ភាគ 58 : ឯងមិនខឹងនិងយើងទេមែនទេ ?

512 26 1
                                    


  « ថេយ៉ុង ! » អ្នកស្រីគីមស្រែកហៅកូនរបស់ខ្លួនទាំងភ័យនៅពេលដែលឃើញថេយ៉ុងបើកចេញទៅយ៉ាងលឿនប៉ុន្តែក៏មានឡានធំពីមុខជិះសម្តៅមកដូចគ្នា

  ទឹតៗៗៗៗ !

ឡានធំដែលកំពុងជិះក្នុងល្បឿនលឿននោះក៏ប្រញាប់ចុចសុីភ្លេច ចំណែកឯថេយ៉ុងក៏ដូចគ្នាពួកគេទាំងពីរជិះក្នុងល្បឿនលឿនដូចគ្នា ដូច្នេះហើយពួកគេទាំងពីរមិនអាចចាប់ហ្រ្វាងទាន់នោះទេ ។ ដោយអស់ជម្រើសបន្តទៀតម៉្យាងទៀតវាក៏ជិតបុកគ្នាបាត់ទៅហើយ ថេយ៉ុងគេក៏ប្រញាប់បង្វែរចង្កូតឡានយ៉ាងលឿនប៉ុន្តែដោយសារតែបង្វែរគេចពីឡានធំលឿនពេកថេយ៉ុងគេក៏ជិះទៅបុកនិងដើមឈើតែម្តង

ផាំង !

« ថេយ៉ុង ! » អ្នកស្រីគីមពេលដែលឃើញបែបនេះហើយគាត់ក៏ប្រញាប់រត់ទៅរកថេយ៉ុងយ៉ាងលឿនទាំងស្រែកឈ្មោះរបស់កូនទាំងទឹកភ្នែក គាត់មិនចង់ជឿនិងភ្នែកទេថាថេយ៉ុងមានរឿងបែបនេះ អ្នកណាទៅជឿនោះទើបតែអម្បិញមិញនៅឈរឈ្លោះគ្នាតែពេលនេះថេយ៉ុងទៅជាបែបនេះ

Skip៚៚

« បងជុងៗ ! ថេយ៉ុងមានរឿងហើយ ! លឿនឡើងទៅ » ជីមីនដែលទើបតែបានដំណឹងនោះក៏មកផ្ទះរបស់ជុងហ្គុកដើម្បីផ្តល់ដំណឹងទៅអោយជុងហ្គុកយ៉ាងលឿន

« ហា ! មានរឿងអីមែនទេ ? » ជុងហ្គុកដែលកំពុងអង្គុយលើគ្រែទាំងស្មុគស្មាញនោះពេលដែលឮបែបនេះហើយគេក៏ប្រញាប់សួរទៅជីមីនវិញយ៉ាងលឿន

« គ្មានពេលប្រាប់ទៀតទេ ! លឿនឡើងទៅ ! នេះសោរ » ពេលដែលឮបែបនេះហើយជុងហ្គុកគេក៏ប្រញាប់ចុះពីលើគ្រែរួចក៏ទាញអាវក្រៅរបស់ខ្លួនចេញទៅជាមួយនិងជីមីនមកដល់ខាងក្រៅភ្លាមជីមីនគេក៏បោះសោរឡានទៅអោយជុងហ្គុកព្រោះជុងហ្គុកគេបើកឡានលឿនខ្លាំងជាងខ្លួនដូច្នេះហើយទើបជីមីនទុកអោយជុងហ្គុកជាអ្នកបើកតែម្តង

ក្រាក ! ផាំង ! ង៉ោង !

គ្រាន់តែចូលឡានភ្លាមជុងហ្គុកគេក៏បិទទ្វារឡានមួយទំហឹងតែម្តង បន្តាប់មកគេក៏បញ្ឆេះឡានរួចក៏បើកចេញទៅយ៉ាងលឿនតែម្តង គុតថាជុងហ្គុកគេមិនចេះជិះឡានមែនទេ ? ចម្លើយគឺអត់ទេគេចេះជិះ ប៉ុន្តែអ្នកណាដែលហ៊ានជិះជាមួយនិងជុងហ្គុកក្នុងស្ថានភាពបែបនេះមានតែជីមីនម្នាក់ប៉ុណ្ណោះព្រោះជុងហ្គុកនេះពេលមានរឿងជិះលឿនខ្លាំងណាស់

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now