ភាគ 1 : ថ្ងៃចូលរៀនដំបូង

3.2K 166 1
                                    


រីករាយក្នុងការអាន
គ្រឹងៗៗៗ
ម៉ោងនេះគឺជាម៉ោងចូលរៀននៅសាលាធំបំផុតនៅសេអ៊ូល ថ្ងៃនេះមានសិស្សម្នាក់ទើបចូលថ្មីនៅថ្នាក់12c ហេតុតែគេដូរសាលាព្រោះប៉ុន្មានថ្ងៃមុននៅសាលាចាស់គេបានវ៉ៃកូននាយកចូលពេទ្យ ហេតុតែវ៉ៃគេមកពីសិស្សម្នាក់និងឈ្លើយពេក អាងខ្លួនជាកូនអ្នកមានដើរដៀលគេ ចឹងហើយដល់ថ្ងៃមួយគេទ្រាំលេងបានក៏វ៉ៃតែម្តងទៅ . គ្មានសាលាណាហ៊ានទទួលគេទេតែដល់សាលានេះគេព្រមព្រោះតែលោកយាយរបស់គេអង្វរអោយ . ពេលគេដូរមកសាលានេះក៏មិនច្បាស់ថាគេគ្មានរឿងទៀតដែល ហើយម្នាក់នោះគ្មាននរណាគេក្រៅពី Jeon Jungkook នោះទេ ទាំងសង្ហារ ចេះជួយអ្នកដទៃ មិនមានប៉ុន្មានទេ ប៉ុន្តែបើនិយាយរឿងរៀនវិញគឺគេមិនពូកែ ទេ . ម៉ោងនេះគឺជាម៉ោងចូលរៀនប៉ុន្តែមានសិស្សមួយក្រុមមិនដែលចូលរៀននោះទេ ហើយសាលានេះក៏មានបងធំដែលគ្មានអ្នកណាគេហ៊ានជាមួយគេទេម្នាក់នោះគ្មាននរណាគេក្រៅពី Min Yoongi នោះទេហៅកាត់ Suga គេមិនសូវជាចេះនិយាយអ្វីទេ គ្មានអ្នកណាហ៊ានជាមួយគេទេ ទាំងសង្ហារ មាន ប៉ុន្តែគេមិនចេះអ្វីទេព្រោះគេមិនដែលចូលរៀននោះទេ .
ក្នុងថ្នាក់៚
សភាពក្នុងគឺរញ៉េរញ៉ៃមែនទែន ក្នុងថ្នាក់នេះមានតែសិស្សម្នាក់ដែលចេះ ប៉ុន្តែបើនិយាយពីចរឹកវិញគឺ កាច ឆ្នាស់ ឈ្លើយ គ្មាននរណាគេហ៊ានជាមួយគេទេ ប៉ុន្តែបើនិយាយពីគំនិតវិញគឺចេះម៉ាចប់ ម្នាក់នោះគ្មាននរណាក្រៅពី Kim Taehyung នោះទេ ពេលនេះគឺគេកំពុងរៀនតែ.....
ផាំង
« ហើយវាថីហែង រត់មិនចេះមើលទេហេ មិនមើលម៉ោងទេហេ ? ម៉ោងនេះគឺម៉ោងចូលរៀនមិចមិនចូលកន្លែង ហើយអា vin អា bin ម៉ោងចូលរៀនមិនចូលកន្លែងស្រួលបួលរត់ដេញគ្នាចឹងហេ ហើយលេងតាហែងទៅមកបុកអញ មិនឃើញអញកំពុងរៀនទេហេ ក្បាល់កញ្ចាស់អស់ហើយ ហែងហ៊ានតែប៉ះអញទៀតអញវ៉ៃហា » Taehyung ដែលកំពុងរៀននោះសុខៗក៏ងើបទះទុកមួយដៃស្រែកជេគេឡើងពេញថ្នាក់ព្រោះVin និង bin នោះដែលជាសិស្សឈ្លើយបង្អស់ក្នុងថ្នាក់នេះ ពួកគេកំពុងរត់ប្រឡែងគ្នាតែរត់មិនបានមើលក៏ប៉ះនិង Tae ចំណែកសិស្សទាំងអស់គ្រាន់តែ Tae ស្តីអោយគ្មានអ្នកហ៊ានមាត់ទៀតទេលើកលែងតែ vin និង bin វិញមិនខ្វល់គឺលេងត
« ដោយសាហែងនិងរុញអញ » vin
« ហែងនិងរត់ភ្លើខ្លួនឯងមកយាយអញ » bin និយាយមិនទាន់អីផងពួកគេក៏រត់ដេញវ៉ៃគ្នាតតែដោយសារមិនប្រយ័ត្នម្តងទៀតក៏បុកនិង Tae ម្តងទៀតលើកនេះគឺពយកគេចាំផ្តើមភ័យហើយ
« ម៉ែ... ពួកហែងងាប់មួយអញ » Tae និយាយមិនទាន់អីផងពួកគេនាំគ្នារត់អស់ Tae ក៏ដេញតាមទៅ
« អា.... » vinbin នាំគ្នារត់ពេញថ្នាក់អ្នកណាមិនស្គាល់ Tae កំពុងរត់ដេញវ៉ៃសុខៗក៏....
