ភាគ 30 : តូចតែមាឌ ?

568 40 0
                                    

  Good morning ៚

  ពេលព្រឹកព្រលឹមកដល់ថេយ៉ុងនិងជុងហ្គុកពួកគេក៏រួសរាន់ងើបប្រញាប់ដើម្បីទៅសាលាថ្ងៃនេះពួកគេទាំងពីរងើបយឺតទាំងពីរព្រោះតែយប់មិញពួកគេមកពីវ៉ៃទាំងយប់បែបនេះហើយទើបសម្រាកទាំងភ្លេចខ្លួនតែម្តង ។ មកដល់សាលាភ្លាមថេយ៉ុងនិងជុងហ្គុកប្រញាប់រត់ទៅថ្នាក់ទាំងប្រញាប់ព្រោះតែថ្ងៃនេះពួកគេប៉ះចំគ្រូពិបាកណាស់អោយតែទៅយឺតបើមិនឈរក៏ត្រូវពីន័យអ្វីផ្សេងដែល

  « សុំ...សុំទោសលោកគ្រូពួកខ្ញុំមកយឺត » ថេយ៉ុងនិងជុងហ្គុកនិយាយទាំងស្ទាក់ស្ទើរព្រោះតែភ័យលោកគ្រូអោយឈរបើសិនជាពិន័យបន្តិចបន្តួចគេអាចតែគេភ័យខ្លាចតែត្រូវឈរទេ

  « ហេតុអីមកយឺត » លោកគ្រូនិយាយតែមាត់ចំណែកដៃគឺនៅសរសេរដដែល

  « គឺ...គឺលោកគ្រូពួកខ្ញុំ... » ថេយ៉ុងមិនដឹងថាគួររកហេតុផលបែបណាមកនិយាយទេបើសិនជាគេនិយាយថាគេគេងលក់ជ្រល់ អេតែ មិនបានទេបើសិនជានិយាយច្បាស់ណាស់ច្បាស់ជាត្រូវឈរមិនខានទេ

  « មានហេតុផលទេ ? » លោកគ្រូក៏បែរមកសួរពួកគេជាហេតុដែលធ្វើអោយពួកគេចាប់ផ្តើមភ័យ

  « អឺ...គឺលោកគ្រូ គឺ...ខ្ញុំ...ខ្ញុំស្ទះផ្លូវណាលោកគ្រូ » ជុងហ្គុកក៏បានលើកហេតុផលមកនិយាយទាំងភ័យបន្តិចបន្តួច ព្រោះតែគេបាននិយាយកុហកលោកគ្រូហើយហេតុដែលពួកគេទាំងពីរមកយឺតគឺគេងភ្លេចខ្លួននិងណា

  « ច្បាស់ទេ ? » លោកគ្រូក៏សួរបញ្ចាក់ទៅគេម្តងទៀត

  « គឺ...ច្បាស់លោកគ្រូ » ជុងហ្គុកប្រញាប់ងក់ក្បាល

  « ចុះ គីមថេយ៉ុង » លោកគ្រូក៏បែរទៅសួរថេយ៉ុងម្តង

  « អឺ...គឺដូចគ្នាលោកគ្រូ ខ្ញុំក៏ស្ទះផ្លូវដូចគ្នា » ថេយ៉ុងដោយមិនដឹងថាគួររកហេតុផលណាបន្តក៏លើកយកហេតុផលរបស់ជុងហ្គុកមកនិយាយតែម្តង

  « ពីរអ្នកឯងច្បាស់ទេ ? » លោកគ្រូ

  « បាទ ! ច្បាស់ » ពួកគេទាំងពីរក៏ឆ្លើយស្មើរគ្នា

  « ល្អ ! ទាំងពីរអ្នកឯងចេញទៅឈរនៅខាងក្រៅទៅ » លោកគ្រូនិយាយរួចក៏ចង្អល់ទៅទ្វា

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now