ភាគ 39 : វ៉ៃគ្នា ?

420 37 0
                                    

« អាយយ » ថេយ៉ុងក៏បានស្រែកឡើងពេលដែលខ្លួនត្រូវធ្លាក់ចុះបែបនេះប៉ុន្តែក៏ជាសំណាងមួយដែល ដែលមានមនុស្សមកជួយទប់គេទាន់គេគ្រាន់តែគ្រេចជើងតែប៉ុណ្ណោះ

« ថេយ៉ុង ! » ជីមីនដែលដើរឡើងមកនោះឃើញបែបនេះហើយគេក៏រត់ទៅជួយទប់ថេយ៉ុងយ៉ាងលឿន

« មានកើតអីទេ ? » ជីមីនក៏ប្រញាប់សួរទៅថេយ៉ុងទាំងបារម្មណ៍

« មិនអីទេ ! » ថេយ៉ុងក៏តបទៅវិញទាំងក្រវីក្បាល

« ឯងអាចឈរបានទេ ? » ជីមីនក៏សួរទៅថេយ៉ុងទាំងជួយទប់គេពីក្រោយ

« មិនអីទេ អូយយ » ថេយ៉ុងនិយាយហើយគេក៏ងើបឈរម្នាក់ឯងប៉ុន្តែក៏ត្រូវដួលទៅវិញពេលដែលគេឈរហើយគឺជើងរបស់គេឈឺខ្លាំងណាស់អម្បិញមិញគឺគេគ្រេចជើងខ្លាំងណាស់

« ឯង ! នាង ! » ជីមីនបម្រុងនិងជួយលើកថេយ៉ុងទៅហើយតែគេក៏ក្រលែកភ្នែកឃើញYeong Naនាងបម្រុងរត់ចេញទៅហើយទើបជីមីនរត់ទៅចាប់ទាញសក់នាងមកតែម្តង

ផាច់ !

ជីមីនគេក៏បានទះYeong naមួយដៃជាហេតុដែលធ្វើអោយYeong Naនាងត្រូវខ្ទប់ទៅនិងជញ្ចាំងតែម្តងព្រោះលើកនេះគេមិនបានវ៉ៃតិចៗដូចមុនទេគឺគេប្រើកម្លាំងគេទាំងអស់មកប្រដៅស្រីម្នាក់នេះតែម្តង បើថ្ងៃនេះគេមិនប្រដៅស្រីម្នាក់នេះទេគេមិនមែនជា ផាកជីមីន ទេ

« អូយយ » Yeong Naពេលដែលត្រូវជីមីនទះមួយដៃបែបនេះហើយគេក៏ត្រូវខ្ទប់ទៅនិងជញ្ចាំងរួចគេក៏ដួលចុះទៅតែម្តងចំណែកជីមីនវិញគេក៏ក្រវ័ទ្ធកាតាបរបស់ខ្លួនទៅម្ខាងរួចទើបគេក៏ដើរទៅចាប់បោចសក់របស់Yeong Naអោយងើបឡើងម្តងទៀតរួចទើប...

ផាច់ !

ជីមីនក៏បានទះនាងមួយដៃទៀតរួចទើបឡើងទៅអង្គុយលើនាងរួចទើបគេទះYeong Naមិនដកដៃតែម្តងថ្ងៃនេះគេមិនខ្វល់ទេថាYeong Naជាស្រីឬប្រុសទេគឺគេត្រូវតែប្រដៅចេញទើបបាន

« នាងហ៊ានច្រានថេយ៉ុងផងហេ ! » ជីមីននិយាយទាំងទះនាងមិនដកដៃចំណែកឯសិស្សក្នុងសាលាក៏បានមើលទៅជីមីនរួចក៏មានសិស្សបម្រុងនិងចូលជួយទៅហើយតែជីមីនក៏រហ័សស្រែកទៅប្រាប់ពួកគេ

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now