ភាគ 62 : យល់ច្រលំ ?

441 24 0
                                    


1ខែកន្លងផុសទៅ ( កាត់ទៀត ) មួយខែមកនេះអ្វីៗផ្លាស់ប្តូរសឹងតែ100%បាត់ទៅហើយ មិត្តភាពរវាងជីមីនិងថេយ៉ុងកាន់តែថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែមួយខែមកនេះថេយ៉ុងបែរជាស្និតស្នាលនិងYeong Naទៅវិញព្រោះតែមានពេលមួយYeong Naនាងបាននិយាយរឿងប្រាប់ទៅថេយ៉ុងថា « ពេលដែលថេយ៉ុងនៅរៀនជីមីនតែងតែធ្វើបាបថេយ៉ុងគ្មានលួសមួយថ្ងៃនោះទេ » ប៉ុន្មានពាក្យមកនេះធ្វើអោយថេយ៉ុងមិនសូវជាស្និតស្នាលនិងជីមីនដូចមុននោះទេ ថ្វីត្បិតតែថេយ៉ុងមិនភ្លេចជីមីនក៏ពិតមែនប៉ុន្តែរាល់ការចងចាំខ្លះគេមិនសូវជាចាំប៉ុន្មាននោះទេដូច្នេះពេលដែលYeong Naនាងនិយាយស្អីថេយ៉ុងក៏ជឿតាមនាងតែម្តងទៅ ថ្ងៃនេះក៏ដូចគ្នា

« Yeong Naនាងមកនេះ » Yeong Naនិងថេយ៉ុងកំពុងតែអង្គុយញាំអីនៅមួយកន្លែង ប៉ុន្តែសុខៗក៏លេចចេញមុខរបស់ជីមីនមិនដឹងថាចេញពីកន្លែងណានោះទេក៏ដើរមកអូសដៃរបស់Yeong Naចេញទៅក្រៅតែម្តង

« នែ ! លែងដៃរបស់យើង » ពេលដែលត្រូវជីមីនអូសដៃចេញទៅបែបនេះYeong Naនាងក៏ប្រឹងដកដៃរបស់ខ្លួនចេញពីជីមីន

« មកនេះមក » ជីមីនមិនដកដៃតែគេបែរជាបន្ថែមកម្លាំងដៃទៅវិញរួចជីមីនក៏អុសដៃរបស់Yeong Naចេញមកក្រៅបានសម្រេច

« ល្មមលេងដៃយើងបានហើយ ! យ៉ាងមិចចង់និយាយស្អី ? » មកដល់ខាងក្រៅភ្លាមYeong Naនាងក៏ក្រវាសដៃរបស់ជីមីនចេញរួចក៏សួរទៅជីមីនទាំងសម្លក់មុខគេ

« នាងនិយាយស្អីខ្លះទៅដាក់ថេយ៉ុង ? » ជីមីនក៏សួរទៅYeong Naទាំងសម្លក់មុខរបស់នាងប៉ុន្មានថ្ងៃមកនេះនាងធ្វើអោយគេនិងថេយ៉ុងមិនត្រូវគ្នានោះទេព្រោះតែពាក្យសម្តីទាំងប៉ុន្មានរបស់នាងនិងឯង

« ហឹស ! ចង់សួររឿងនិងមែនទេ ? » ពេលដែលឮជីមីនសួរមកខ្លួនបែបនេះហើយធ្វើអោយនាងសើចចុងមាត់អស់សំណើចនិងជីមីន

« ចង់សើចណាស់មែនទេ ? » ពេលដែលនាងមិនព្រមឆ្លើយនិងខ្លួនធ្វើអោយជីមីនខឹងយ៉ាងខ្លាំង

« យ៉ាងមិច ? » នាងក៏សួរទៅជីមីនទាំងលើកចិញ្ចើមម្ខាងញញឹមឌឺ

«យ៉ាងមិចមែនទេ ? ផាច់ ! » ជីមីនក៏ទះនាងមួយកំផ្លៀងរហូតដល់ថ្នាក់នាងដួលទៅលើនិងដីតែម្តង

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now