ភាគ 69 : សារភាពស្នេហ៍ !

445 27 0
                                    


មកទល់ពេលនេះគឺម៉ោង7យប់ទៅហើយ ពួកគេទាំងអស់គ្នាក៏បាននាំគ្នាមកដល់ទីតាំង ពួកគេទាំងអស់បាននាំគ្នាមកឆ្នេរសមុទ្រមួយកន្លែង នៅទីនេះគឺវាមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់

« ថេយ៍ហា ! ដល់ហើយ » បន្តាប់ពីមកដល់ជុងហ្គុកក៏បានដាស់ថេយ៉ុងតិចៗព្រោះតែថេយ៉ុងបានគេងតាំងពីតាមផ្លូវមកម្លេសព្រោះតែថេយ៉ុងមានអារម្មណ៍ថាងងុយក៏គេងតែម្តងទៅ

« ហឹម ! ដល់ហើយមែនទេ ? » ថេយ៉ុងក៏បានងើបឡើងដោយសារតែការដាស់របស់ជុងហ្គុក

« ដល់ហើយ ! » ជុងហ្គុកក៏បានងក់ក្បាលរួចក៏ដោះខ្សែរក្រវ៉ាត់អោយថេយ៉ុងរួចក៏ចុះពីលើឡានដើរទៅបើកទ្វារឡានអោយថេយ៉ុង

« ជីមីនងើបមកដល់ហើយ » យ៉ុនហ្គីក៏បានដាស់ជីមីនពេលដែលឃើញជីមីនគេង គេមិនដឹងថាជីមីនគេងតាំងពីពេលណានោះទេ

« ហឹម ! » ជីមីនក៏បានភ្ញាក់ឡើងរួចក៏យកដៃទៅញីភ្នែកដូចកូនក្មេងអញ្ចឹង

« បងដោះខ្សែរក្រវ៉ាត់អោយណា » យ៉ុនហ្គីក៏និយាយឡើងពេលដែលឃើញជីមីនដោះខ្សែក្រវ៉ាត់មិនបានសោះ យ៉ុនហ្គីនិយាយហើយគេក៏អោនទៅដោះខ្សែក្រវ៉ាត់អោយជីមីនប៉ុន្តែភ្លាមៗនោះក៏...

« អឹម ! » ពេលដែលដោះរួចរាល់យ៉ុនហ្គីក៏បែរមកសម្លឹងមុខរបស់ជីមីនប៉ុន្តែដោយសារតែជីមីនអោនមកជិតមុខរបស់ខ្លួនពេកក៏ធ្វើអោយមាត់ពួកគេទាំងពីរប៉ះគ្នាតែម្តង យ៉ុនហ្គីបានត្រឹមតែគាំងនៅមួយកន្លែងភ្នែកសម្លឹងភ្នែករបស់ជីមីនប៉ុណ្ណោះ ពេលនេះភ្នែកពួកគេទាំងពីរទល់គ្នាតែម្តង

« អឹម ! តោះចុះទៅ » ជីមីនក៏ប្រញាប់ចុះពីលើឡានយ៉ាងលឿនទាំងមុខក្រហមដូចម្ទេសអញ្ចឹង

« ហឹសៗ ! » ពេលដែលជីមីនចុះទៅផុតយ៉ុនហ្គីក៏បានញញឹមឡើងទាំងយកដៃទៅស្ទាបបបូរមាត់របស់ខ្លួន

  « ខនដូរបស់ឯងពិតជាស្អាតខ្លាំងណាស់វឺយ ថែមទាំងធំទៀតផង » មកដល់ខនដូររបស់យ៉ុនហ្គីភ្លាមHyun Seok ក៏បានភ្លាត់មាត់សរសើរខុនដូររបស់យ៉ុនហ្គីដែលមុនពេលទៅនោះយ៉ុនហ្គីបានប្រាប់អ្នករាល់គ្នាថាគេមានខុនដូរមួយនៅទីនេះដែលម្តាយខ្លួនបានទុកអោយមុនពេលដែលគាត់ស្លាប់ យ៉ុនហ្គីក្រុមហ៊ុនក៏មាន ខុនដូរក៏មាន ភូមិគ្រឹះវិមានក៏មាន កាតខ្មៅក៏មាន casinoក៏មាន កោះក៏មាន របស់ទាំងអស់នេះគឺម្តាយរបស់គេបានទុកអោយគេមុនពេលដែលគាត់បានស្លាប់បាត់ទៅ ប៉ុន្តែគេមិនដែលទៅកន្លែងអស់និងទេគេអោយលោកយាយរបស់គេជាអ្នកមើលជំនួសគេពេលដែលគេរៀនចប់គេនិងជាអ្នកមើលវិញគេមិនអោយឪពុករបស់គេកាន់កាប់នោះទេ ឪពុករបស់គេបានមកដល់សព្វថ្ងៃនេះក៏ដោយសារតែម្តាយរបស់គេដែល នៅឆ្នាំនោះអ្នកណាដែលមិនស្គាល់អ្នកស្រីមីននោះ ថ្បីត្បិតតែគាត់ជាមនុស្សស្រីក៏ពិតមែនប៉ុន្តែថ្វីដៃអ្វីគឺមិនអន់នោះទេ

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now