« ប៉ុននិងគ្រប់ទេ ? » យ៉ុនហ្គីកាន់សួរទៅកាន់Hyun Seokទាំងបង្ហុយផ្សែងបារីដាក់មុខរបស់Hyun Seok« ... » Hyun Seokបានត្រឹមតែស្ងាត់មើលទៅគ្នីគ្នារបស់យ៉ុនហ្គីតែប៉ុណ្ណោះ
« មិនគ្រប់មែនទេ ? បើមិនគ្រប់យើងនិងហៅពួកគេចូលមកបន្ថែម ពួកគេកំពុងតែឈរនៅខាងក្រៅចាំយើង ចង់ហៅអោយពួកគេចូលមកទេ ? » យ៉ុនហ្គីនិយាយឡើងទាំងចង្អុលទៅក្រោយ Hyun Seokពេលដែលឮបែបនេះហើយក៏មើលទៅតាមប៉ុន្តែអ្វីដែលធ្វើអោយគេចាប់ផ្តើមភ័យភ្លាមៗព្រោះតែគ្នារបស់យ៉ុនហ្គីនៅមានទៀតដែលកំពុងតែឈរនៅមុខឃ្លោងទ្វារឈរចាំរួចជាស្រាច់ បើសិនជាយ៉ុនហ្គីគ្រាន់តែហៅចូលមកនោះច្បាស់ណាស់គ្នារបស់Hyun Seokមិនដឹងថារស់ឬក៏អត់នោះទេ
« ចង់គ្នាតិចធ្វើបាបគ្នាច្រើនមែនទេ ? » Hyun Seokដោយដឹងថាមិនអាចយកឈ្នះគេបានគេក៏លើកហេតុផលចេញមកដើម្បីការពារខ្លួនតែគេមិនដឹងនោះទេថាហេតុផលនោះធ្វើអោយយ៉ុនហ្គីដែសលស្តាប់ហើយអស់សំណើចជាខ្លាំង
« មួយស្មើរទេ ? » យ៉ុនហ្គីក៏សួរទៅHyun Seojទាំងដាក់មុខរបស់ខ្លួនទៅជិតនិងHyun Seokចាំមើលថាគេហ៊ានទេមួយស្មើរបែបនេះ ?
« ... » Hyun Seokបានត្រឹមតែសម្លឹងមើលទៅយ៉ុនហ្គីនិងជុងហ្គុកឆ្លាស់គ្នាប៉ុណ្ណោះបើសិនគេជាវ៉ៃមួយស្មើរតើគេអាចយកឈ្នះអ្នកណាបានទៅ ? បើគេក៏ធ្លាប់ចាញ់ជុងហ្គុករួចហើយយ៉ុនហ្គីក៏ដូចគ្នាតើគេគួរតែជ្រើសយកអ្នកណាទៅ ?
« ហ៊ានទេ ? មិនហ៊ានទេមែនទេ ? ហឹស ! យើងប្រាប់ទៅចុះឯងលេងខុសមនុស្សហើយ ឯងនេះដូចជាស្គាល់យើងតិចពេកហើយ យើងមិនប្រដៅឯងចេញង ឯងមិនរៀងមែនទេ ? ចង់ត្រូវរបស់យើងណាស់មែនទេ ? យើងធ្លាប់ប្រាប់ហើយថាកុំប់ះជីមីនអោយសោះ ឯងហ៊ានចាប់ជីមីនមែនទេ ? ខុសមនុស្សហើយសម្លាញ់ » យ៉ុនហ្គីក៏និយាយទៅកាន់Hyun Seokទាំងមុខមាំ គិតថាគេខឹងនិងHyun Seokទេ? ច្បាស់ណាស់ច្បាស់ជាខឹងគេខឹងខ្លាំងណាស់ ដែលអាម្នាក់នេះហ៊ានប៉ះមនុស្សរបស់គេ គិតថាថ្ងៃនេះHyun Seokអាចរួចខ្លួនពីគេបានទេ ?
« យើង.... » Hyun Seokបម្រុងនិងនិយាយអ្វីទៅហើយប៉ុន្តែយ៉ុនហ្គីក៏និយាយកាត់