ព្រឹកថ្ងៃថ្មី ៚
គ្រឹងៗៗៗ សម្លេងនេះគឺជាសម្លេងឡានិការូរបស់ជុងហ្គុក ថ្ងៃនេះគឹបានងើបពីព្រលឹមដើម្បីទៅសាលា ។ ជុងហ្គុកគេបានងើបពីគ្រែរួចទើបដើរចូលទៅបន្ទប់ទឹកដើម្បីផ្លាស់សម្លៀកបំពាក់ចេញ ជុងហ្គុកគេបានចេញមកវិញជានួយនិងខោកាប៊យជាមួយនិងអាវធម្មតាពណ៍ខ្មៅនៅពីក្នុងហើយនិងអាវកាប៊យមួយពីក្រៅដែល ។ ពេលចេញមកដល់ជុងហ្គុកគេក៏ទាញយកកាតាបរបស់គេមកដើម្បីរៀបចំខោអាវដាក់ចូលដើម្បីទៅដំណើរកម្សាន្តជាមួយសាលា ជុងហ្គុករួចរាល់អស់ហើយគេក៏ដើរចេញទៅក្រៅបន្ទប់ ។
« អរុណសួស្តីលោកយាយ » ជុងហ្គុកគេក៏បានចេញមករួចក៏ឃើញលោកយាយរបស់ខ្លួនក៏បានដើរទៅជិតគាត់
« អឹម ចៅរៀបទៅហើយមែនទេ ? » លោកយាយក៏បែតទៅសួរគេ
« បាទ លោកយាយខ្ញុំចាំថេយ៉ុងមកយករួចក៏ចេញទៅតែម្តង » ជុងហ្គុកក៏តបទៅលោកយាយវិញទាំងញញឹមដាក់គាត់
« អឹម ចឹងញាំអីសិនទៅ កុំអោយជិះតាមផ្លូវឃ្លានណា » លោកយាយនិយាយហើយរួចក៏ដួសបាយអោយគេបាត់ទៅ
« បាទ លោកយាយ » ជុងហ្គុកនិយាយហើយគេក៏ដើរទៅអង្គុយតុរួចទើបញាំបាយជាមួយលោកយាយ
« ជម្រាបសួរលោកយាយ ជុងហ្គុកតោះ » កំពុងញាំបាយសុខៗថេយ៉ុងក៏បានដើរមករួចក៏អោនគោរពលោកយាយបន្តិចរួចទើបបកដៃហៅជុងហ្គុក
« អូខេ លោកយាយខ្ញុំទៅហើយណា » ជុងហ្គុកនិយាយហើយបម្រុងនិងទៅហើយតែលោកយាយក៏បានស្រែកឃាត់មុន« ឈប់សិន ថេយ៉ុងឯងញាំអីហើយឬនៅ ? » លោកយាយ
« បាទ ខ្ញុំនៅទេលោកយាយ ខ្ញុំចាំទៅសាលាញាំតែម្តង » ថេយ៉ុងក៏តបទៅគាត់វិញទាំងញញឹម
« អឹម ពួកឯងចាំលោកយាយបន្តិចណា » លោកយាយនិយាយហើយគាត់ក៏បានដើរចូលទៅផ្ទះបាយវិញ បន្តាប់ពីចូលប៉ុន្មាននាទីហើយគាត់ក៏បានចេញមកវិញជាមួយនិងប្រអប់បាយក្នុងដៃ២ប្រអប់
« នេះយកទៅតាមផ្លូវញាំណា » លោកយាយគាត់ក៏បានហុចប្រអប់បាយទៅពួកគេ
« បាទ អរគុណលោកយាយពួកខ្ញុំទៅហើយ » ជុងហ្គុកគេក៏បានតបទៅលោកយាយវិញមិនចាំបាច់អោយថេយ៉ុងឆ្លើយមុនទេ និយាយហើយក៏អោនគោរពលោកយាយម្តងទៀត