« ខ្ញុំដឹងថាថេយ៍មិនចង់ឆ្លើយតបសាររបស់ខ្ញុំតែមិនអីទេពេលណាបាត់ខឹងនិងខ្ញុំតបសារខ្ញុំផងណា Good night Taehyung » ជុងហ្គុកសរសេរតែពិននិងហើយគេក៏គេងបាត់ទៅ
ព្រឹកថ្ងៃថ្មី ៚៚
ថ្ងៃនេះជុងហ្គុកគេងើបពីប្រឡឹមដើម្បីទៅយកថេយ៉ុងទៅសាលាដែលបើសិនជាគេងើបដូចរាល់ដងនេះច្បាស់ណាថាមិនទាន់ទេព្រោះថេយ៉ុងនេះទៅរៀនលឿងខ្លាំងណាស់ ជុងហ្គុកប្រញាប់ទៅងូតទឹកផ្លាស់ខោអាវនិងអាលបានទៅយកថេយ៉ុង ។ ១៥នាទីក្រោយមកជុងហ្គុកក៏បានជិះមកដល់មុខផ្ទះថេយ៉ុងរួចគេក៏អង្គុយចាំថេយ៉ុងរហូត ។
« ថេយ៉ុង » ជុងហ្គុកចាំថេយ៉ុងអស់រយះពេលជាយូរចុងក្រោយថេយ៉ុងក៏បានចេញមកហើយ
« ... » ថេយ៉ុងពេលដែលឃើញជុងហ្គុកហៅខ្លួនហើយថេយ៉ុងមិនបានតបតអ្វីទេតែគេបែរជាឆ្ងល់ទៅវិញថាហេតុអ្វីបានជាជុងហ្គុកមកឈរនៅនិងមុខផ្ទះរបស់គេទៅវិញ
« អឺ...ខ្ញុំជូនថេយ៍ទៅសាលាណា » ជុងហ្គុកក៏និយាយទាំងអេះកញ្ចឹងកតិចៗ
« ... » ស្ងាត់គ្មានការឆ្លើយតបដដែលថេយ៉ុងក៏ដើរចេញពីជុងហ្គុកបាត់ទៅ
« ថេយ៍ ! ឈប់សិន » ជុងហ្គុកក៏ប្រញាប់រត់ទៅចាប់ដៃរបស់ជុងហ្គុក
« លេងដៃ ! » ថេយ៉ុងនិយាយទាំងមិនមើលមុខរបស់ជុងហ្គុកវិញ
« ទៅរៀនជាមួយខ្ញុំណា » ជុងហ្គុងក៏តបទៅវិញទាំងមិនលែងដៃរបស់ថេយ៉ុងដដែល
« នៅតាប៉ែនិងហើយបើនៅកាន់ដៃចឹងកាលណាបានទៅរៀន ចង់ឈរនៅបែបនេះរហូតមែនទេ » សោយទ្រាំមិនបានថេយ៉ុងក៏ស្តីទៅអោយជុងហ្គុកតែម្តង
« ខ្ញុំសុំទោស » ជុងហ្គុក
« មួយម៉ាត់ណាក៏សុំទោស សុំទោសៗរហូតតែម្តង មិនចេះធុញទេឬយ៉ាងមិចលេងដៃទៅ » ថេយ៉ុងស្តីអោយជុងហ្គុកហើយគេក៏ក្រវៀសដៃជុងហ្គុកហើយបន្តាប់មកទើបគេដើរឡើងឡានបាត់ទៅ
« ... » ពេលដែលឃើញបែបនេះហើហជុងហ្គុកក៏ដើរទៅយកកង់របស់ខ្លួនជិះទៅសាលាបាត់ទៅ
សាលា៚៚
ថេយ៉ុងគេបានមកដល់សាលាមុនជុងហ្គុកព្រោះគេជិះឡានចំណែកជុងហ្គុកវិញគេជិះកង់ ថេយ៉ុងក៏ដើរចូលសាលាទាំងមុនមើលមុខនរណាគេឡើយប៉ុន្តែក៏នៅតែមានអ្នកមកស្ទាក់មុខដដែល
« សួស្តី » Yeong Na នាងបានមកស្ទាក់មុខរបស់ថេយ៉ុងម្តងទៀតហើយនេះជាលើកទី៣ហើយ
« ចង់វ៉ៃគ្នាទេ ? » ថេយ៉ុងដោយទ្រាំមិនបាននិងចរឹករបស់នាងបែបនេះថេយ៉ុងក៏សួរមួយម៉ាត់ទៅនាងទាំងមុខមាំ គេទ្រាំលេងបានហើយ៣ថ្ងៃហើយដែលនាងមកស្ទាក់មុខគេរហូតបែបនេះលើកទី១ គេមិនថាលើកទី២គេមិនថា តែលើកទី៣គេមិននិយាយអីស្រើនទេគេបបួលវ៉ៃគ្នាតែម្តង
« ... » Yeong Na ពេលដែលឮថេយ៉ុងសួរបែបនេះហើយគេក៏ស្ងាត់ជ្រៀបតែម្តង ( ខ្លាចហើយហេ )
« យ៉ាងមិចចង់វ៉ៃគ្នាទេ បើវ៉ៃចេញទៅផ្ទះយើងចាំនៅអគារចាស់ តែបើមិនវ៉ៃចាប់ពីថ្ងៃនិងទៅហាមមករកយើងទៀត បើមករកម្តងទៀតណាយើងមិនបបួលវ៉ៃទេតែយើងវ៉ៃនាងតែម្តង » ថេយ៉ុងក៏បបួលវ៉ៃគ្នានិងគេទីតាំងក៏មានជាមួយថេយ៉ុងនេះណាស្រីគេមិនចង់ប៉ះពាល់ទេតែបើសិនជាគេទ្រាំមិនបានហើយស្រីម្នាក់និងច្បាស់ជាត្រូវរបស់គេមិនខានទេ ( ខ្លាំងបស់គេ )
« ឯងហ៊ានវ៉ៃយើងឬ ? ហឹស គិតថាយើងខ្លាចមែនទេ ? » Yeong Na ពេលដែលឮបែបនេះហើយនាងក៏ភ័យខ្លះដែលតែនាងធ្វើខ្លាំងក៏តបទៅវិញទាំងញញឹម ព្រោះនាងគិតថាថេយ៉ុងមិនហ៊ានវ៉ៃមនុស្សស្រីទេ
« ចង់សាកទេ ? » ពេលដែលឮនាងនិយាយបែបនេះហើយថេយ៉ុងក៏សួរទៅនាងទាំងលើកចិញ្វើមម្ខាងដាក់នាង