ពេលនេះក៏ជាម៉ោង9:00យប់ហើយដែលប៉ុន្តែនៅតែឮសំឡេងសើចរបស់សិស្ស លឺសម្លេងបាស់ដែលសិស្សបានចាក់ សិស្សម្នាក់ៗនាំគ្នាសប្បាយនៅថ្ងៃនេះ ។
*ថ្ងៃនេះសប្បាយដល់ហើយ
*មែនហើយយប់នេះលេងអោយអស់ដៃតែម្តង
*មែនហើយ ហូៗៗ
ប៉ុន្តែងាកមកមើលគីម ថេយ៉ុងវិញគេមិនបានចូលរួមលេងសប្បាយនិងសិស្សដទៃទេតែគេបែរជាអង្គុយក្នុងបន្ទប់ម្នាក់ឯងទៅវិញ
« ថេយ៉ុង ហេតុអីក៏មិនចេញក្រៅលេងជាមួយពួកគេទៅ ? » ជីមីនក៏បានដើរចូលមកឃើញថេយ៉ុងអង្គុយម្នាក់ឯងបែបនេះក៏ដើរទៅជិតគេរួចក៏សួរឡើង
« អឹម យើងមិនចូលចិត្តទេ » ថេយ៉ុងក៏តបទៅវិញទាំងញញឹមមិនសូវសម
« យ៉ាងមិចមានរឿងអីមែនទេ ? » ជីមីនដែលឃើញថេយ៉ុងបែបនេះហើយក៏អង្គុយជាមួយថេយ៉ុងតែម្តង
« គ្មានអីទេ » ថេយ៉ុងក៏តបទៅវិញទាំងក្រវីក្បាលបន្ថែម
« រឿងរបស់បងជុងមែនទេ ? » ជីមីនក៏សួរទៅថេយ៉ុងជាហេតុដែលធ្វើអោយថេយ៉ុងប្រញាប់បែរមកមើលមុខគេយ៉ាងលឿន
« អត់...អត់ទេ » ថេយ៉ុងក៏តបទៅវិញទាំងស្ទាក់ស្ទើរ
« មិនបាច់កុហកយើងទេ យើងដឹងណាថាថ្ងៃនេះបងជុងមិនបានដើរលេងជាមួយឯងទេត្រូវទេ ? » ជីមីន
« អត់ទេ » ថេយ៉ុងក៏តបទៅវិញទាំងក្រវីក្បាលបន្ថែម
« យ៉ាងមិចកាលណាទើបឯងសារភាពទៅគាត់ ? » ជីមីន
« មិនដឹងទេ » ថេយ៉ុងក៏តបទៅវិញទាំងក្រវីក្បាលបន្ថែម
« សារភាពប្រាប់គាត់អោយលឿនទៅប្រយ័ត្នតែនាងនោះដណ្តើមបាត់ទៅ » ជីមីនក៏តបទៅវិញទាំងមុខក្រញ៉ូវអោយតែរំលឹកដល់ស្រីម្នាក់នោះគេចង់តែចាប់ទះទេ
« សារភាពអីទៅ ? បើគេមានមនុស្សក្នុងចិត្តរួចហើយនិង » ថេយ៉ុងក៏តបទៅវិញទាំងទម្លាក់ទឹកមុខចុះ
« ស្អីគេមនុស្សក្នុងចិត្ត ? » ជីមីនក៏បានលាន់មាត់
« អឹម ! មែនហើយ » ថេយ៉ុងក៏ងក់ក្បាលបន្ថែម