ភាគ 61 : រូបថត ?

434 29 0
                                    


« សួស្តី »

« Yeong na » ជុងហ្គុកហៅឈ្មោះរបស់Yeong Naទាំងសម្លឹងមុខរបស់នាងឆ្ងល់ថាហេតុអីក៏នាងនៅទីនេះ

« អូ ! សួស្តីថេយ៉ុង ! » Yeong Naក៏និយាយសួស្តីទៅកាន់ថេយ៉ុងទាំងញញឹមតិចៗ

« ហេតុអីក៏ស្គាល់ឈ្មោះរបស់ខ្ញុំ ? » ថេយ៉ុងក៏សួរទៅកាន់នាងទាំងចង្អុលមុខខ្លួនឯងមិនយល់ហេតុអីមនុស្សស្រីម្នាក់នេះស្គាល់ឈ្មោះរបស់ខ្លួនទាំងដែលគេមិនដែលឃើញមុខរបស់នាងពីមុនមកផង

« ហឹម ? » Yeong Naពេលដែលឮថេយ៉ុងសួរមកខ្លួនបែបនេះហើយធ្វើអោយគេមិនយល់នៅអ្វីដែលថេយ៉ុងនិយាយសោះ

« ធ្លាប់ស្គាល់គ្នាមែនទេ ? » ថេយ៉ុងក៏សួរទៅកាន់នាងម្តងទៀត

« ហឹស ! យ៉ាងមិចខានជួបមុខគ្នាយូរធ្វើជាភ្លេចមែនទេ ? » Yeong Naក៏បាននិយាយឡើងទាំងញញឹមចុងមាត់

« ធ្លាប់ជួបគ្នាពីមុនមែនទេ ? » ពេលដែលឮបែបនេះហើយធ្វអោយថេយ៉ុងឆ្ងល់នៅអ្វីដែលនាងនិយាយ សំណួរជាច្រើនក៏បានហោះចូលមកក្នុងខួរក្បាលរបស់គេម្តងទៀត តើគេធ្លាប់ជួបនាងពីមុនមកមែនទេ បានជានាងស្គាល់ឈ្មោះរបស់ខ្លួនបែបនេះ ?

« ឯងបាត់ការចងចាំមែនទេ ? » នាងក៏សួរទៅថេយ៉ុងទាំងញញឹមចុងមាត់ ប៉ុន្តែពេលដែលឮចម្លើយចេញមកហើយធ្វើអោយនាងគាំងស្តូកដំបូងនាងគ្រាន់តែសួរឌឺប៉ុណ្ណោះតែមានដឹងឯណាថាចម្លើយ....

« មែនហើយ ! ថេយ៉ុងបាត់ការចងចាំ » មិនចង់អោយថេយ៉ុងគិតនិងឈឺក្បាលច្រើនជុងហ្គុកជាអ្នកឆ្លើយជំនួសតែម្តង

« ហឹស ! បែបនេះក៏ល្អដែល » Yeong Naនាងបានពោលក្នុងចិត្តទាំងញញឹមតិចៗ

« នេះមកតែពីរអ្នកទេមែនទេ ? » Yeong Naនាងក៏សួរទៅកាន់ជុងហ្គុក

« មែន... » ជុងហ្គុកគេឆ្លើយមិនទាន់និងចប់ផងក៏មានអ្នកមកកាត់សម្តីរបស់ខ្លួនបាត់ទៅហើយ

« មិនមែនពីរអ្នកនោះទេគឺ...4អ្នក » ជីមីនក៏បានតបទៅវិញទាំងដើរមកជាមួយនិងយ៉ុនហ្គី រួចជីមីនក៏ដើរទៅឈរជិតថេយ៉ុងទាំងអោបដៃញញឹមដាក់នាង

« ... » ពេលដែលឃើញជីមីនមកបែបនេះហើយធ្វើអោយYeong Naនាងត្រូវស្ងៀមមិនមាត់អ្វីទាំងអស់បានត្រឹមតែឈរសម្លឹងមុខរបស់ជីមីន ហេតុអីអោយតែពេលណាដែលគេចង់នៅជាមួយជុងហ្គុកអីបន្តិចគឺតែងតែមានសង្សារមួយគូរនេះមករំខានគេគ្រប់ពេលតែម្តង មិនថានៅទីណានោះទេ នេះពួកគេទាំងពីរតាមដាននាងឬយ៉ាងមិចបានជាដឹងថានាងនៅកន្លែងណាគ្រប់ពេលបែបនេះ

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now