1ខែកន្លងផុតទៅ ( កាត់ខ្លះ :) រវាង Jungkook និង Taehyung កាន់តែស្និតស្នាលនិងគ្នាជាងមុន ប៉ុន្តែសភាពក្នុងសាលាឥឡូវនេះគឺពិតជាផ្លែកខ្លាំងណាស់ សិស្សចាស់ៗម្នាក់ៗតែងតែគិតពីរឿងសៀវភៅចំណែកឯសិស្សថ្មីគឺតែងតែដើររករភងគេរហូត ចំណែកឯTaehyungមួយរយះនេះគឺគេមានរឿងជាមួយនិងសិស្សថ្មីមិនចេះឈប់ទាំងស្រីទាំងប្រុស ពេលខ្លះក៏វ៉ៃគ្នា ប៉ុន្តែគេភាគច្រើនវ៉ៃជាមួយតែមនុស្សប្រុសប៉ណ្ណោះចំណែកស្រីៗគេមិនទាន់និងបានវ៉ៃនោះទេ ហើយថ្ងៃនេះក៏ដូចគ្នា....« អូហូ នេះឬKim Taehyung ដែលគេខ្លាចនិងមែនទេ » គ្រាន់តែ Taehyung ដើរចូលសាលាមិនទាន់និងបានប៉ុន្មានជំហ៊ានផងក៏មានពាក្យស្វាគមន៏ពីសិស្សថ្មីប៉ុន្មានអ្នក
« .... » ចំណែកឯTaehyung មិននិយាយច្រើនគ្រាន់តែឈរនៅមួយកន្លែងនេះគេឡើងសាំទៅហើយនេះគ្មាន
អ្វីក្រៅពីមករករឿងគេទេឬ« សិស្សពូកែណាស់ណ៎ គេខ្លាចមួយសាលា ប៉ុន្តែបែរជាឈរស្ហៀមទៅវិញ ហាហា » សិស្សថ្មីម្នាក់គ្រាន់តែTaehyung ឈរស្ងៀមភ្លាមក៏និយាយឡើងភ្លាម ( គេមិនវ៉ៃមិនអស់ចិត្តហេ ? )
« យើងគ្មានពេលច្រើន ចង់និយាយស្អីក៏និយាយឲលឿន យើងទុកពេលឲ10នាទី » ពេលនេះ Taehyung គ្មានអារម្មណ៍និងឈ្លោះទេ យូរៗមកឈ្លោះចេះតាលេងជាមួយតែនេះរាល់ថ្ងៃទៅហើយ
« ហឹស ខ្លាំងគ្រាន់បើ » គ្រាន់តែTaehyungនិយាយបែបនេះភ្លាមគ្នារបស់គេនាំគ្នាស្ងាត់ឈឹងតែដោយមិនចង់ចាញ់ក៏គ្រាន់តែសើចមួយហឹសធ្វើដូចខ្លួនជាអ្នកខ្លាំង
« យ៉ាងមិច និយាយទេ ? បើមិននិយាយទុកឲយើងនិយាយ យើងសួររាល់ថ្ងៃនិងគ្មានធ្វើអ្វីក្រៅពីដើររករឿងគេទេហេ មិនគិតរៀនខ្លះទេហេ មិនចេះហត់ខ្លះទេហេ បើមិនចេះហត់ទេតែយើងនេះចេះហត់ ទំនេរខ្លាំងហេ ? បើទំនេរណាស់ក៏ទៅអង្គុយរៀនទៅ យ៉ាងមិចចង់ឈ្លោះគ្នាខ្លាំងណាស់ឬបើចង់ណាស់ក៏ទៅរកមនុស្សស្រីដូចគ្នាឈ្លោះទៅ បើយើងវិញណាស់យើងចង់ឈ្លោះណាស់តែដោយសាពួកនាងជាស្រី បើពេលខ្លះយើងទ្រាំមិនបាន ហឹស យើងវ៉ៃមិនដឹងស្រីទេប្រាប់ឲហើយ បើសិនជានាងជាប្រុសវិញយើងវ៉ៃយូរហើយមិនទុកឲនៅចង្អៀតសាលាទេ ហឹស អត់ប្រយោជន៍ » ក្រោយពីស្តីឲពួកនាងហើយTaehyungក៏ដើរបំបុកស្មាររបស់នាងម្នាក់ ( rap បានមួយឃ្លាដែល )