២ឆ្នាំកន្លងផុតទ
រឿងអ្វីគ្រប់យ៉ាងក៏បានបញ្ចប់ទៅដោយយ៉ាងរលូន Yeong Naនាងក៏បានទៅnew yorkប៉ុន្តែពេលខ្លះនាងក៏មកលេងនៅSeoulដែល ចំណែកឯHyun Seokវិញគេក៏មិនរករឿងនិងយ៉ុនហ្គីនិងជុងហ្គុកទៀតដែលប៉ុន្តែពួកគេទាំងអស់ក៏ខ្លាចទៅជាមិត្តភក្តិនិងគ្នាវិញ ចំណែកឯស្នេហារវាងយ៉ុនហ្គីនិងជីមីនប៉ាម៉ាក់ទាំងសងខាងក៏បានដឹងឮអស់ហើយពួកគេទាំងពីរស្រឡាញ់គ្នាមួយថ្ងៃទៅមួយថ្ងៃ ចំណែកឯថេយ៉ុងនិងជុងហ្គុកវិញពួកគេទាំងពីរក៏បានស្រឡាញ់គ្នាកាន់តែខ្លាំង លែងមានអ្នកមករំខានរញ៉េរញ៉ៃ ជ្រៀតជ្រែករឿងស្នេហាពួកគេទាំងពីរដែល តាំងពីរថ្ងៃមានរឿងមករឿងគ្រប់យ៉ាងក៏បានចប់សព្វគ្រប់ ចំណែកឯជុងហ្គុកនិងថេយ៉ុងវិញពួកគេតែងតែណាត់ជួបគ្នារាល់ថ្ងៃមិនខ្វះមួយថ្ងៃណាទេ
« ជុងហ្គុកហា ! » ថេយ៉ុងក៏ហៅឈ្មោះជុងហ្គុកទាំងសម្លេងស្រទន់ដែលពួកគេទាំងពីរកំពុងតែអង្គុយក្នុងហាងមួយកន្លែង
« បាទ ! អូនសម្លាញ់ » ជុងហ្គុកក៏តបទៅវិញទាំងស្រទន់ដូចគ្នាទាំងសម្លឹងមុខរបស់ថេយ៉ុងទាំងញញឹម
« អូនអរគុណបងណា » ថេយ៉ុងក៏និយាយទៅកាន់ជុងហ្គុកបន្តាប់ពីបានកម្មង់ទឹករួចរាល់
« អរគុណរឿងអ្វីមែនទេ ? » ជុងហ្គុកក៏សួរបកទៅវិញទាំងចងចិញ្ចើមឆ្ងល់និងថេយ៉ុង នេះសុខៗក៏មកនិយាយអរគុណមកកាន់គេ គេមិនទាន់និងដឹងថាមានរឿងអ្វីផង
« អូនអរគុណបងដែលចូលមកជីវិតអូន អរគុណបងដែលធ្វើអោយអូនសប្បាយរាល់ពេល តែងតែធ្វើអោយអូនញញឹម តាំងពីពេលដែលបងចូលមកជីវិតអូនមកធ្វើអោយអូនញញឹមរាល់ថ្ងៃ ពេលខ្លះកើតទុក្ខពេលខ្លះក៏សប្បាយប៉ុន្តែគ្រប់ពេលតែងតែលេចមុខបងចេញមក មិនថាពេលណានោះទេ តាំងពីពេលដែលបងមិនទាន់ចូលមកជីវិតរបស់អូនបងដឹងទេថាអូនឯកាខ្លាំងណាស់ អូនមិនដែលស្គាល់ពាក្យថាក្តីសុខម្តងណាឡើយ អូនមិនដែលញញឹមនោះទេ គ្មានអ្នកណាផ្តល់ក្តីសុខអោយអូននោះទេ ប៉ុន្តែសម្រាប់បងវិញ គឺបងធ្វើអោយអូនស្គាល់ពាក្យថាក្តីសុខបងតែងតែធ្វើអោយអូនញញឹម អូនចង់អរគុណបងហើយក៏ចង់សុំទោសបងដែល ដែលពេលខ្លះអូនធ្វើអ្វីលើសលួសដាក់បង មួយទៀយអូនអរគុណបងណាដែលខំពុះពារគ្រប់ឧបស្គកដើម្បីបាននៅក្បែរគ្នា អូនស្រឡាញ់បង » ថេយ៉ុងនិយាយរៀបរាប់រឿងរបស់ខ្លួនទៅកាន់ជុងហ្គុកទាំងសម្លេងស្រទន់ ជាជុងហ្គុកនេះហើយដែលធ្វើអោយថេយ៉ុងមានស្នាមញញឹម សប្បាយរីករាយ ស្គាល់ពាក្យថាក្តីសុខ ព្រោះអ្វី ? តាំងពីពេលដែលជុងហ្គុកមិនទាន់ចូលមកជីវិតគេ គេមិនដែលទទួលបានក្តីសុខឬអារម្មណ៍កក់ក្តៅពីនរណាម្នាក់ទេ សូម្បីតែម៉ាក់របស់ខ្លួន ប៉ារបស់គេក៏បានស្លាប់ចោលគេតាំងពីអាយុ3ឆ្នាំ ម៉ាក់របស់គេតែងតែបង្ខំគេរឿងអ្វីមួយដែលគេមិនចូលចិត្តសោះឡើយ ប៉ុន្តែពេលដែលជុងហ្គុកចូលមកជីវិតគេ ពេលមានរឿងកើតទុក្ខអ្វីមួយតែងតែលេចមុខរបស់ជុងហ្គុកចេញមកលួងលោមគេ ផ្តល់កម្លាំងចិត្តអោយគេ មើលថែគេ ផ្តល់អារម្មណ៍កក់ក្តៅទៅអោយគេ ស្រឡាញ់មើលថែគេ