បន្តាប់ពីមកជួបនិងអ្នកស្រីគីមហើយជុងហ្គុកគេក៏ខ្លាចទៅជាមនុស្សផ្សេងមិនមាត់ក មិនញញឹម មុខមិនរីក ។ មកដល់ផ្ទះភ្លាមជុងហ្គុកគេក៏បានដើរចូលទៅបន្ទប់របស់ខ្លួនភ្លាមដូចជាគ្មានប្រឡឹងក្នុងខ្លួនអញ្ចឹង ចូលមកបន្ទប់ភ្លាមជុងហ្គុកគេក៏បោះកាតាបទៅលើពូករួចគេក៏ផ្តួលខ្លួនទៅលើពូកមួយទំហឹងតែម្តង« ហឺយ ! ធុញណាស់ » ជុងហ្គុកគេក៏បានស្រែកឡើងទាំងធុញ ពេលនេះខួរក្បាលរបស់គេកំពុងតែវល់អស់ហើយ តើគេគួរធ្វើយ៉ាងណាក្នុងរយះ២អាទិត្យនេះ ? គេស្រឡាញ់ថេយ៉ុងខ្លាំងណាស់តើគេអាចឈប់ទាក់ទងនិងថេយ៉ុងបានទេនិយាយអោយចំតែម្តងគឺថាគេអាចបែកគ្នានិងថេយ៉ុងបានទេ ?
ដឹប ៗ
ដោយទ្រាំមិនបានជុងហ្គុកគេក៏ងើបមកដាល់ជញ្ចាំងមួយទំហឹងដើម្បីបន្ធូរអារម្មណ៍ចេញ
« អោយបងសុំទោសណាថេយ៍ ! បងគ្មានជម្រើសទេ ! » បន្តាប់ពីដាល់ជញ្ចាំងហើយជុងហ្គុកគេក៏អង្គុយលើពូកវិញរួចទើបនិយាយឡើងទាំងទឹកមុខសោះកក្រោះ បន្តាប់មកទើបគេដើរទៅបើកទូរខោអាវរួចក៏ចូលបន្ទប់ទឹកងូតទឹកតែម្តង ។ ១៥នាទីក្រោយជុងហ្គុកគេក៏បានចេញមកវិញដោយភ្នែករបស់គេរាងក្រហមបន្តិចព្រោះតែគេយំនៅក្នុងបន្ទប់ទឹកនិងឯង អ្នកណាមិនយំទៅពេលដែលយើងត្រូវបែកពីមនុស្សដែលខ្លួនស្រឡាញ់នោះ ។
ព្រឹកថ្ងៃថ្មី៚
ជុងហ្គុកគេក៏បានងើបទៅសាលារៀនដូចរាល់ដងតែអ្វីដែលចម្លែកនោះគឺគេមិនបានទៅយកថេយ៉ុងនោះទេមិនមែនគេអចេតនាទេនេះព្រោះតែគេមានចេតនាតែម្តង រាល់លើកគេមិនដែលភ្លេចទៅរឿងទៅយកថេយ៉ុងនោះ ។ មកដល់សាលាភ្លាមជុងហ្គុកគេក៏យកកង់ទៅទុករួចក៏ដើរសម្តៅទៅថ្នាក់ទាំងមិននិយាយជាមួយអ្នកណាសោះ មុខក៏មិនរីក ដើរដូចជាមនុស្សគ្មានប្រលឹងក្នុងខ្លួនអញ្ចឹង ។ មកដល់ក្នុងថ្នាក់ភ្លាមជុងហ្គុកគេមិនបានចូលទៅតុអង្គុយដែលគេតែងតែអង្គុយរាល់ដងនោះតែគេបែរជាដើរទៅអង្គុតតុដែលនៅសល់ខាងក្រោយទៅវិញ ។
Back Taehyung
ចំណែកឯថេយ៉ុងខាងនេះវិញគេកំពុងតែឈរចាំជុងហ្គុកមកយកតែពេលនេះម៉ោង8:00ទៅហើយនៅតែមិនឃើញជុងហ្គុកមកទៀតដោយសារតែយូរពេកម៉្យាងទៀតក៏ហួសម៉ោងហើយដែលថេយ៉ុងក៏សម្រាច់ចិត្តហៅតៃកុងឡានរបស់ខ្លួនជូនទៅសាលាតែម្តង ។ មកដល់សាលាភ្លាមថេយ៉ុងគេក៏ប្រញាប់រត់ចូលទៅថ្នាក់យ៉ាងលឿនតែអ្វីដែលធ្វើអោយគេឆ្ងល់នោះគឺជុងហ្គុកមិនបានអង្គុយជាមួយគេទេតែគេបែរជាអង្គុយតុខាងក្រោយទៅវិញ