ភាគ 16 : មិត្តភក្តិ ?

588 46 0
                                    

  Back Taehyung

ពេលនេះថេយ៉ុងគេមិនទាន់និងទៅផ្ទះទេ គេនៅចាំជុងហ្គុកអាឡើយទេ ម៉ោង9ជាងហើយតែនៅតែមិនឃើញស្រមោលជុងហ្គុកមកវិញនៅឡើយ គេគិតថាថ្ងៃនេះនិងបានសារភាពទៅជុងហ្គុកហើយតា តែមិនបានសម្រេចនោះទេព្រោះម៉ោងនេះហើយនៅមិនឃើញមកវិញទៀត អោយគេមានសង្ឃឹមយ៉ាងមិចនិងបានទៅ

ដោយឃើញជុងហ្គុកមិនទាន់និងមកបែបនេអថេយ៉ុងក៏បម្រុងយកទូរស័ព្ទខលទៅជុងហ្គុកម្តងទៀតទៅហើយតែក៏ឃើញមនុស្សប្រុសម្នាក់ជិះកង់ស្រដៀងនិងជុងហ្គុកដួលនៅនិងមុខរបស់គេ ថេយ៉ុងក៏ប្រញាប់យកទូរស័ព្ទវិញរួចក៏រត់ទៅជួយលើកបុរសម្នាក់នោះ

« បងប្រុសយ៉ាងមិច~~~ » ថេយ៉ុងបម្រុងនិងសួរទៅកាន់បុរសនោះទៅហើយតែក៏ឃើញមុខបុរសម្នាក់នោះធ្វើអោយគេចាំផ្តើមភ័យតែម្តង ម្នាក់នោះគ្មានអ្នកណាគេក្រៅពីជុងហ្គុកនោះទេ ហេតុផលដែលគេជិះកង់មកដួលបែបនេះព្រោះគេជិតអស់កម្លាំងទៅហើយគេគ្មានកម្លាំងនោះទេ បន្តិចក៏មិនចង់មានផង

« ជុងហ្គុក ! ជុងកើតអីមែនទេ ? ទៅណាហេតុអីក៏ទ្រោមខ្លួនបែបនេះ » ថេយ៉ុងក៏ប្រញាប់សួរទៅកាន់ជុងហ្គុកពេលដែលឃើញសភាពជុងហ្គុកបែបនេះ

« ខ្ញុំមិនអីទេថេយ៍ សុំទោសណាដែលអោយចាំយូរតោះយើងចូលទៅក្នុងញាំអីទៅ » ជុងហ្គុកក៏ងើបឡើងដោយមានថេយ៉ុងជួយទប់ពីក្រោយ បន្តាប់មកក៏បបួលថេយ៉ុងចូលទៅក្នុងដោយមានស្នាមញញឹម ទោះជាពេលនេះខ្លួនទ្រោមពិននិងទៅហើយក៏គេមិនខ្វល់ព្រោះគេសាំទៅហើយ

« កើតអីទេមែនទេ ! ទៅវ៉ៃគ្នាជាមួយនរណាគេមែនទេ » ពេលដែលឃើញជុងហ្គុកបង្វែររឿងបែបនេះថេយ៉ុងក៏ជំរិតសួរទៅកាន់ជុងហ្គុក

« ខ្ញុំគ្មានកើតអីនោះទេ » ជុងហ្គុកក៏បានតបទៅវិញទាំងញញឹម

« ហេតុ... » ថេយ៉ុងបម្រុងនិងសួរទៅហើយតែគេក៏ឈប់វិញព្រោះគេដឹងថាជុងហ្គុកនេះមិនប្រាប់គេនោះទេ មិនថាគេទោះជា vin ឬbin សួរក៏គេមិនប្រាប់ផង រឿងនេះទុកគេជាអ្នកសើបខ្លួនឯង

« បានហើយតោះចូលក្នុងទៅ » ជុងហ្គុក

« ចូលអីទៀតគេបិតបាត់ហើយ » ថេយ៉ុង

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now