+Skip
+1week ago
មួយសប្តាហ៍បានកន្លងផុតទៅ អាការ:jungkookក៏កាន់តែបានធូរស្បើយច្រើនជាងមុនមួយកម្រិត។ ពេលនេះនាយក៏អាចចេញមកសម្រាកនៅផ្ទះបានហើយ ប៉ុន្តែនៅស្ថិតក្រោមការតាមដានរបស់គ្រូពេទ្យនៅឡើយទេ។
<<មីងvannជួយ>> Taehyung បន្លឺឡើងហៅមីងរបស់ខ្លួនឲ្យមកជួយយួរឥវ៉ាន់ខ្លះៗដែលនៅក្នុងឡាន ឯខ្លួនគេជាប់រុញរាងក្រាស់ ទើបត្រូវការជំនួយពីមីង
Vannក៏រហ័សមកទទួលអ្នកទាំងពីរដែលទើបមកដល់អម្បាញ់ម៉េញ ហើយក៏ជួយកាន់របស់របរមួយចំនួន។
Taehyungរុញរាងក្រាស់មកដល់ក្នុងផ្ទះបន្ទប់ទទួលភ្ញៀវ រួចទុកនាយនៅមួយកន្លែង ទើបរហ័សទៅជួយយកឥវ៉ាន់ពីឡានវិញ។
រយ:ពេលកន្លះម៉ោង ការរៀបចំក៏បានរួចរាល់ រាងតូចក៏គ្រារាងក្រាស់ឡើងទៅខាងលើទាំងលំបាកលំបិន ដោយសារតែជើងទាំងគូរបស់នាយនៅមិនទាន់អាចដើរបានដូចពីមុន គ្រាន់តែអាចកម្រើកបានគួរសមនៅឡើយ។
~In room
Taehyungគ្រារាងក្រាស់មកដល់បន្ទប់របស់ខ្លួន តាមសម្ដីរបស់នាយ មិនមែនចង់ឲ្យនាយនៅក្នុងបន្ទប់នេះទេ ប៉ុន្តែមកពីប្រុសម្នាក់នេះមិនព្រមចូលបន្ទប់របស់ខ្លួន ចូលចិត្តតែបន្ទប់របស់គេ។
<<អង្គុយនៅនឹងហើយ>>Taehyung ដាក់រាងក្រាស់ឲ្យអង្គុយលើពូក រួចចូលទៅក្នុងបន្ទប់ទឹកដើម្បីបញ្ចេញអ្វីខ្លះចោល(បាញ់នោម✌️😐)
កន្លងផុតទៅពីរ-បីនាទី គេក៏ចេញមកវិញ។ រាងតូចដើរមករករាងក្រាស់នៅលើគ្រែ ហើយដាក់គូទអង្គុយក្បែរនាយ។
<<យ៉ាងម៉េច??>> Jungkook លើកចិញ្ចើមសួរទៅកាន់អ្នកដែលអង្គុយជិតខ្លួន ព្រោះឃើញកាយវិការគេដូចប្លែកៗយ៉ាងម៉េចមិនដឹងទេ
<<ឈឺពោះ>> Taehyung ក្ដោបពោះខ្លួនឯង ធ្វើមុខពិបាកមើលដាក់រាងក្រាស់
<<មករដូ*??>> Jungkook និយាយបែបលេងសើចទៅកាន់គេវិញ
<<អ៊ើយ!!...មនុស្សឆ្កួតនេះ ប្រុសឯណាគេមានអានឹង??>> Taehyung ទ្រាំនឹងសម្ដីឆ្កួតឡប់រាងក្រាស់មិនបាន ទើបទាញក្នើយមកវាយស្មានាយមួយទំហឹង ភ្លេចគិតថានាយកំពុងតែឈឺ
YOU ARE READING
🖤🍃Second Dad🍃🖤
Romanceស្នេហារវាងប៉ាចុងបន្លំខ្លួន និងកូនចុង🖤 ត្បិតថាស្នេហាមួយនេះកើតចេញ និងធ្វើដំណើរជាមួយភាពទុក្ខសោក ប៉ុន្តែជាងពាក់កណ្ដាលជីវិតចុងក្រោយ របស់គូស្នេហ៍មួយគូនេះ ជាពេលវេលាដ៏មានតម្លៃ ស្រស់ស្អាត និងមានសុភមង្គលជាទីបំផុត💜 #Taekook #BL #Khmer #Top_Kook #Btt_Tae W...