ពេលនេះជីមីនថេយ៉ុងនិងYeong Naពួកគេទាំងបីកំពុងតែក្នុងបន្ទប់របស់លោកនាយកព្រោះតែការប្តឹងរបស់Yeong Naនាងបានប្តឹងទៅលោកនាយកថាថេយ៉ុងនិងជីមីនបានធ្វើបាបនាងទើបលោកនាយកក៏បានហៅជីមីននិងថេយ៉ុងមកជួបគាត់ ( ច្រានគេហើយមកប្តឹងទៀត )
« ជីមីននិងថេយ៉ុងហេតុអីក៏ពួកឯងវ៉ៃគេបែបនេះ ? » លោកនាយកក៏បានស្តីទៅអោយជីមីននិងថេយ៉ុង
« ពួកខ្ញុំមិនបានវ៉ៃគេទេលោកគ្រូ » ថេយ៉ុងក៏បានបានតវ៉ាទៅគាត់វិញ
« ហើយឯងទៀតថេយ៉ុងឯងដឹងហើយមែនទេថាឯងជាសិស្សពូកែប្រចាំសាលាឈរនៅលេខរៀងទី១ប្រចាំសាលាហេតុអីក៏ឯងទៅវ៉ៃគ្នាបែបនេះ ! » ពេលដែលថេយ៉ុងតវ៉ាបែបនេះហើយគាត់ក៏បែរទៅស្តីអោយថេយ៉ុងបន្ត
« មែនហើតលោកនាយក ...ហឹក...ពួកគេ២ពីរអ្នកវ៉ៃខ្ញុំតែម្នាក់...ហឹក...លោកនាយកមើលទៅថាសមទេហើយខ្ញុំជាស្រីទៀត » Yeong Naនាងក៏បានលុកមាត់ចូលទាំងធ្វើជាយំទាំងគ្មានទឹកភ្នែកមួយដំណក់😑
« មានអីបកស្រាយទេ២អ្នកឯង » លោកនាយកគាត់ក៏បានសួរទៅពួកគេទាំងពីរម្តងទៀត
« ខ្ញុំ... » ជីមីនបម្រុងនិងនិយាយទៅហើយតែលោកនាយកគាត់ក៏បាននិយាយកាត់
« បានហើយស្អែកនេះពីរអ្នកឯងត្រូវហៅអាណាព្យាបាលមកសាលា » លោកនាយកនិយាយទាំងសរសេរក្រដាស់មួយដើម្បីហៅអាណាព្យាបាលមក
« លោកហ៊ានទេ ? » យ៉ុនហ្គីដែលឈរស្តាប់នៅក្រៅនោះក៏បានបើកទ្វារចូលមកសួរទៅលោកនាយកទាំងឈរជ្រែងហោប៉ៅ
« Min Yoongi » គាត់ក៏បែរទៅមើលយ៉ុនហ្គីនិងពួកគេទាំង៣ដូចគ្នា
« ខ្ញុំចង់និយាយគ្នាជាមួយលោក » យ៉ុនហ្គី
« ពួកឯងចេញទៅក្រៅសិនទៅ » គាត់ក៏បានដេញYeong Na ជីមីននិងថេយ៉ុងចេញក្រៅចំណែកពួកគេពេលដែលឮលោកនាយកនិយាយហើយពួកគេក៏ចេញទៅក្រៅបាត់ទៅ
« ឯងចង់យ៉ាងមិច ? » ពេលដែលសិស្សចេញទៅអស់លោកនាយកក៏សួរទៅយ៉ុនហ្គី
« គ្មានចង់យ៉ាងមិចទេតែគ្រាន់តែចង់ដឹងថាលោកហ៊ានហៅអាណាព្យាបាលរបស់ជីមីនមកទេ ? » យ៉ុនហ្គីក៏បែរទៅសួរគាត់ទាំងញាក់ចិញ្ចើម