« ស្ងាត់ » លោកនាយកសាលា ពួកគេក៏នាំគ្នារត់ចូលកន្លែងអស់
« ងើប » Tae ដែលជាប្រធានថ្នាក់
« បានហើយអង្គុយ ចុះថ្ងៃនេះលោកនាយកមានរឿងចង់ប្រាប់ថ្ងៃនេះមានសិស្សថ្មីទើបចូល.... ម៉ោះប្អូនចូលមក » លោកនាយក Jeon Jungkook ដើរចូលមិនទាន់បានអីផងសិស្សក្នុងថ្នាក់ក៏នាំគ្នាហូរ សិស្សក្នុងថ្នាក់នេះគឺលេខមួយហើយ ឃើញប្រុសស្អាតមិនបាន រៀនមិនពូកែ ឡូឡាជាងគេ ខ្ជិលជាងគេ កូរគ្រូជាងគេ ពិនដើររករឿងគេជាងគេ ប្រុសៗគឺពិនញ៉ែស្រីជាងគេ ឈ្លើយជាងគេ តែលើកលែងតែ Tae ទេ
« ប្អូនណែនាំខ្លួន » លោកនាយក
« សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Jeon Jungkook ពឹងអ្នកទាំងអស់គ្នាជួយណែនាំផង » Jeon Jungkook
« ហូៗៗៗ » និយាយមិនទាន់អីផងសិស្សស្រីក្នុងថ្នាក់ក៏នាំគ្នាទះដៃស្រែកឡើងពេញនិង
« ប្អូនរកកន្លែងអង្គុយទៅ ម៉ោះប្អូនអង្គុយជាមួយ Taehyung ទៅ » លោកនាយក
« បាទ ! សួស្តីខ្ញុំឈ្មោះ Jeon Jungkook រីករាយដែលបានស្គាល់ » Jungkook គ្រាន់តែចូលកន្លែងភ្លាមក៏និយាយរាក់ទាក់ទៅ Taehyung ភ្លាម
« អឺ » Taehyung ឆ្លើយមួយម៉ាត់មុខក៏មិនមើល
« ... » Jungkook មិននិយាយអ្វីគ្រាន់តែសើច
អគារចាស់៚
«លោកបងមានសិស្សថ្មីមួយយើងទៅទទួលទៅ »boy គ្នាក្នុងក្រុម Yoongi ក៏និយាយឡើង
« អោយគ្នាស្គាល់សាលានេះច្បាស់សិនទៅចាំទទួលក្រោយ » Yoongi និយាយទាំងញញឹមចុងមាត់ សិស្សក្នុងសាលានេះគ្មានអ្នកណាគេដែលចូលមកបានស្រួលនោះទេ
គ្រឹងៗៗៗ៚
ម៉ោងនេះគឺជាម៉ោងចេញទៅផ្ទះ សិស្សក្នុងថ្នាក់មួយៗនាំគ្នាទៅផ្ទះអស់
« ងើប » Tae
« ជំរាបលាអហនកគ្រូ » សិស្សក្នុងថ្នាក់ទាំងអស់
ផ្ទះ JUNGKOOK ៚
« លោកយាយខ្ញុំមកពីរៀនវិញហើយ » Jungkook គ្រាន់តែមកផ្ទះភ្លាមក៏ស្រែកហៅលោកយាយភ្លាម
« Jungkook ចៅមកវិញហើយមែនទេ » លោកយាយដែលចេញមកពីផ្ទះបាយមកក៏សួរទៅចៅភ្លាម
