ភាគ 52 : គម្រាម ?

495 31 0
                                    


« បានហើយៗ ពួកឯងឈប់ទះដៃលោកគ្រូក៏មានរឿងមួយទៀតប្រាប់ទៅពួកឯង » លោកគ្រូក៏បានលើកដៃជាសញ្ញាអោយសិស្សក្នុងថ្នាក់ឈប់ទះដៃព្រោះតែខ្លាចឮដល់ថ្នាក់របស់គេហើយម៉្យាងទៀតគាត់ក៏មានរឿងសំខាន់សម្រាប់ផ្តល់ទៅពួកគេដែល

« នៅសល់តែ២អាទិត្យទៀតនោះទេពួកយើងនិងត្រូវប្រឡងបញ្ចប់ហើយ ពួកឯងក៏ដឹងដែលហើយត្រូវទេ ? អញ្ចឹងកុំភ្លេចមើលមេរៀនសម្រាប់ប្រឡងផងណា » លោកគ្រូក៏បានប្រាប់ទៅពួកគេពីរឿងប្រឡងព្រោះតែជិតដល់ថ្ងៃប្រឡងបាត់ទៅហើយ

« បាទ/ចាស លោកគ្រូ » សិស្សទាំងអស់ក៏តបទៅវិញទាំងញញឹម

« រៀនមិនទាន់បានប៉ុន្មានផងក៏ត្រូវដល់ថ្ងៃប្រឡងចុងក្រោយបាត់ទៅហើយ » binក៏និយាយឡើងទាំងមុខស្អុយ

« រៀនឬមួយក៏ដើររញ៉េរញ៉ៃគេមិនទាន់អស់ចិត្ត ? » ពេលដែលឮបែបនេះហើយជុងហ្គុកក៏សួរទៅbinជាហេតុដែលធ្វើអោយbinត្រូវសម្លឹងមុខរបស់ជុងហ្គុក

« ខ្ញុំរៀន ខ្ញុំមិនដែលដើររញ៉េរញ៉ៃគេផង » binក៏ប្រកែទៅវិញទាំងមិនសុខចិត្តពេលដែលជុងហ្គុកថាអោយខ្លួនបែបនេះ ម៉្យាងទៀតព្រោះតែជុងហ្គុកនិយាយចំៗពេក

« ចេះស្អីខ្លះហើយ ? » ជុងហ្គុកក៏សួរបកទៅវិញទាំងលើកចិញ្ចើមម្ខាងចាំមើលថាគេនិងឆ្លើយយ៉ាងមិច

« វារៀនចេះញ៉ែស្រីហើយលោកបង វាពូកែខាងនិងណាស់លោកបង » vinដែលនៅជិតនិងក៏បានតបទៅជុងហ្គុកវិញជាហេតុដែលធ្វើអោយbinស្តាប់ឮហើយនោះក៏ទះក្បាលរបស់vinមួយដៃតែម្តង

« អូយយ នែ!មិចឯងវ៉ៃយើង ? » vinក៏សួរទៅទាំងមុខស្អុយគេមិនទាន់និងបានធ្វើអីផងក៏សុីមួយដៃរបស់vinបាត់ទៅហើយ

« អាណាប្រើឯងឆ្លើយ ? » binក៏សួរបកទៅវិញ

« យើងនិយាយការពិតតើ » vinក៏តបទៅវិញជាហេតុដែលធ្វើអោយbinស្តាប់ឮហើយបម្រុងនិងទះvinមួយដៃទៀតបាត់ទៅហើយតែលោកគ្រូក៏បានស្រែកឃាត់មុន

« បានហើយៗ ឈប់លេងសើចទៀតតោះយើងបើកសៀវភៅមករំលឹកមេរៀនរបស់យើង » លោកគ្រូនិយាយហើយពួកគេក៏បើកសៀវភៅមករៀនទាំងយកចិត្តទុកដាក់ ព្រោះតែជិតដល់ថ្ងៃប្រឡងទៅហើយ លេងសើចមិនបានទេ

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now