវនិយាយថាម៉េចទេ
<<JungkookនិងTaehyungមានអ្វីនឹងគ្នាមែនទេ??>>Mrs.kim
សម្ដីលោកស្រីគីមមួយឃ្លានេះ ធ្វើឲ្យអ្នកម្ខាងទៀតបញ្ឈរភ្នែកភ្លាម។ កំពុងតែភ័យរឿងនឹងផង មកសួរគ្នាចំៗបែបនេះទៀត គួរតែទៅតាមផ្លូវណាល្អ??
<<គឺ.....គឺ....ខ្ញុំមិនដឹងទេ>>Vann ងាកមុខចេញពីក្រសែភ្នែកលោកស្រីគីម
គាត់មិនហ៊ានសម្លឹងចំនោះទេ ព្រោះកាលណាដែលគាត់និយាយកុហក់ គាត់តែងតែរដាក់រដុបបែបនេះហើយ។
<<ខ្ញុំគ្រាន់តែចង់ឮចម្លើយចេញពីមាត់ឯងផ្ទាល់ ព្រោះខ្ញុំទុកចិត្តឯង>>Mrs.kim
<<ខ្ញុំ.....ខ្ញុំ....ពិតជាមិនដឹងពិតមែន>>Vann នៅតែរក្សារការកុហក់ដដែល គាត់ក៏មិនចង់កុហក់ប៉ុន្តែគាត់ក៏មិនអាចឲ្យលោកស្រីគីមដឹងថាវាជាការពិតដែរ
<<ឯងមិនបាច់កុហក់យើងទេ យើងដឹងតាំងពីយូរហើយ>>Mrs.kim និយាយធម្មតាៗ ដូចគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល ខុសពីអ្នករួមដំណើរឯណោះបើកភ្នែកមើលមុខគាត់ភ្លឹសៗ
YOU ARE READING
🖤🍃Second Dad🍃🖤
Romanceស្នេហារវាងប៉ាចុងបន្លំខ្លួន និងកូនចុង🖤 ត្បិតថាស្នេហាមួយនេះកើតចេញ និងធ្វើដំណើរជាមួយភាពទុក្ខសោក ប៉ុន្តែជាងពាក់កណ្ដាលជីវិតចុងក្រោយ របស់គូស្នេហ៍មួយគូនេះ ជាពេលវេលាដ៏មានតម្លៃ ស្រស់ស្អាត និងមានសុភមង្គលជាទីបំផុត💜 #Taekook #BL #Khmer #Top_Kook #Btt_Tae W...