Skip៚៚មកមើលជុងហ្គុកនិងជីមីនឯណេះវិញជុងហ្គុកគេកំពុងតែអង្គុយក្នុងបន្ទប់ជាមួយនិងជីមីនដោយជុងហ្គុកគេកំពុងតែអង្គុយនៅលើគ្រែរបស់ខ្លួនទាំងថុញថប់
« បងច្បាស់ទេថានៅក្នុងប្រអប់នោះមានក្រដាសរបស់បង ? » ជីមីនក៏សួរទៅជុងហ្គុកពេលដែលជុងហ្គុកប្រាប់មកខ្លួនថាគេច្រលំដាក់ក្រដាសnoteក្នុងប្រអប់ការដូរបាត់ទៅហើយ
« បងច្បាស់ណាស់ ព្រោះតែបងរកក្រដាសនិងហើយតែរកមិនឃើញមួយទៀតបងចាំថាពេលនិងបងច្រលំដាក់ចូលបាត់ទៅហើយ » ជុងហ្គុកក៏តបទៅវិញ មានពេលមួយជុងហ្គុកគេបានសរសេរក្រដាសមួយទុកអោយថេយ៉ុងប៉ុន្តែគេថាមិនដាក់ចូលនោះទេខ្លាចថាថេយ៉ុងនិងដឹងថានេះជារបស់ខ្លួនប៉ុន្តែគេក៏ច្រលំដៃដាក់ចូលតែម្តងទៅ
« ហឺយ ! » ជីមីនក៏ដកដង្ហើមធំ
តុៗៗ
កំពុងតែនិយាយគ្នាសុខៗក៏មានសំលេងគោះទ្វារពីខាងក្រៅជុងហ្គុកក៏ចុះពីលើគ្រែរួចក៏បើកទ្វារព្រោះតែខ្លួនគិតថាជាលោកយាយ
ក្រាក !
« លោកយាយមករកខ្ញុំ....ថេយ៍....ថេយ៉ុង ! » គ្រាន់តែបើកទ្វារភ្លាមធ្វើអោយជុងហ្គុកលាន់មាត់មកភ្លាមមិនស្មានថាអ្នកដែលកំពុងតែឈរនៅនិងមុខរបស់ខ្លួននេះជាគីម ថេយ៉ុងសោះ ដំបូងគេស្មានតែជាលោកយាយរបស់ខ្លួន តែមិនមែនទេ គេមកទីនេះធ្វើអ្វីក្រែងថ្មើរនេះគេត្រូវទៅហើយមែនទេ ?
« ខ្ញុំ....ខ្ញុំអាចចូលបានទេ ? » ថេយ៉ុងក៏សួរទៅជុងហ្គុកទាំងសម្លឹងមុខរបស់គេ
« ថេយ៍...ថេយ៉ុងក្រែង...ក្រែងឯងទៅ...ទៅហើយមែនទេ ? » ពេលដែលឃើញថេយ៉ុងមកបែបនេះជីមីនក៏ប្រញាប់ងើបឈរសម្លឹងមើលមុខរបស់ថេយ៉ុង
ក្រឹប !
ជុងហ្គុកគេក៏បានបិទទ្វារវិញរួចគេក៏ដើរទៅអង្គុយលើគ្រែទាំងភ្នែកនៅមើលថេយ៉ុងជាប់រហូតនឹកឆ្ងល់ថាហេតុអ្វីបានជាថេយ៉ុងនៅទីនេះ ?
« គឺ...យើងមានរឿងមកនិយាយជាមួយនិង...និងជុងហ្គុក » ថេយ៉ុងក៏តបទៅជីមីនវិញទាំងស្ទាក់ស្ទើរ