« បាទ ! លោកយាយមានអ្វីឲចៅធ្វើទេ » Jungkook មានតែលោកយាយម្នាល់គុត គេជាកូនកំព្រាមានតែលោកយាយម្នាក់គុតដែលគេស្រឡាញឭ់ដូចជាម្តាយចឹង
« មិនបាច់ទេចៅ ! ចៅទៅងូតទឹកទៅនិងបានមកវិញញាំបាយណា » លោកយាយនិយាយតាំងអង្អែលក្បាលចៅ
« បាទ ! សឺត ខ្ញុំទៅហើយលោកយាយ » Jungkook ថើបថ្ពាល់លោកយាយហើយក៏លឡើងទៅលើបាត់
15នាទីក្រោយ Jungkook ក៏ចុះមកវិញជាមួយនិងអាវគេងរួចជាស្រេច
« ម៉ោះ ! លោកយាយខ្ញុំជួយ » Jungkook ក៏ជួយលើកម្ហូបលោកយាយដាក់លើតុ ហើយក៏ដួសបាយអោយលោកយាយនិងខ្លួន
« ថ្ងៃនេះចៅទៅរៀនយ៉ាងម៉េចហើយ » លោកយាយ កំពុងញាំបាយសុខៗលោកយាយក៏សួរឡើង
« ថ្ងៃនេះទៅរៀនធម្មតាទេលោកយាយ សិស្សក្នុងថ្នាក់គេជួយចៅច្រើនណាស់ ហើយសិស្សក្នុងថ្នាក់គឺចិត្តល្អណាស់លោកយាយ» Jungkook
« ទៅរៀនកុំវ៉ៃគ្នាទៀតណាចៅ ទម្រាំសុំបានចូលសាលានេះមិនមែនស្រួលទេណា » លោកយាយនិយាយទាំងទម្លា់ទឹកមុខចុះ
« បាទលោកយាយ ខ្ញុំសន្យាជាមួយលោកយាយហើយថាមិនវ៉ៃគ្នាទៀតទេណា លោកយាយញាំបាយទៅ » Jungkook និយាយទាំងសើចមិនចង់អោយលោកយាយអន់ចិត្តនោះទេ
« បានហើយញាំបាយទៅនិងបានដេកស្អែកទៅរៀនទៀតណា » លោកយាយនិយាយទាំងអង្អែលក្បាលចៅគត់ស្រឡាញ់ចៅខ្លាំងណាស់
« បាទលោកយាយក៏ញាំដែលទៅ នេះលោកយាយ » Jungkook និយាយបណ្តើតក៏ចាប់ម្ហូបដាក់ចានអោយលោកយាយ
ថ្ងៃថ្មី ៚
Jungkook តែងតែងើបលឿនដើម្បីជួយធ្វើម្ហូបលោកយាយនិងញាំបាយជាមួយលោកយាយ
« លោកយាយចៅលាទៅរៀនសិនហើយណា » បន្ទាប់ពីញាំបាយហើយក៏លាលោកយាយទៅរៀន
សាលា៚
Jungkook តែងតែមករៀនលឿនជាងគេ កំពុង តែដើរសុខៗក៏
« អេហេមិត្តភក្តិ » vin និង bin មិនដឹងចេញមកពីណាចេញមក
« បាទ ! សួស្តី » Jungkook ក៏និយាយរាក់ទាក់តាមទម្លាប់
« មានលុយទេឲយើង20$ មក » vin
« លុយមែនទេ » Jungkook
« មែនហើយ »
« នេះ » Jungkook ក៏ដកលុយចេញពៅខោរួចក៏បោះឡើងលើ
« អួយ »
តើមានរឿងអ្វី ?

Writer by : Eunbi

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now