ភាគ 44 : បែកគ្នា ?

390 27 0
                                    


  « ពួកយើងឈប់ជួបគ្នាទៀតទៅ » ជុងហ្គុកនិយាយទាំងបែរមុខចេញទាំងប្រឹងទប់ទឹកភ្នែកមិនអោយស្រក់ចុះ គេនិយាយពាក្យនេះទាំងមិនចង់

  « បង...បងនិយាយអី ? » ថេយ៉ុងក៏សួរទៅជុងហ្គុកម្តងទៀតខ្លាចថាខ្លួនស្តាប់ច្រលំ

  « យើងទាំង២អ្នកឈប់ជួបគ្នាទៅ » ជុងហ្គុកប្រឹងនិយាយម្តងទៀតទាំងអួលដើមក

  « ហឹសៗ បង...បងនិយាយលេងទេមែនទេ ? កុំនិយាយលេងបែបនេះអីអូនមិនចូលចិត្តទេ » ថេយ៉ុងប្រឹងនិយាយទាំងញញឹមមិនសូវសមគេប្រឹងគិតថាជុងហ្គុកគ្រាន់តែនិយាយលេងជាមួយគេទេព្រោះជុងហ្គុកស្រឡាញ់គេ ជុងហ្គុកច្បាស់ជានិយាយលេងនិងគេទេ

  « យើងមិននិយាយលេងទេ ! » ជុងហ្គុកក៏ក្រវាសដៃរបស់ថេយ៉ុងដែលបានចាប់ដៃខ្លួននោះ

  « កុំលេងសើចអី » ថេយ៉ុងក៏ធ្វើមិនដឹងគេបែរជាសើចម្តងទៀតទៅវិញពេលនេះគេប្រឹងទប់ទឹកភ្នែកមិនអោយស្រក់ចុះណាស់គេស្អប់រឿងនេះណាស់តែថ្ងៃនេះរឿងនេះក៏បានមករកគេដល់តែបាន

  « យើងមិនបានលេងសើចនិងឯងទេ » ជុងហ្គុកគេក៏បានស្រែកទៅថេយ៉ុងទាំងក្រវាសដៃរបស់ថេយ៉ុងចេញ

  « បងមិនបានលេងសើចទេមែនទេ ? » ថេយ៉ុងក៏សួរទៅជុងហ្គុកម្តងទៀតទាំងអួលដើមកដំបូងគេគិតថាជុងហ្គុកនិយាយលេងតែអត់ទេជុងហ្គុកមិនបាននិយាយលេងនិងខ្លួនទេគេប្តូរសព្វនាមពីបងទៅអូន គេហ៊ានក្ររវាសដៃរបស់ខ្លួនទាំងដែលរាល់ដងគេមិនហ៊ានផង

  « យើងមិនទំនេរមកឈរនៅទីនេះនិយាយលេងជាមួយឯងទេ » ជុងហ្គុកក៏បានតបទៅថេយ៉ុងទាំងងាកមុខចេញ ពេលនេះគេតឹងទ្រូងខ្លាំងណាស់ ខាងក្រៅគេរឹងមាំតែខាងក្នុងរបស់គេពេលនេះកំពុងតែស្រែកយំទៅវិញទេ

  « បងនិយាយអោយចំតែម្តងបានទេ ? ឈប់ជួបគ្នា ? ឈប់ជួបគ្នាយ៉ាងមិច ? អូនមិនយល់ទេ ? » ថេយ៉ុងក៏សួរទៅជុងហ្គុកម្តងទៀតទាំងក្រវីក្បាលមិនយល់នៅអ្វីដែលជុងហ្គុកនិយាយ នេះសុខៗក៏មកថាឈប់ជួបគ្នាបែបនេះ គេធ្វើអ្វីខុសឬ ? មនុស្សស្រឡាញ់គ្នាសុខៗក៏មកថាឈប់ជួបគ្នាបែបនះ ?

  « បែកគ្នាទៅ » ដឹប ! បេះដូងរបស់គេពេលនេះមិនដឹងថាទៅជាយ៉ាងណាទេ គេនិយាយពាក្យនេះចេញមកទាំងពិបាកក្នុងខ្លួន គេស្អប់ពាក្យនេះណាស់ប៉ុន្តែពេលនេះគេបែរជានិយាយវាចេញពីមាត់របស់ខ្លួនទៅវិញ

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now