១ម៉ោងជាហើយដែលជុងហ្គុកចាំថេយ៉ុងនៅទន្លេហានតែនៅតែមិនឃើញថេយ៉ុងមកដដែលទោះថេយ៉ុងមិនមកក៏គេនៅតែចាំ ដោយចាំថេយ៉ុងជាងមួយម៉ោងបែបនេះហើយជុងហ្គុកក៏សម្រាច់ចិត្តឆាតទៅថេយ៉ុងម្តងទៀតIn chat
« ថេយ៉ុង មិនមកទេមែនទេ ? » ជុងហ្គុក
« ថេយ៉ុង មិនមកក៏ខ្ញុំនៅតែចាំថេយ៍ដែល » ជុងហ្គុក
ចំណែកថេយ៉ុងវិញពេលដែលឃើញជុងហ្គុកឆាតមកបែបនេះក៏យកមកមើលតែអ្វីដែលធ្វើអោយគេហួសចិត្តនោះជុងហ្គុកគេនៅតែចាំខ្លួនបែបនេះអម្បិញមិញគេថាមិនទៅជួបទេព្រោះគេគិតថាជុងហ្គុកចាំមិនបានប៉ុន្មានក៏ទៅវិញហើយតែនេះ១ម៉ោងជាងហើយ ថេយ៉ុងពេលដែលឃើញបែបនេះហើយគេក៏ប្រញាប់យកអាវក្រៅរួចរត់ចេញទៅយ៉ាងលឿនព្រោះពេលនេះគឺរងាខ្លាំងណាស់មិនដឹងថាជុងហ្គុកគេយ៉ាងមិចហើយទេ ។ មិនបានប៉ុន្មានផងថេយ៉ុងក៏មកដល់ទន្លេហានក៏ឃើញជុងហ្គុកកំពុងអង្គុយចាំគេនៅកន្លែងបង់មួយឃើញបែបនេះហើយថេយ៉ុងក៏ដើរទៅខាងក្រោយគេ
« មានការអី ? » ថេយ៉ុងមកដល់ភ្លាមគេក៏សួរទៅជុងហ្គុកភ្លាម
« ថេយ៍មកហើយមែនទេ ? ខ្ញុំស្មានតែថេយ៍មិនមក » ជុងហ្គុកពេលដែលឮសំឡេងថេយ៉ុងហើយគេក៏ប្រញាប់បែរទៅក្រោយក៏ឃើញថេយ៉ុង
« ហេតុអីក៏ល្ងង់បែបនេះ ? » ថេយ៉ុងមិនបានឆ្លើយតបទៅជុងហ្គុកតែគេបែរជាសួរទៅជុងហ្គុកទៅវិញ
« អឹម ? » ជុងហ្គុកក្រហឹមនៅបំពង់កទាំងចងចិញ្ចើម ល្ងង់ ? ល្ងង់យ៉ាងមិចគេមិនយល់ទេ
« ហេតុអីមិនទៅផ្ទះវិញពេលដែលមិនឃើញខ្ញុំមកបែបនេះ ចង់ឈរចាំខ្ញុំទាំងអាកាសធាតុត្រជាក់បែបនេះមែនទេ ? » ថេយ៉ុងក៏បានស្តីទៅអោយជុងហ្គុក គេស្តីមិនមែនមានន័យថាខឹងឬអ្វីទេ តែគេស្តីអោយព្រោះតែបារម្មទៅវិញទេ
« ក៏...ខ្ញុំចាំថេយ៍និងណា » ជុងហ្គុកក៏តបទៅវិញ
« ចុះបើខ្ញុំមិនមកប្រុងចាំខ្ញុំរហូតបែបនេះមែនទេ ? » ថេយ៉ុងក៏ស្តីទៅអោយជុងហ្គុក
« មែនហើយ » ជុងហ្គុកក៏តបទៅវិញទាំងងក់ក្បាល
« ហេតុអីល្ងង់ខ្លាំងម្លេស ? មិនចេះខ្វល់ពីសុខភាពខ្លួនទេឬ ? » ថេយ៉ុងក៏សួរទៅជុងហ្គុកបន្ថែម